គួរឱ្យ​រំភើប​! ពេល​ឃើញ សូ​ដា នី​តា បង្ហាញ​ទឹកចិត្ត​ចំពោះ​អ៊ំស្រី​ពិការភ្នែក​

Videos


ថ្មីៗនេះតារាសម្តែ និង ម៉ូដែល សូដា នីតា បានរំលេចខ្លួនក្នុងការងារមនុស្សធម៌សាជាថ្មីទៀតហើយ ដោយលើកនេះនាងបានពាំនាំយកអំណោយ ក៏ដូចជាទឹកចិត្តបន្តិចបន្តួចជូនដល់អ៊ំស្រីពិការភ្នែកទាំងសងខាងម្នាក់ដែលរស់នៅស្រុកកោះធំ ខេត្តកណ្តាល ។ 

គួរឱ្យ​រំភើប​! ពេល​ឃើញ សូ​ដា នី​តា បង្ហាញ​ទឹកចិត្ត​ចំពោះ​អ៊ំស្រី​ពិការភ្នែក​

ជាមួយនឹងការពាំនាំអំណោយចេញពីទឹកចិត្តនេះដែរ នៅលើទំព័រហ្វេសប៊ុករបស់តារាសម្តែង និង ម៉ូដែល សូដា នីតា បានសរសេរ និង បង្ហាញក្តីអាណិតអាសូរថា «ថ្ងៃនេះនាងខ្ញុំ សូ ដានីតា បានមកជាមួយបងៗសារពត៌មាន បានផ្តល់អំណោយដល់អ៊ំស្រី ពិការភ្នែកសងខាង គ្មានកូនទីពឹង សុំដីគេសងផ្ទះ ២ ម៉ ៤ ជ្រុង សម្រាប់ជ្រកកោន ១ ជីវិតអ៊ំស្រីមិនដែលស្គាល់អ្វីហៅថាពន្លឺ គួរឱ្យសង្វែគដែលគាត់រស់នៅក្នុងភាពងងឹតជិត ១ ជីវិត នៅស្រុកកោះធំ ខេត្តកណ្តាល ពីរង្វង់តាម៉ៅចំណាយ ៧៨ គឺឡូ ស្ពានទី ៥៩ ដែលមានអង្ករ១ ប៉ាវ ម៉ុង ១ ត្រីខ មី ស្ករស អំបិល ទឹកសុទ្ធ ទឹកស៊ីអ៊ីវ និង ថវិកា ១០.០០០០៛ ។ សូមអរគុណបងៗសារពត៌មានដែលបានចូលរួមកម្លាំងកាយចិត្ត មិនខ្វល់ពីការហត់នឿយ ។ សូមមេត្តាជួយ shear បន្ត ដើម្បីរកជំនួយបន្ថែមជួយដល់គាត់» ។ 

គួរឱ្យ​រំភើប​! ពេល​ឃើញ សូ​ដា នី​តា បង្ហាញ​ទឹកចិត្ត​ចំពោះ​អ៊ំស្រី​ពិការភ្នែក​

នេះស្តែងឱ្យឃើញពីទឹកចិត្ត និង ការអាណិតស្រឡាញ់ ព្រមទាំងផ្តល់ក្តីសង្ឃឹមរបស់ សូដា នីតា មានចំពោះអ៊ំស្រីពិការភ្នែក មិនតែប៉ុណ្ណោះតារាសម្តែង និង ម៉ូដែលរូបនេះក៏បានទទូចដល់មហាជនផងដែរឱ្យជួយចែករំលែងនូវព័ត៌មាននេះ ដើម្បីអាចឱ្យអ៊ំស្រីទទួលបានជំនួយជាបន្តទៀត ។ ក្នុងនោះដែរ សូដា នីតា ក៏បានថ្លែងនូវការអរគុណដល់អ្នកសារពត៌មានដែលបានចូលរួមកម្លាំងកាយចិត្តនាងផងដែរ ។ 

គួរឱ្យ​រំភើប​! ពេល​ឃើញ សូ​ដា នី​តា បង្ហាញ​ទឹកចិត្ត​ចំពោះ​អ៊ំស្រី​ពិការភ្នែក​

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលតារាសម្តែង និង ម៉ូដែល សូដា នីតា ចូលរួម ក៏ដូចជារំលេចខ្លួនក្នុងការងារមនុស្សធម៌ ដោយកន្លងមកតារាសម្តែងរូបនេះក៏ធ្លាប់បានបង្ហាញខ្លួន និង ចែករំលែងរាល់ធនធាន ទឹកចិត្ត ព្រមទាំងសម្ភារមួយចំនួនដល់ជនទីទ័លក្រ ក្មេងកំព្រា ជនពិការ ជាច្រើនរួចមកហើយ ហើយក៏ទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់មហាជនផងដែរលើទឹកចិត្តបែបនេះ ៕ សាកល

គួរឱ្យ​រំភើប​! ពេល​ឃើញ សូ​ដា នី​តា បង្ហាញ​ទឹកចិត្ត​ចំពោះ​អ៊ំស្រី​ពិការភ្នែក​
គួរឱ្យ​រំភើប​! ពេល​ឃើញ សូ​ដា នី​តា បង្ហាញ​ទឹកចិត្ត​ចំពោះ​អ៊ំស្រី​ពិការភ្នែក​
គួរឱ្យ​រំភើប​! ពេល​ឃើញ សូ​ដា នី​តា បង្ហាញ​ទឹកចិត្ត​ចំពោះ​អ៊ំស្រី​ពិការភ្នែក​
គួរឱ្យ​រំភើប​! ពេល​ឃើញ សូ​ដា នី​តា បង្ហាញ​ទឹកចិត្ត​ចំពោះ​អ៊ំស្រី​ពិការភ្នែក​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត