ឈុត​មួយ​ក្នុង​រឿង​ X-Men ​រយៈពេល​មិន​ដល់​១០​នាទី​ តែ​ចំណាយ​ពេល​​ថត១​ខែ

អ្នក​ដែល​បាន​ទស្សនា​ខ្សែភាពយន្ត​ X-Men: Apocalypse រួច​តែង​នាំ​គ្នា​សរសើរ​នូវ​​ឈុត​​ដ៏​អស្ចារ្យ​មួយ​ ​​ដែល​​វីរបុរស​ Mutant Quicksilver​ បាន​ជួយ​សង្គ្រោះ​មនុស្ស​ជា​ច្រើន​ក្នុង​ហេតុការណ៍​បំផ្ទុះ​មួយ។

 

ឈុត​មួយ​ក្នុង​រឿង​ X-Men ​រយៈពេល​មិន​ដល់​១០​នាទី​ តែ​ចំណាយ​ពេល​​ថត១​ខែ

 

​​​បើ​តាម​វីដេអូ​ក្រៅ​ឆាក​​ដែល​បញ្ចេញ​ដោយ​ផលិតកម្ម​ 20th Century Fox បាន​ឲ្យ​ដឹង​ថា​ឈុត​នេះ​ ជា​ឈុត​មួយ​​ពិបាក​ផលិត​ ដោយ​ត្រូវ​ចំណាយ​ពេល​ដល់​ទៅ​ ៣០​ ថ្ងៃ​​ ដើម្បី​ថត​ឈុត​ដែល​មាន​រយៈ​ពេល​មិន​ដល់​ ១០​ នាទី​នេះ។

 

 

អ្នក​ដឹក​នាំ​រឿង​លោក​ Bryan Singer បាន​រៀប​រាប់​ពី​​ឧបករណ៍​អេឡិចត្រូនិក​ទំនើបៗ​ដែល​ប្រើ​សម្រាប់​ថត​ឈុត​មួយ​នេះ​ ​មាន​ដូច​ជា​កាមេរ៉ា​ Phantom ដែល​អាច​ថត​វីដេអូ​បាន​ ៣០០០ ប្លង់​​ក្នុង​មួយ​វិនាទី។ ចំពោះ​ប្លង់​ខ្លះ​ កាមេរ៉ា​ត្រូវ​​រំកិល​ខ្លួន​​ក្នុង​ល្បឿន​ ១៤៤ គីឡូម៉ែត្រ/ម៉​ ដើម្បី​ចាប់​យក​សកម្មភាព។

 

ខ្សែភាពយន្ត​បែប​វីរបុរស​ X-Men: Apocalypse បាន​ដាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​​​សហរដ្ឋអាមេរិក​ ​នៅ​ថ្ងៃ​ទី​ ២៧​ ​កន្លង​ទៅ​ ដោយ​​អំឡុង​ពេល​បី​ថ្ងៃ​អាច​រក​បាន​ត្រឹម​តែ​ ៦៥ លាន​ដុល្លារ​ គឺ​ទាប​ជាង​ការ​រំពឹង​ទុក៕​​​​

 

ចុច​អាន៖ ភាពយន្ត “Warcraft” កំពុង​អង្រួន​ចិត្ត​អ្នក​ទស្សនា​ក្នុង​ទីផ្សារ​អន្តរជាតិ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ hindustantimes​​​​​​