មាន់​ចំហុយ​គ្រឿង​

* គ្រឿងផ្សំ
– សាច់មាន់ ១ គីឡូក្រាមកន្លះ

– រំដេងខ្ចីហាន់ជាសរសៃៗ ១ ភាគ ៤ ចានចង្កឹះ
– ស្លឹកគ្រៃហាន់ស្តើងៗ កន្លះចានចង្កឹះ
– ស្លឹកក្រូចសើច ៥ សន្លឹក
– ជីររណារហាន់វែងៗ ១ គុម្ព
– ម្ទេសខ្មាំងក្រៀមហាន់កង់ៗ ៩ គ្រាប់
– ទុកស្លឹកជីររណារ និង ម្ទេសក្រៀម ខ្លះសម្រាប់តុបតែង

* គ្រឿងផ្សំរសជាតិ
– ទឹកត្រី ៣ ស្លាបព្រាបាយ
– ទឹកក្រូចឆ្មារ ១ ភាគ ៤ ចានចង្កឹះ
– ស្ករស ២ ស្លាបព្រាកាហ្វេ
– ឫសជីរវ៉ាន់ស៊ុយចិញ្ច្រាំឱ្យម៉ដ្ឋ ២ ស្លាប ព្រាកាហ្វេ
– ខ្ទឹមក្រហមហាន់ជាបន្ទះស្តើងៗ ៤ មើម
– ខ្ទឹមសហាន់ជាបន្ទះស្តើងៗ ៧ កំពឹស
– ម្ទេសខ្មាំងស្រស់បុក ២០ គ្រាប់ ។

* វិធីធ្វើ
– មុនដំបូងធ្វើទឹកជ្រលក់ដោយដាក់ទឹកត្រី ទឹកក្រូចឆ្មារ និង ស្ករស ក្នុងចានគោមមួយ កូរឱ្យរលាយ ទើបបង់ឫសជីរវ៉ាន់ស៊ុយ ខ្ទឹមក្រហម ខ្ទឹមស និង ម្ទេស រួចហើយកូរថែមម្តងទៀត ។
– កាប់សាច់មាន់ជាដុំធំៗបន្តិច រួចដាក់លើកញ្ច្រែងសម្រោះទឹក ។
– យករំដេង ស្លឹកគ្រៃ និង ស្លឹកក្រូចសើចតម្រៀបនៅបាតឆ្នាំង រួចតម្រៀបសាច់មាន់ពីលើ ។
– បន្ទាប់មកយកទឹកត្រីដែលលាយគ្រឿងហើយស្រោចពីលើមាន់ ដាំរម្ងាស់ដោយភ្លើងតិចៗរហូតមាន់ឆ្អិន ។
– ចុងក្រោយរោយជីររណារ និង ម្ទេសក្រៀមរម្ងាស់ថែម ៥ នាទីទៀត ។
– ដួសដាក់ចានព្រមទាំងរោយស្លឹកជីររណារ និង ម្ទេសក្រៀមពីលើ រួចទទួលទានយ៉ាងឆ្ងាញ់ពិសា ៕

ប្រភព៖ pmhotnews