ខ្សែ​ប្រយុទ្ធ​លេចធ្លោ​រូប​នេះ​ទើប​បន្ត​កុងត្រា​ថ្មី​ជាមួយ​ Man Utd ម្សិល​មិញ​ ដឹង​គេ​ទទួល​កម្រៃ​បាន​ប៉ុន្មាន​អត់​ក្នុង​មួយ​សប្ដាហ៍​ ?

កាលពីម្សិលមិញនេះក្លឹប Manchester United បានធ្វើការប្រកាសជាផ្លូវការហើយថាក្លឹបរបស់ខ្លួនបានឈានដល់ការបន្តកិច្ចកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធវ័យក្មេងលេចធ្លោរបស់ខ្លួនគឺកីឡាករ Marcus Rashford ។

កីឡាករ Marcus Rashford បច្ចុប្បន្នទើបតែមានវ័យ១៨ឆ្នាំប៉ុណ្ណោះ ប៉ុន្តែគេបានក្លាយជាខ្សែប្រយុទ្ធដែលគួរឲ្យចាប់អារម្មណ៍មួយរូបរបស់ក្លឹប Man Utd នៅរដូវកាល២០១៥/២០១៦ ដោយគេបានស៊ុតបញ្ចូលទីចំនួន៨គ្រាប់ក្នុងការបង្ហាញខ្លួន១៨ប្រកួត ។ ហើយកាលពីពេលថ្មីនេះគេទើបតែស៊ុតបញ្ចូលទីបានមួយគ្រាប់ពេលអង់គ្លេសឈ្នះ២ទល់នឹង១លើអូស្ត្រាលីដែលនោះគឺជាការបង្ហាញខ្លួនប្រកួតដំបូងរបស់គេឲ្យជម្រើសជាតិអង់គ្លេសឈុតធំប៉ុណ្ណោះ ។

ដោយសារតែភាពលេចធ្លោបែបនេះទើប Man Utd សម្រេចចិត្តបន្តកុងត្រាថ្មីជាមួយ Rashford រហូតដល់ឆ្នាំ២០២០ ខណៈយោងតាមគេហទំព័រ BBC បានឲ្យដឹងកីឡាករ Rashford អាចទទួលកម្រៃប្រមាណជា២០,០០០ផោនក្នុងសប្ដាហ៍ក្នុងកុងត្រាថ្មីនេះ ។

យ៉ាងណាបន្ទាប់ពីចុះកុងត្រារួចរាល់ Rashford បាននិយាយថា « ខ្ញុំមានអារម្មណ៍សប្បាយចិត្តដែលក្លឹបផ្ដល់ឱកាសអោយខ្ញុំមានការអភិវឌ្ឍខ្លួន ។ បានលេងនៅក្លឹបដ៏ធំក្នុងពិភពលោកមួយនេះ គឺជាពិតជាមានន័យណាស់សម្រាប់ខ្ញុំនឹងគ្រួសារ » ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


  • ខ្សែ​ប្រយុទ្ធ​លេចធ្លោ​រូប​នេះ​ទើប​បន្ត​កុងត្រា​ថ្មី​ជាមួយ​ Man Utd ម្សិល​មិញ​ ដឹង​គេ​ទទួល​កម្រៃ​បាន​ប៉ុន្មាន​អត់​ក្នុង​មួយ​សប្ដាហ៍​ ?已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/31  Category:វីដេអូ
Tags: