លោក អ៊ិត សុធា ​ដឹកនាំ​កម្លាំងចុះ​ត្រួត ទីតាំង​ផ្ដល់សេវា​ព្យាបាល​ជំងឺ​​ និងគ្លីនិកឯកជន ​ក្នុង​ក្រុង​ស្ទឹងសែន

លោក អ៊ិត សុធា ​ដឹកនាំ​កម្លាំងចុះ​ត្រួត ទីតាំង​ផ្ដល់សេវា​ព្យាបាល​ជំងឺ​​ និងគ្លីនិកឯកជន ​ក្នុង​ក្រុង​ស្ទឹងសែន

កំពង់ធំ ៖ លោក ប្រាក់ សារ៉ាត់ អភិបាលរង​ខេត្ត​កំពង់ធំ និង​លោក អ៊ិត សុធា ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​កំពង់ធំ សហការ​ជាមួយ​លោក ស្រី ស៊ីន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ធំ រួម​និង​កម្លាំង​សមត្ថកិច្ច​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ខេត្ត​កំពង់ធំ ចុះ​ត្រួតពិនិត្យ ទីតាំង​ពិនិត្យ​ព្យាបាល​ជំងឺ និង​គ្លីនិកឯកជន​ ស្ថិតក្នុង​ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ ២០១៦។

កិច្ចប្រតិបត្តិការ ចុះ​ត្រួតពិនិត្យ​ទីតាំង​បម្រើ​សេវាកម្ម​ពិនិត្យ​ព្យាបាល​ជំងឺ ត្រូវ​បាន​ពិនិត្យ​ចំនួន​ ២ ​ទីតាំង គឺ​តាំងទី​១ គឺ​ស្ថិតនៅ​គ្លីនិក​ លី​ អេង​ ដាក់​ធ្មេញ ពិនិត្យ​មាត់​ធ្មេញ​ ដែល​មាន​ម្ចាស់​ឈ្មោះ លី យូ​ឡេង ភេទ​ប្រុស​កើត​ឆ្នាំ ១៩៨៧ តែ​ឪពុក​ជា​អ្នក​បើក​ជំនួស ចេញ​លិខិត​អនុញ្ញាត​ដោយ ប្រធាន​មន្ទីរ​សុខាភិ​បាល​ខេត្ត ស្ថិតនៅ​សួន​កុមារ ស្ថិតនៅ​ក្នុង​ភូមិ​ទី ៧ សង្កាត់​កំពង់ធំ គឺជា​ទីតាំង​បម្រើ​សេវាកម្ម​មាត់​ធ្មេញ ក្រោយពី​ពិនិត្យ​រួចរាល់ លោក ប្រាក់ សារ៉ាត់ បាន​មានប្រសាសន៍ថា ទីតាំង​នេះ​ពុំ​មាន​អាជ្ញាប័ណ្ណ ឬ​លិខិត​អនុញ្ញាត​ឡើយ តែ​បើ​សិន​ជា​មាន​អាជ្ញាប័ណ្ណ ក៏​ម្ចាស់​គ្លីនិក​នេះ​ពុំ​មាន​លក្ខណៈសម្បត្តិ និង​គុណសម្បត្តិ​គ្រប់គ្រាន់ ក្នុង​ការ​ទទួល​អាជ្ញាប័ណ្ណ​បើក​ ទទួល​ការ​ព្យាបាល​ដែរ ដោយសារ​គាត់​រៀន​បាន​ត្រឹម​ឌី​ផ្លូ​ម ហើយ​គ្លីនិក​នេះ​នឹង​ត្រូវ​ផ្អាកជាបណ្ដោះអាសន្ន។

ចំណែក​ទី​២ គឺជា​មន្ទីរពេទ្យ​ឯកជន​ស្ទឹងសែន ដែល​មាន​ម្ចាស់​ជា​ជន​ជាតិ​ចិន បាន​បើ​រក្សា​ព្យាបាល​ជំងឺ​ជា​យូរឆ្នាំ​មក​ហើយ ព្រមទាំង​មាន​ប្រជាពលរដ្ឋ​ មក​ប្រើប្រាស់​សេវាកម្ម​ពិនិត្យ និង​​ព្យាបាល​ជាច្រើន ដែល​ក្នុង​មន្ទីរពេទ្យ​ឯកជន​មួយ​នេះ មាន​បន្ទប់​សម្រាប់​សម្រាក​ព្យាបាល​ទៀតផង ក្រោយពី​លោក​លោក អ៊ិត សុធា ព្រះរាជអាជ្ញា និង​លោក ប្រាក់ សារ៉ាត់ អភិបាលរង​ខេត្ត​កំពង់ធំ ព្រមទាំង​ក្រុមការងារ​ពិនិត្យ​រួច ​ត្រូវ​បាន​កក់​សម្គាល់២​ចំណុច ដែល​បាន​អនុវត្ត​ខុស​ពី​ច្បាប់ និង​ផ្ទុយ​ពី​ការណែ​នាំ​របស់​ក្រសួងសុខាភិបាល ទី​១ គឺ​មន្ទីរពេទ្យ​នាំ​យក​ថ្នាំ​ហួស​ថ្ងៃប្រើប្រាស់​មក​ព្យាបាល​អ្នក​ជំងឺ​ ទី​២ បន្ទប់​ស្តុក​ថ្នាំ​ពុំ​មាន​ការ​ថែរក្សា​សីតុណ្ហភាព​ដើម្បី​គ្រប់គ្រង គុណភាព​ថ្នាំ។

ក្រោយពី​ពិនិត្យ​រួច ក្រុមការងារ​បាន​ដកហូត ថ្នាំ​ដែល​ហួស​ថ្ងៃប្រើប្រាស់ ដើម្បី​រក្សាទុក​កន្លែង​មាន​សុ​វត្តិភាព ហើយ​បាន​អប់រំ​ណែនាំ​ធ្វើ​កិច្ចសន្យា។ ក្នុង​នោះ​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​កំពង់ធំ បាន​សម្តែង​នូវ​ការ​ត្រេ​ត​អរ​យ៉ាង​ខ្លាំង និង​គាំទ្រ​ចំណាត់ការ​របស់ លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​កំពង់ធំ ដែល​បាន​ចាត់ការ​លើ​ទីតាំង​ពិនិត្យ​ព្យាបាល​ជំងឺ ​ដែល​មិនបាន​អនុវត្ត​តាមច្បាប់ ក៏ដូចជា​ការ​គិតគូរ​ដល់​សុខភាព​ របស់​ប្រជាពលរដ្ឋ​រាប់ម៉ឺន រាប់​សែន​នាក់​ដែល​ទៅ​ទទួល​រក្សា​ព្យាបាល៕