ឆ្នាំ​២០១៦​អូស្ដ្រាលី​ផ្ដល់​ការ​គាំទ្រ​ដល់​និស្សិត​របស់​ខ្លួន​៣៧០​នាក់​ទៅ​សិក្សា​ និង​ស្វែង​រក​បទ​ពិសោធន៍​នៅ​កម្ពុជា

សង្គមស៊ីវិល និង​វិស័យ​ឯកជន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ថែម​ការ​ផ្សព្វ​ផ្សាយ​​ព័ត៌មាន​ឲ្យ​បាន​ទូលំ​ទូលាយ​អំពី​អាហា​រូបករណ៍ និង​ជួយ​សម្រួល​ដល់​ការ​ផ្តល់​សេវាសាធារណៈ​ដល់​និស្សិត​អូស្ត្រាលី​ដែល​មក​​សិក្សា ​ឬ​ធ្វើ​ការ​ក្នុង​ប្រទេស​កម្ពុជា​តាម​រយៈ​កម្មវិធី​​ញូវកូឡុមបូភ្លែន (New Colombo Plan)។