បទ “ទឹកភ្នែកសំរាម” របស់ពេជ្រ សោភា អង្រួនចិត្តប្រិយមិត្ត

ទស្សនាវីដេអូខាងក្រោម៖

បទចម្រៀងមួយបទមនោសញ្ចេតនា មានចំណងជើងថា “ទឹកភ្នែកសំរាម” របស់អ្នកនាង ពេជ្រ សោភា ទើបតែចេញថ្មីៗនេះបានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាង ពេលដែលបានស្តាប់ហើយចង់ស្រក់ទឹកភ្នែកតាមបទចម្រៀង។

បទ “ទឹកភ្នែកសំរាម” របស់ពេជ្រ សោភា អង្រួនចិត្តប្រិយមិត្ត

កាន់តែអង្រួនដួងចិត្ត មួយបទនេះនិយាយពីជីវិតកំព្រាដែលគ្មានពុកម៉ែរក្សាដូចគេ ហើយជារៀងរាល់ថ្ងៃ ដើរសុំទានតិចតួចពីគេ រស់នៅវេទនាជាខ្លាំងពីព្រោះគ្មានពុកម៉ែ ដូច្នេះត្រូវតែខិតខំខ្លួនឯង។ យកកន្លែងសំរាមជាលំនៅដ្ឋាន ព្យាយាមរាល់ថ្ងៃ ដើម្បីចិញ្ចឹមជីវិត និងខំធ្វើការដើម្បីសិក្សា ដោយប្រាថ្នារៀនខ្ពស់ដូចគេ ទោះបីគ្មានពុកម៉ែ ក៏នៅតែមិនចុះចាញ់ឡើយ។ ទឹកភ្នែកស្រក់ប្រណាំងជាមួយទឹកភ្លៀង ក្នុងនាមជាកូនកំព្រា រងាគ្មានអ្នកឱបទេនោះ ស្រែកយំប្រាប់មេឃ ថាកូនកំព្រាឯកាណាស់ តែយ៉ាងណាក៏ដោយ បានសន្យថា នឹងធ្វើជាក្មេងល្អ ទោះបីមានគេស្អប់ខ្ពើម និងមិនចូលចិត្តនោះ។ នេះជាអត្ថន័យបទចម្រៀង សបញ្ជាក់ជីវិតកូនកំព្រាគ្មានពុកម៉ែនឹងគេ មិនបានរៀនសូត្រខ្ពស់ដូចគេ បានត្រឹមឈរមើលពីចម្ងាយ ដែលគ្មានអ្នកណាចូលចិត្ត គេរើសអើងជីវិតជាកូនកំព្រា។

មួយបទនេះ ពិតជាមានអត្ថន័យជ្រាលជ្រៅណាស់ ចំពោះអ្នកដែលតែងតែចូលចិត្តមើលងាយកូនកំព្រា និងអ្នកសុំទាន។ យើងមិត្តត្រូវមើលងាយគ្នានោះទេ ទោះបីបច្ចុប្បន្នគ្នាវេទនាមែន តែមិនប្រាកដថា ថ្ងៃអនាគតយ៉ាងណានោះទេ អញ្ចឹងយើងទាំងអស់គ្នាត្រូវតែជួយគ្នា ជួយលើកទឹកចិត្តគ្នា ដើម្បីផ្តល់ក្តីសង្ឃឹម និងបានរៀនសូត្រខ្ពស់នឹងគេដែរ៕

ប្រភព៖ mohahangtv

  • បទ “ទឹកភ្នែកសំរាម” របស់ពេជ្រ សោភា អង្រួនចិត្តប្រិយមិត្ត已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/31  Category:វីដេអូ
Tags: