លោក គង់ វិមាន អភិបាលរង​ខេត្ត ចុះ​សួរសុខទុក្ខ​ដល់​ស្ត្រី ​ដែល​មាន​កូន​តូច ​និង​មាន​ផ្ទៃពោះ​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​

កំពង់ធំ ៖ លោក គង់ វិមាន អភិបាលរង​ខេត្ត​កំពង់ធំ បាន​ដឹកនាំ​មន្ត្រី​អង្គភាព​មន្ទីរ​ព័ត៌មាន ​ដើម្បី​ចុះ​សួរសុខទុក្ខ និង​ចែក​ម្ហូបអាហារ ថវិកា ដល់​ស្ត្រី​ដែល​បាន​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ក្នុង​ខេត្ត​កំពង់ធំ ដែល​បាន​យក​កូន​តូច​ទៅ​រស់នៅ​ជាមួយ ថ្ងៃទី​៣០ ខែ ឧសភា ឆ្នាំ ២០១៦។

ស្ត្រី​ដែល​ជាប់​ក្នុង​ពន្ធនាគារ មានឈ្មោះ ភឿន មុំ កូន​មាន​អាយុ​៥​ខែ និង ឈ្មោះ ភិន មុំ កូន​មាន​អាយុ​១២​ខែ ព្រមទាំង ស្ត្រី​២​នាក់​ទៀត​ដែល​កំពុង​មាន​ផ្ទៃពោះ ក្នុង​នោះ ឈ្មោះ ជឿ​ង ថេត ជិត​ដល់​ថ្ងៃ​សម្រាល និង​ឈ្មោះ ហូ​យ ស្រី​លី ទម្ងន់ ៦​ខែ ស្ត្រី​ទាំង​២​ដែល​យក​កូន​ទៅ​រស់នៅ ​ក្នុង​ពន្ធនាគារ​នោះ គឺ​មានទោសដោយ​បទល្មើស​ជួញដូរ និង​ប្រើប្រាស់​សារធាតុ​ញៀន (​ជាប់​ទាំង​ប្តី​ប្រពន្ធ​ដូចគ្នា​) ចំណែក​ឈ្មោះ ភិន មុំ មន្ត្រី​យើង​សុំ​ឲ្យ​គាត់​យក​កូន​ ទៅ​ឲ្យ​បងប្អូន​ជួយ​ថែទាំ​នៅឯ​ស្រុក តែ​គាត់​មិន​ព្រម ដោយ​កូន​នៅ​តូច​ពេក វា​យំ​រក​ម្តាយ​ឥត​ឈប់​ឲ្យ​យក​ទៅ​ផ្ញើ​នៅ​មណ្ឌល ក៏គាត់​មិន​ព្រម ដោយ​ខ្លាច​គេ​ធ្វើបាប​កូន​ ដោយ​អាណិត​ក្មេង​ពេក លោក គង់ វិមាន គាត់​សុំ​យក​មក​ជួយ​ចិញ្ចឹម​នៅផ្ទះ ហើយ​ចាំ​ពេលណា​គាត់​ចេញពី​ពន្ធនាគារ ​ចាំ​យក​វិញ​តែ​គាត់​នៅតែ​មិន​ព្រម​ដដែល ដោយហេតុថា គាត់​ទើប​មាន​កូន​ប្រុស​តែមួយ​នេះ​ទេ​ តែ​លោក​ក៏បាន​ផ្តាំ​ឲ្យ​មន្ត្រី​អគារ​នុរក្ស​ ជួយ​យកចិត្តទុកដាក់​ដល់​ក្មេង​ ដោយ​គិត​ពី​បញ្ហា សុខភាព អនាម័យ ការរស់នៅ ការ​ហូបចុកជាដើម។

ចំណែក​ស្ត្រី​២​នាក់​ដែល​ជាប់គុកដែល​នេះ​គឺ ម្នាក់ ជឿ​ង ថេត មាន​បទល្មើស​ដោយ​រំលោភ​សេចក្តី​ទុកចិត្ត ( ខ្ចី​ម៉ូតូ​គេ​ទៅ​ពិនិត្យ​ផ្ទៃពោះ ពេល​មកវិញ ប្តី​ខ្ចី​បន្ត​ក៏​យក​ទៅ​បាត់​ជាមួយ​ស្រី​ថ្មី​) ដើមឡើយ​ថា​ម្ចាស់​គេ​ប្តឹង តែ​គេ​អាណិត ហើយ​ថា​បាន​ដក​ពាក្យ​បណ្ដឹង​វិញ​ហើយ តែ​នៅ​ជាប់​បណ្ដឹង​អាជ្ញា​ទៀត សង្ឃឹមថា លោក​ព្រះរាជអាជ្ញា​នឹង​អាណិតអាសូរ ​ដល់​គាត់​ផង​ព្រោះ​គ្រប់​ខែ​ហើយ ធ្វើបុណ្យ​ផង​ទៅ ព្រោះ នាង​មាន​កូន​ដល់​ទៅ​បី​ និង​មាន​ផ្ទៃ​គ្រប់​ខែ​ទៀត ចំណែក​ឪពុក​ម្តាយ​មិនដែល​មក​សួរនាំ​ទេ ​ព្រោះ​តែ​មាន​ជីវភាព​ខ្វះខាត​និង​ចាស់ជរា​ទៀត។

រីឯ​ម្នាក់ទៀត​ឈ្មោះ ហូ​យ ស្រី​លី បាន​រៀប​រាប់​ថា មាន​បទល្មើស​ដោយ​រំលោភ​សេចក្តី​ទុកចិត្ត គឺ​លេង​តុង ទីន ហើយ​លែងលះ​គ្នា​ជាមួយ​ប្តី តែ​មេ​តុងទីន​ខ្លាច​អត់​លុយ​សង ក៏​ប្តឹង​ទាមទារ​លុយ​ទាំងអស់​វិញ គាត់​ថា​សង​តាម​ខែ​ដូច​ទម្លាប់ គេ​មិន​ព្រម​ទេ ហើយ​ប្តឹង​ឲ្យ​សមត្ថកិច្ច​ចាប់​ដាក់គុក​ដែរ​ទៅ​។ ករណី​នេះ បើ​តាម​ស្តាប់​គាត់ គឺ​មិន​ត្រូវ​ជាប់គុក​ទេ តែ​ក្រែង​មាន​អ្វី​ផ្សេងទៀត មានតែ​ចៅក្រម​ទេ​ដែល​ដឹង ហើយ​ពិចារណា ឥឡូវ​មាន​ផ្ទៃពោះ​៦​ខែ​ហើយ ។

លោក​បាន​សំណូមពរ លោក​ចៅក្រម​ដែល​កាន់​សំណុំរឿង នឹង​ពិនិត្យ​ករណី​នេះ​ឲ្យ​បាន​លឿន និង​ផ្តល់​ភាព​យុត្តិធម៌​ដល់​ពួកគាត់​មិន​ខាន ​និង​មន្ត្រី​អាគារ​នុរក្ស​ទាំ​អស់​មេត្តា​ជួយ​បន្ត​យកចិត្តទុកដាក់ ​ជួយ​មើល​ថែរក្សា​ដល់​ជន​ដែល​ជាប់ឃុំ​ កុំ​ឲ្យ​មានការ​រើសអើង​ និង​គិត​ទៅលើ​សោភ័ណភាព សុខភាព​អនាម័យ បរិស្ថាន​ការ​បណ្ដុះបណ្ដាល​ជំនាញ និង​ការទទួលខុសត្រូវ​បាន​ល្អ​ទាំងគ្រប់​ផ្នែក​លើ​ជន​ជាប់​ឃុំឃាំង មន្ត្រី​អនុរក្ស​ទាំងអស់​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់​ដោយ​ពិនិត្យ​លើ​ការ​កំណែទម្រង់​របស់​រា​ជ​រដ្ឋាភិបាល ក្នុង​ការងារ​គ្របគ្រង​ពន្ធនាគារ​ត្រូវ​ផ្អែកលើ​ច្បាប់​មូលដ្ឋាន លើ​ក្រម លើ​បទ​បញ្ជា​ផ្ទៃ​ក្នុង និង​ទៅតាម​នីតិវិធី ត្រូវ​ធ្វើ​ការងារ​ជា​មនុស្សធម៌​ឲ្យ​បាន​ល្អ​ត្រឹមត្រូវ​តាមច្បាប់​ត្រូវ​រៀបចំ​ដាក់​អ្នក​ជាប់ឃុំ ដាក់​ឲ្យ​ដាច់​ពីគ្នា​ទៅតាម​ប្រភេទ​បទល្មើស​ត្រូវ​រៀបចំ​ផ្នែក​ខាង​សុខាភិបាល​ឲ្យ​បាន​ច្បាស់លាស់៕