YG ពិចារណា​បន្ថែម​សមាជិក 2NE1 បន្ទាប់​ពី Minzy ចាក​ចេញ

កំឡុង​សន្និសីទ​កា​សែត​ស្ដី​ពី​ក្រុម​ចម្រៀង​ស្រី​ថ្មី​​របស់​ផលិតកម្ម​ YG ដែល​ត្រៀម​បង្ហាញ​មុខ​ក្នុង​ពេល​ឆាប់ៗ​​​ខាង​មុខ​នេះ មាន​សំណួរ​ជា​ច្រើន​បាន​សួរ​អំពី​ 2NE1 ថា​តើ​​ 2NE1 អាច​នឹង​បន្ថែម​សមាជិក​ថ្មី​ឬ​យ៉ាង​ណា​បន្ទាប់​ពី​សមាជិក​ក្មេង​ជាង​គេ​ក្នុង​ក្រុម​ Gong Minzy ចាក​ចេញ​ទៅ?

 

YG ពិចារណា​បន្ថែម​សមាជិក 2NE1 បន្ទាប់​ពី Minzy ចាក​ចេញ

 

(2NE1 មុន​ពេល Minzy ចាក​ចេញ)

 

បើ​យោង​ទៅ​តាម​ X Sports News បាន​ឲ្យ​ដឹង​ថា​ម្ចាស់​ផលិត​កម្ម YG Entertainment លោក Yang Hyun Suk កំពុង​តែ​ពិចារណា​ថា​តើ 2NE1 គួរ​រក្សា​សមាជិក ៣​រូប ឬ បន្ថែម​សមាជិក​ថ្មី នៅ​ពេល​នេះ​​គឺ​មិន​ទាន់​អាច​បញ្ជាក់​ច្បាស់​នៅ​ឡើយ​ទេ។ តែ​មតិ​ខ្លះ​រំពឹង​ថា​ 2NE1 អាច​នឹង​ត្រឡប់​មក​វិញ​ជាមួយ​សមាជិក​៤​រូប​ដូចជា​​អ្វី​ដែល​​​​ក្រុម​ KARA ធ្វើ​នៅ​ពេល​ដែល​ Nicole និង Jiyoung បាន​ចាក​ចេញ៕

 

 

ប្រែ​សម្រួល៖ SAMEDY
ប្រភព៖ Koreaboo​​​​​