ដំឡូងបារាំងមានពន្លកដុះមិនគួរយកមកទទួលទានទេ

ក្បាលដំឡូងមានសារធាតុមួយក្រុមដែលហៅរួមថា សារធាតុក្លៃខូអាល់ខាឡយដ៏ ដែលជាធម្មតាសារធាតុនេះមិនមានច្រើនទេ ប៉ុន្តែបើយើងទុកដំឡូងបារាំងនៅយូរពេក ដោយទុកអោយត្រូវពន្លឺថ្ងៃឬធ្វើអោយដំឡូងបារាំងបែកហើយ ទើបយកមកទទួលទាន នឹងធ្វើអោយផ្នែកខាងក្នុងដំឡូងបារាំងមានប្រតិកម្មខ្លះ ដែលធ្វើអោយសារធាតុក្លៃអាល់ខាឡយដ៏បន្ថែមបរិមាណច្រើនឡើង ។ យើអាចសង្កេតឃើញបានតាមរយះការដែលក្បាលដំឡូងបារាំង មានពណ៌ខៀវខុសប្រក្រតី ឬមានពន្លកដុះឡើង ហើយបើយើង យកដំឡូងបារាំងនោះមកទទួលទាន នឹងធ្វើអោយមានអាការៈក្អួតចង្អោរ ឈឺពោះ ហើមពោះរហូតដល់ធ្វើអោយមានអាការៈ ផ្នែកប្រព័ន្ធសរសៃប្រាសាទបាន ។

ទោះជាយ៉ាងណាក៏ដោយ សារធាតុដូចបានពោលមកនេះ តែងតែបង្កនៅត្រង់បរិវេណសំបកនិងពន្លករបស់ដំឡូងបារាំងច្រើន បំផុតបដូចនេះបើចិតសំបកកាត់ ពន្លកចេញទៅមុននឹងយកទៅទទួលទាននោះនឹងជួយកាត់បន្ថយភាពប្រថុយប្រថាននឹងគ្រោះ ថ្នាក់ដោយសារធាតុនោះបាន ៕

ប្រភព៖ iknow

  • ដំឡូងបារាំងមានពន្លកដុះមិនគួរយកមកទទួលទានទេ已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/31  Category:សុខភាព
Tags: