សុខ សោ​ម៉ា​វ​ត្តី ប្រកាស​បើក​បេះដូង​ជាថ្មី ក្រោយ​មន្ត្រី​ផ្កាយ​២​តាម​ស្អិត​

​រាជធានី​ភ្នំពេញ : អស់​រយៈពេល​ជាច្រើន​ខែ មកហើយ ដែល​តារា​សម្តែង និង​ជា​ពិធី​ការិនី អ្នកនាង សុខ សោ​ម៉ា​វ​ត្តី គេចវេស​មិន​និយាយ ពី​រឿង​លែងលះ ជាមួយ​ស្វាមី លោក ទូច ដា​រ៉ា​ណា​។ ទើបតែ​ពេលនេះ​នាង​បាន​ចេញមុខ ទទួលស្គាល់ថា នាង​បាន​លែងលះ ជាមួយ​អតីត ស្វាមី​រួចហើយ ដោយពេល​នេះ នាង​មានជីវិត​រស់នៅ ជា​មនុស្ស​នៅ​លីវ ហើយ​អាច​បើក​បេះដូង ទទួលយក​ស្នេហ៍​ថ្មី បាន​គ្រប់ពេល​។​

សុខ សោ​ម៉ា​វ​ត្តី ប្រកាស​បើក​បេះដូង​ជាថ្មី ក្រោយ​មន្ត្រី​ផ្កាយ​២​តាម​ស្អិត​

​ក្រោយពី​ទទួលស្គាល់​រឿង​លែង​ប្តី​មក តារា​សម្តែង សុខ សោ​ម៉ា​វ​ត្តី ទទួលបាន​ឱកាស​កាន់តែច្រើន​ជាមួយ នឹង​ការងារ​សិល្បៈ​ដដែល​។ កាន់តែ​ពិសេស​នាង​ក៏​ទទួលបាន​ការចាប់អារម្មណ៍​ច្រើន​ពី​ប្រុសៗ​មានទ្រព្យ មានយស​សក្តិ​មួយចំនួន​ផងដែរ​។ ដំណឹង​ចុងក្រោយ​ត្រូវបាន​គេ​ទម្លាយ​ថា នាង​ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​បុរស​មា​នស​ក្កិ​ផ្កាយ​ពីរ​លើ​ស្មា​ម្នាក់ រហូត​តាម​នាង​យ៉ាង​កៀក​កិត​ផងដែរ​។ អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​ដែល​ដំណឹង​បែក​ស្នេហ៍​របស់​តារា​សម្តែង​សុខ សោ​ម៉ា​វ​ត្តី និង​លោក ទូច ដា​ណា​រ៉ា បាន​លេច​ធ្លាយ​ក្នុង​ចង្កោម​អ្នកសិល្បៈ បើទោះបីជា​នាង​បាន​សម្តែង​អាកា​រៈ​ដូច​គ្មាន​រឿង​អ្វី​កើតឡើង​ក៏ដោយ​។​

សុខ សោ​ម៉ា​វ​ត្តី ប្រកាស​បើក​បេះដូង​ជាថ្មី ក្រោយ​មន្ត្រី​ផ្កាយ​២​តាម​ស្អិត​

​តារា​សម្តែង​ស្រី​រូបនេះ​តែង​បង្ហាញ​វត្តមាន​គ្រប់​កម្មវិធី​របស់​អ្នកសិល្បៈ​ជាមួយនឹង​ទឹកមុខ​ញញឹមញញែម ប៉ុន្តែ​គឺជា​ការ​ញញឹម ដើម្បី​បន្លប់​ទុក្ខសោក​នៅក្នុង​ចិត្ត​ប៉ុណ្ណោះ​។ ការ​ទាញ​ភ្ជិត​រឿង​បែកបាក់​ស្វាមី មិនបាន​លាក់​ជិតជុំ​ទេ ផ្ទុយទៅវិញ​កាន់តែ​សុះសាយ​រហូតដល់​នាង​ទទួលស្គាល់ថា ស្នេហា​នាង​ពិតជា​ដើរ​ដល់​ផ្លូវ​ទាល់ ប៉ុន្តែ​នាង​ស្នើ​មិន​ធ្វើការ​បញ្ជាក់​ណាមួយ​ទេ​។ ប្រភពពី​អ្នកសិល្បៈ​លើកឡើងថា ជា​យូរ​ខែ​មកហើយ​ដែល​ដំណឹង​រស់នៅ​បែក​ផ្ទះ​គ្នា​រវាង សុខ សោ​ម៉ា​វ​ត្តី​និង​ស្វាមី ត្រូវបាន​ផ្ទុះឡើង​។​

សុខ សោ​ម៉ា​វ​ត្តី ប្រកាស​បើក​បេះដូង​ជាថ្មី ក្រោយ​មន្ត្រី​ផ្កាយ​២​តាម​ស្អិត​

​អ្នក​ជិតដិត​នាង​រូបនេះ​លើកឡើងថា ទំនាស់​ស្នេហា​រវាង​នាង​និង​ស្វាមី​កាន់តែ​ស្រួចស្រាវ​ឡើង​ក្រោយពី សុខ សោ​ម៉ា​វ​ត្តី សម្រេចចិត្ត​ទទួលយក​ការថត​ខ្សែភាពយន្ត​ស្ទើរ​គ្មាន​ពេល​សូម្បីតែ​មួយថ្ងៃ ដើម្បី​ទៅ​មើលថែ​កូនស្រី​។​

 

​ប្រភព​បន្តទៀតថា ការទទួលយក​ការថត​ខ្សែភាពយន្ត​នេះ​ព្រោះតែ​នាង​ក៏ត្រូវ​ការ​ចំណូល​ដើម្បី​ពង្រឹង​ការរស់នៅ​ផ្ទាល់ខ្លួន ក្រោយពី​កាត់​ផ្តាច់ចំណង​ស្នេហ៍​ជាមួយ​ប្តី​។ ក្រោយពី​ប្រកាស​ទទួលស្គាល់​ដំណឹង​លែង​ប្តី សុខ សោ​ម៉ា​វ​ត្តី ទទួលបាន​ទំនាក់ទំនង​ច្រើន​ពី​ក្រុមការងារ​ខាងក្រៅ​ពិសេស​មាន​បុរស​ជាច្រើន​បាន​អន្ទង​ត្រង​ស្នេហ៍​។ អ្នកសិល្បៈ​រូបនេះ​បញ្ជាក់ថា មាន​មន្ត្រី​ផ្កាយ​ពីរ​ម្នាក់​ព្យាយាម​ទាក់ទង​នាង​ជាមួយនឹង​ការ​តាម​ស្អិត​កៀក​កិត​ជិត សុខ សោ​ម៉ា​វ​ត្តី ដែល​ពេលខ្លះ​គេ​ឃើញ​បុរស​នោះ​តាម​ដល់​កន្លែង​នាង​សម្តែង​ផងដែរ​។ បុរស​ដែលមាន​វ័យ​ខ្ទង់​៤០​ឆ្នាំ​នោះ ក៏​ត្រូវគេ​ស្គាល់​ថា ធ្លាប់​ទំនាក់ទំនង​ជាមួយ​នឹង​អតីត​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​អឹម​(M)​ផងដែរ​។​

សុខ សោ​ម៉ា​វ​ត្តី ប្រកាស​បើក​បេះដូង​ជាថ្មី ក្រោយ​មន្ត្រី​ផ្កាយ​២​តាម​ស្អិត​

​ទោះជា​យ៉ាងណា ស្នេហា​នេះ​នៅ​មិនទាន់​បើកចំហ​នៅឡើយ​ខណៈដែល​តារា​សម្តែង​មេម៉ាយ​កូន​មួយរូប​នេះ​នៅ​មិនទាន់​បើក​បេះដូង​ទទួលយក​ស្នេហ៍​នេះ​ឲ្យ​ប្រាកដ​នៅឡើយ ព្រោះតែ​នាង​នៅមាន​ជម្រើស​ច្រើន ប៉ុន្តែ​មានតែ​មន្ត្រី​យោធា​រូបនេះ​ប៉ុណ្ណោះ ដែល​មានឱកាស​ច្រើនជាងគេ​។ គេ​នៅ​មិនទាន់​អាច​ស្វែងរក​ការបញ្ជាក់​ពី​តារា​សម្តែង សុខ សោ​ម៉ា​វ​ត្តី បាន​នៅ ឡើយ​ដោយ​នាង​លើកឡើងថា រឿង​ស្នេហា​នាង​ស្នើ​មិន​ធ្វើការ​បកស្រាយ​អ្វី​នោះទេ​។​

សុខ សោ​ម៉ា​វ​ត្តី ប្រកាស​បើក​បេះដូង​ជាថ្មី ក្រោយ​មន្ត្រី​ផ្កាយ​២​តាម​ស្អិត​

​គួរ​បញ្ជាក់ដែរថា សុខ សោ​ម៉ា​វ​ត្តី បាន​រៀបការ​ជាមួយ​កូនប្រុស​របស់លោក ទូច​ណារ៉ុថ អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ទូច ដា​ណា​រ៉ា ហៅ ពេជ្រ​កាលពី​អំឡុង​ចុងឆ្នាំ​២០១២ ហើយ​នាង​ទទួលបាន​ចំណងដៃ​កូនស្រី​ម្នាក់​ដែល​ប្រសូត្រ​នា​ពាក់កណ្តាល​ឆ្នាំ​២០១៣​។ ដំណឹង​បែក​ស្វាមី​ក្រៅរបង​តុលាការ​របស់​នាង​បាន​ផ្ទុះឡើង​កាលពី​អំឡុង​ចុងឆ្នាំ​២០១៥​មកម្ល៉េះ​៕

សុខ សោ​ម៉ា​វ​ត្តី ប្រកាស​បើក​បេះដូង​ជាថ្មី ក្រោយ​មន្ត្រី​ផ្កាយ​២​តាម​ស្អិត​