ពិសា​គ្រាប់ស្វាយចន្ទី​រាល់ថ្ងៃ រឿង​ពិសេស​នេះ​នឹង​កើតឡើង​ចំពោះ​លោកអ្នក​ដែល​ឧស្សាហ៍​បាក់​ទឹកចិត្ត​!

​    ​គ្រាប់ស្វាយចន្ទី​ត្រូវបាន​រកឃើញថា មាន​ផ្ទុក​សារធាតុ​ម៉ាញ៉េ​ស្យូ​ម​និង​វីតាមីន B6 ដ៏​ច្រើន​លើសលុប ដែល​វា​មាន​អត្ថប្រយោជន៍​ក្នុង​ការជួយ​គ្រប់គ្រង​អារម្មណ៍​ឱ្យមាន​ស្ថេរភាព​។ 

​    ​ការទទួល​ទាន​គ្រាប់ស្វាយចន្ទី​មួយ​ក្តាប់ដៃ​ក្នុង​មួយថ្ងៃ​នឹង​ជួយ​បំពេញតម្រូវការ​ម៉ាញ៉េ​ស្យូ​ម​ប្រចាំថ្ងៃ ជា​សារជាតិ​ចិញ្ចឹម​មួយ ដែល​ពេល​ខ្វះ​ក្នុង​រាងកាយ​នឹងធ្វើ​ឱ្យមាន​អារម្មណ៍​បាក់​ទឹកចិត្ត​យ៉ាងខ្លាំង​។​

​    ​វីតាមីន B6 ជួយ​បំ​លែង​សមាសធាតុ​ឈ្មោះ Tryptophan ទៅជា​អ័រម៉ូន Serotonin និង​ជួយ​ឱ្យ​ជាតិ​ម៉ាញ៉េ​ស្យ៉ូ​ម​ជ្រាបចូល​កោសិកា​រាងកាយ​។​

​    ​* ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​សុខភាព​ដ៏​អស្ចារ្យ​នៃ​គ្រាប់ស្វាយចន្ទី​៖
​    ​- ចៀសវាង​ជំងឺមហារីក​
​    ​- ជំនួយ​ដល់​ត្រចៀក​ឱ្យស្តាប់​បានឮ​ល្អ​
​    ​- បន្ថយ​ការឡើង​សម្ពាធ​ឈាម​
​    ​- ជួយ​ដល់​សក់​
​    ​- សុខភាព​ឆ្អឹង​ល្អ​
​    ​- ទប់ស្កាត់​គ្រួស​ក្នុង​ថង់​ប្រមាត់​
​    ​- ជួយ​សម្រក​ទម្ងន់​
​    ​- ប្រឆាំង​សារធាតុ​អុកស៊ីតកម្ម​
​    ​- ជួយ​រំលាយ​អាហារ​
​    ​- មាន​វីតាមីន​ខ្ពស់​
​    ​- ជួយ​អញ្ចាញ​និង​ធ្មេញ​ឱ្យមាន​សុខភាព​ល្អ​
​    ​- ដេកលក់​ស្រួល​
​    ​- ប្រឆាំង​រ៉ាឌីកាល់​សេរី​
​    ​- ប្រឆាំង​ការចុះ​ខ្សោយ​សមត្ថភាព​ភ្នែក​៕