ពេជ្រ សោភា ជា​តារាចម្រៀង​ដំបូងបង្អស់ ដែល​កសាងបាន​ច្រើនជាងគេ​ចំពោះ​…​

Videos


ក្នុងនាមជាតារាចម្រៀងដែលមានឈ្មោះបោះសម្លេងគួរសមនៅក្នុងផលិតកម្មហង្សមាស ពេជ្រ សោភា ក៏បានចូលរួមចំណែកក្នុងការងារសប្បុរធម៌ មានដូចជាការធ្វើអណ្តូងទឹកជូនប្រជាពលរដ្ឋ នៅតាមបណ្តារខេត្តនានា ។បើតាមការបង្ហើបប្រាប់ពីសំណាក់ប្រភពដែលកៀកកិតជាមួយតារាចម្រៀងរូប នេះ បានអោយដឹងថា រហូតមកដល់ពេលនេះ ពេជ្រ សោភា បានសាងសង់អណ្តូងទឹករហូតដល់ទៅ ១៨ អណ្តូងហើយ ។ 

ពេជ្រ សោភា ជា​តារាចម្រៀង​ដំបូងបង្អស់ ដែល​កសាងបាន​ច្រើនជាងគេ​ចំពោះ​…​

មួយរយៈចុងក្រោយនេះ ពេជ្រ សោភា បានងាកមកធ្វើការងារក្នុងសង្គមដែលមានដូចជាការសាង សង់ អណ្តូងទឹកជូនដល់ប្រជាពលរដ្ឋនៅតាមបណ្តារខេត្តឆ្ងាយៗដែលខ្វះទឹកប្រើប្រាស់។ទឹកប្រាក់មួយចំនួន ក្នុងការសាងសង់អណ្តូងទឹកនេះ ជារបស់នាងផ្ទាល់ រួមជាមួយនិងការរួមចំណែកពីសំណាក់សប្បុរជននានាផងដែរ ។ អ្វីដែលកត់សំគាល់ នោះ រហូតមកដល់ពេលនេះ មានការបង្ហើបអោយដឹងថា ពេជ្រ សោភា បានចូលរួមចំណែកធ្វើអណ្តូងទឹកជូន ដល់ប្រជាពលរដ្ឋបានប្រមាណជា ១៨ អណ្តូង ដែលជាចំនួនមួយ ច្រើនគួរសមនិងមិនគួរអោយជឿ ។ 

ពេជ្រ សោភា ជា​តារាចម្រៀង​ដំបូងបង្អស់ ដែល​កសាងបាន​ច្រើនជាងគេ​ចំពោះ​…​

ដោយក្នុងអណ្តូងទឹកមួយ ត្រូវចំណាយថវិការអស់ប្រមាណជា ១០០០ ដុល្លារ ។ ទោះបីជាការធ្វើអណ្តូងទឹកនេះមិន មែនជា ទឹកប្រាក់ផ្ទាល់ខ្លួនរបស់ ពេជ្រ សោភា ទាំងអស់ ក៏ពិតមែន តែនាងជាអ្នកផ្តួចផ្តើមក្នុងការសាងសង់អណ្តូងទឹកនេះ ។ មានការ សរសើរ ពីសំណាក់មហាជនថា ពេជ្រ សោភា ពិតជាតារាចម្រៀងដែលមានទឹកចិត្តល្អ ប្រសិនបើអ្នកសិល្បៈ ដទៃ ទៀត យកគំរូ តាមនាង មិនដឹងជាល្អយ៉ាងណាទេ ។ ប៉ុន្តែចុងក្រោយនេះគេសង្កេតឃើញ តារាសិល្បៈជា ច្រើនបាន ងាកមកធ្វើការងារសង្គមយ៉ាងផុសផុលផងដែរ ។ 

ពេជ្រ សោភា ជា​តារាចម្រៀង​ដំបូងបង្អស់ ដែល​កសាងបាន​ច្រើនជាងគេ​ចំពោះ​…​

ក្រៅពីធ្វើការងារសង្គម តារាចម្រៀង ពេជ្រ សោភា ក៏បានចូលរួមនិពន្ធបទចម្រៀងមួយចំនួន ជាមួយលោក ដេវីដ ជាដៃគូរ មានដូចជាបទ «សម្លសម្លក់» ច្រៀងដោយលោក ព្រាប សុវត្ថិនិងបទ «ញីកែងជើង» ដែល កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន។ សព្វថ្ងៃ ពេជ្រ សោភា ក៏ជាគណៈកម្មាការនៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទីពីររួមជាមួយលោក ឆន សុវណ្ណរាជ ណុប បាយ៉ារិទ្ធ និងស្រីស្អាត ឱក សុគន្ធកញ្ញា ផងដែរ ៕ ចេនី

ពេជ្រ សោភា ជា​តារាចម្រៀង​ដំបូងបង្អស់ ដែល​កសាងបាន​ច្រើនជាងគេ​ចំពោះ​…​
ពេជ្រ សោភា ជា​តារាចម្រៀង​ដំបូងបង្អស់ ដែល​កសាងបាន​ច្រើនជាងគេ​ចំពោះ​…​
ពេជ្រ សោភា ជា​តារាចម្រៀង​ដំបូងបង្អស់ ដែល​កសាងបាន​ច្រើនជាងគេ​ចំពោះ​…​
ពេជ្រ សោភា ជា​តារាចម្រៀង​ដំបូងបង្អស់ ដែល​កសាងបាន​ច្រើនជាងគេ​ចំពោះ​…​
ពេជ្រ សោភា ជា​តារាចម្រៀង​ដំបូងបង្អស់ ដែល​កសាងបាន​ច្រើនជាងគេ​ចំពោះ​…​
ពេជ្រ សោភា ជា​តារាចម្រៀង​ដំបូងបង្អស់ ដែល​កសាងបាន​ច្រើនជាងគេ​ចំពោះ​…​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត