កូរ៉េខាងជើង​​​​​ប៉ុនប៉ង​បាញ់​គ្រាប់​មីស៊ីល​​ព្រឹក​មិញ តែ​បរាជ័យ​

កូរ៉េ​ខាង​ជើង​​​បាន​​​ប៉ុន​ប៉ង​​​បាញ់​គ្រាប់​មីស៊ីល​​​​​នា​ថ្ងៃ​អង្គារ​នេះ ប៉ុន្តែ​ធ្វើ​​មិន​បាន​​សម្រេច​។ នេះ​បើ​តាម​​​ការ​ឲ្យ​ពី​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​​កូរ៉េ​ខាង​ត្បូង។

 

កូរ៉េខាងជើង​​​​​ប៉ុនប៉ង​បាញ់​គ្រាប់​មីស៊ីល​​ព្រឹក​មិញ តែ​បរាជ័យ​

 

តាម​សារព័ត៌មាន CNN មន្ត្រី​មេ​បញ្ជាការ​យោធា​​កូរ៉េ​ខាង​ត្បូង​ម្នាក់​​បាន​ឲ្យ​ដឹង​ថា ការ​ប៉ុន​ប៉ង​​បាញ់​គ្រាប់​មីស៊ីល​មួយ​គ្រាប់​​​របស់​កូរ៉េ​ខាង​ជើង​បាន​​ធ្វើ​ឡើង​​​ចេញ​ពី​ទី​ក្រុង​ Wonsan ភាគ​ខាង​កើត​កូរ៉េ​ខាង​ជើង នៅ​ម៉ោង​ ៥:២០​​​ព្រឹក​ព្រលឹម​​នៅ​កូរ៉េ​ (ម៉ោង​៣:២០​នាទី​​យប់​ឆ្លង​ចូល​ថ្ងៃ​អង្គារ​​​នៅ​កម្ពុជា) ។

 

តាម​រយៈ​​​ទី​ភ្នាក់​ងារ​ព័ត៌មាន​ក្នុង​តំបន់​​​​ក្បែរ​កូរ៉េ​ខាង​ជើង បាន​ឲ្យ​ដឹង​​ថា​ ការ​បាញ់​មីស៊ីល​​​ខាង​លើ​នោះ​គឺ​​អាច​ជា​គ្រាប់​មីស៊ីល​រយៈ​ចម្ងាយ​មធ្យម​ (Musudan មីស៊ីល)។ វា​អាច​ជា​​​ការ​ព្យាយាម​បាញ់​លើក​ទី​៤​​​នៃ​ការ​សាក​ល្បង​គ្រាប់​មីស៊ីល តែ​បាន​បរាជ័យ។ ​​

 

កូរ៉េខាងជើង​​​​​ប៉ុនប៉ង​បាញ់​គ្រាប់​មីស៊ីល​​ព្រឹក​មិញ តែ​បរាជ័យ​

 

​កូរ៉េ​ខាង​ជើង​​កំពុង​ព្យាយាម​​​​អភិវឌ្ឍ​​​កម្មវិធី​អាវុធ​យោធា​​​របស់​ខ្លួន​ដើម្បី​ប្រឆាំង​នឹង​សហគមន៍​អន្តរជាតិ​​ក៏​ដូច​ជា​សម្ព័ន្ធ​មិត្ត​​ចិន​ផង​ដែរ។ ​​​កូរ៉េខាងជើង​​​​​ធ្លាប់​​តេស្ដ​​​នុយក្លេអ៊ែរ​ក្នុង​ខែ​មករា និង​​ខែ​កុម្ភៈ​​បាន​បាញ់​រ៉ុកកែត​​ និង​ផ្កាយរណប​​ចូល​ទៅ​ក្នុង​អាកាស ​ដែល​​សកម្មភាព​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​​អង្គការ​សហប្រជាជាតិ​​​ដាក់​ទណ្ឌកម្ម​យ៉ាង​ធ្ងន់ធ្ងរ​បន្ថែម​ទៀត​លើ​ប្រទេស​កាន់​របប​កុម្មុយនិស្ត​​មួយ​នេះ​​៕

 

ចុចអាន៖ ​​​​កូរ៉េខាងជើង ​បញ្ជា​​​ឲ្យ​សាក​​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ឆាប់ៗ​​

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ CNN​

​​