សភាពកូនប្រុសលោក ឌួង ឆាយ ​ពិតជាផ្លាស់ប្តូរខ្លាំង

Videos


អស់រយៈពេលប៉ុន្មានខែមកហើយ ដែលលោក ឌួង ឆាយ មានការបារម្ភ និង អាណិតអាសូរជាពន់ពេក ចំពោះកូនប្រុសជាទីស្រលាញ់របស់លោក ដែលមានបញ្ហាសាច់ដុះក្នុងខួរក្បាល រហូតយកទៅធ្វើការវះកាត់និងសង្គ្រោះនៅមន្ទីរពេទ្យក្នុងប្រទេសថៃ។ចាប់តាំងពីធ្វើការវះកាត់មកកូនរបស់លោកមិនអាចបើកភ្នែកបាន ធ្វើឲ្យលោកមានការអស់សង្ឃឹមជាមួយមន្ទីរពេទ្យនៅក្នុងប្រទេសថៃនោះយ៉ាងខ្លាំង រហូតលោកយកកូនទៅព្យាបាលនៅប្រទេសសីង្ហបុរីបន្តទៀត។ប៉ុន្តែកូនរបស់លោក នៅតែមិនទាន់អាចបើកភ្នែកបាន ។

សភាពកូនប្រុសលោក ឌួង ឆាយ ​ពិតជាផ្លាស់ប្តូរខ្លាំង

ទោះជាយ៉ាងណារហូតមកដល់ពេលនេះ ស្ថានភាពជម្ងឺកូនប្រុសសំណព្វចិត្តរបស់លោកបានធូរស្បើយជាងមុន ដោយលោកបានសសេរសារបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោក ដោយភ្ជាប់ជាមួយរូបថតមួយសន្លឹកជាមួយកូនប្រុស បង្ហាញឱ្យឃើញថាកូនរបស់លោកអាចបើកភ្នែកវិញបានហើយ ប៉ុន្តែត្រង់ថាអាចមើលឃើញកម្រិតណានៅមិនទាន់ដឹងនៅឡើយ ។ នៅក្នុងសារដែលលោកបានបង្ហោះនោះ បានសសេរថា«ខ្ញុំត្រឡប់មកពីប្រទេសសិង្ហបុរីបីថ្ងៃហើយ ក៏ប៉ុន្តែរវល់ខ្លាំងពេកមិនបានបង្ហោះប្រាប់បងប្អូនពូមីង ថា កូនប្រុសខ្ញុំបើកភ្នែកបានហើយ ក៏ប៉ុន្តែយើងនៅមិនទាន់ដឹងថា គាត់មើលឃើញកំរិតណានោះទេ ។ សូមអរគុណអ្នកទាំងអស់គ្នា ដែលតែងតែបន់ស្រន់ឱ្យកូនប្រុសរបស់ខ្ញុំណា ។ យើងនឹងធ្វើពិធីសែនទាំងអស់គ្នា ពេលកូនខ្ញុំបើកភ្នែកមើលឃើញមានស្មារតីល្អឡើងវិញ» ៕ វួន វាសនា

សភាពកូនប្រុសលោក ឌួង ឆាយ ​ពិតជាផ្លាស់ប្តូរខ្លាំង
សភាពកូនប្រុសលោក ឌួង ឆាយ ​ពិតជាផ្លាស់ប្តូរខ្លាំង
សភាពកូនប្រុសលោក ឌួង ឆាយ ​ពិតជាផ្លាស់ប្តូរខ្លាំង

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត