សម្អាត​កូ​ឡេ​ស្ទើ​រ៉ូ​លពី​សរសៃឈាម​ក្នុង​រយៈពេល ៤០ ថ្ងៃ​ដោយ​ប្រើ​ក្រូច​ភ្លា និង​ខ្ទឹមស​

​    ​វា​ជាការ​សំខាន់​ណាស់​សម្រាប់​លោកអ្នក​លាង​សម្អាត​សរសៃឈាម​ដើម្បី​បណ្ដេញ​ជាតិពុល​និង​ជាតិ​ខ្លាញ់​ដែល​កកើត និង​ដើម្បី​ជំរុញ​សរសៃឈាម​របស់​រត់​ឱ្យបាន​ស្រួល​។​

​    ​អ្នក​គួរតែ​ប្រុងប្រយ័ត្ន​និង​គួរតែ​ដឹងថា ប្រសិនបើ​អ្នក​មិន​ព្យាបាល​បញ្ហា​សុខភាព​នេះ​ឱ្យទាន់​ពេលវេលា​នោះទេ វា​អាច​បង្ក​គ្រោះ​ថា្នក់​សម្រាប់​អ្នក​និង​សុខភាព​របស់​អ្នក​។​

​    ​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​និយាយថា ប្រសិនបើ​សរសៃឈាម​របស់​អ្នក​បាន​កកស្ទះ ៧០ ភាគរយ​ឬ​ច្រើនជាង​នេះ លោកអ្នក​អាច​ជួបប្រទះ​បញ្ហា​ដូចជា​ឈឺ​ដើមទ្រូង ដកដង្ហើម​ខ្លីៗ ញ័រ​ដើមទ្រូង ខ្សោយ​ឬ​វិលមុខ ចង់​ក្អួត​ឬ​បែកញើស​។ បញ្ហា​ទាំងនេះ​អាច​នាំ​ទៅជា​ជំងឺ​គាំងបេះដូង ដាច់​សរសៃឈាម​ខួរក្បាល ឬក៏​ដាច់​សរសៃឈាម​ផ្សេងៗ​ក្នុង​រាងកាយ​។​

​    ​សំណាងល្អ​គ្រឿងផ្សំ​ទាំងនេះ​អាចជួយ​លោកអ្នក​បាន​។​

​    ​* គ្រឿងផ្សំ​
​    ​- ខ្ទឹម ៤ កំពឹស​
​    ​- ក្រូច​ភ្លា ៤ គ្រាប់​
​    ​- ទឹក​ពុះ ៣ លីត្រ​

​    ​* របៀប​ធ្វើ​
​    ​បកសំបក​ខ្ទឹមស​និង​ក្រូច​ភ្លា បន្ទាប់មក​លាង​ខ្ទឹមស​និង​ទុក​ក្នុង​ចាន​មួយ​ជាមួយនឹង​ក្រូច​ភ្លា​ដែល​បាន​បកសំបក​រួច​។ បន្ទាប់មក​ចាក់ទឹក​ក្ដៅ​ពុះ​ចូល​ក្រូច​និង​ខ្ទឹមស​។​

​    ​បន្ទាប់មកទៀត យក​វា​ទៅ​កិន​ជាមួយនឹង​ម៉ាស៊ីន​ទឹកក្រឡុក ហើយ​ចាក់​វា​ចូលទៅក្នុង​កំប៉ុង​មួយ​និង​ទុក​ក្នុង​ទូទឹកកក​ចំនួន ៣ ថ្ងៃ​។ បន្ទាប់ពី ៣ ថ្ងៃ ត្រូវ​ស្រង់​ល្បាយ​នោះ​ចេញ​និង​ទុក​វា​ក្នុង​ទូទឹកកក​វិញ​។ ហើយ​អ្នក​អាច​ប្រើប្រាស់​បាន​ហើយ​។​

​    ​* របៀប​ប្រើប្រាស់​
​    ​អ្នក​ត្រូវ​ទទួលទាន​ទឹក​នោះ ១ ទៅ ២​ស្លាបព្រា​បាយ បី​ដង​ក្នុង​មួយថ្ងៃ​មុនពេល​បាយ​។​

​    ​ចំណាំ​៖ ត្រូវ​ប្រាកដថា​អ្នក​បាន​ប្រើប្រាស់​ការព្យាបាល​នេះ​រយៈពេល ៤០ ថ្ងៃ​។ ហើយ​ត្រូវ​ប្រាកដថា​អ្នកប្រើប្រាស់​ឱសថ​នេះ​តែម្តង​ក្នុង​មួយឆ្នាំ ហើយ​បន្ទាប់ពី​ការព្យាបាល​វិធីសាស្ត្រ​បែប​ធម្មជាតិ សូម​ទៅ​ពិនិត្យមើល​ជាតិ​កូ​ឡេ​ស្ទើ​រ៉ូ​ល​ក្នុង​ឈាម​ម្តងទៀត​។ មុន​ប្រើប្រាស់​ឱសថ​ធម្មជាតិ​នេះ​ត្រូវ​ពិគ្រោះ​ជាមួយនឹង​វេជ្ជបណ្ឌិត​ជាមុនសិន ព្រោះ​វា​អាច​នឹង​ប្រឆាំង​គ្នា​ជាមួយនឹង​ថ្នាំពេទ្យ​ដែល​លោកអ្នក​កំពុង​ប្រើប្រាស់​។​

​    ​ចំណាំ​៖ ការសិក្សា​ថ្មី​បាន​បញ្ជាក់ថា ការប្រើប្រាស់​ខ្ទឹម​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ក្រពះ ពោះវៀនធំ បំពង់​អាហារ លំពែង មហារីក​សុដន់ និង​មហារីក​ពោះវៀន​៕