ឥឡូវ​អតិថិជន​អាច​កុម្ម៉ង់​ទិញ​ សាម​សុង Galaxy S7 edge ពណ៌​ផ្កាឈូក​មាស​បាន​ហើយ​

ឥឡូវ​អតិថិជន​អាច​កុម្ម៉ង់​ទិញ​ សាម​សុង Galaxy S7 edge ពណ៌​ផ្កាឈូក​មាស​បាន​ហើយ​



ពេលនេះ​អតិថិជន អាច​ប្រើ​ទូរស័ព្ទ​សាម​សុង ​ដែល​មាន​រូបរាង​កាន់តែ​ស្រស់​ស្អាត​ប្លែក និង​កាន់តែ​ស៊ីវិល័យ ជាមួយ Galaxy S7 edge ពណ៌​ផ្កាឈូក​មាស ​ព្រមទាំង​មានការ​ថែម​ជូន​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​។ អតិថិជន ដែល​កុម្ម៉ង់ ទិញ​ទូរស័ព្ទ​សាម​សុង Galaxy S7 edge ពណ៌​ផ្កាឈូក​មាស​ចាប់​ពី​ថ្ងៃ២២ ខែ ឧសភា រហូតដល់​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ​២០១៦ នឹង​ទទួល​បាន​ប័ណ្ណ​ទិញ​ទំនិញ​ ដែល​មាន​ទឹកប្រាក់​រហូត​ដល់​ទៅ ១០០ ដុល្លារ សម្រាប់​ការទិញ​ផលិតផល Charles & Keit ឬ Pedro ហើយ​មាន​បន្ថែម​ជូ​ន​នូវ​ស៊ីម Cellcard ដែល​មាន​ទឹកប្រាក់៣៦០ដុល្លារ និង​អ៊ីនធឺណិត 3GB​។ ម្យ៉ាងវិញទៀត​អតិថិជន​ក៏​អាច​ទិញ​ទូរស័ព្ទ​នេះ​ដោយ​បង់​រំលស់​ជាមួយ​ធនាគារ​ឯកទេស AEON។​

នៅ​ទីក្រុង​ភ្នំពេញ​អតិថិជន​អាច​កុម្ម៉ង់​ទិញ​ទូរស័ព្ទ Galaxy S7 edge ពណ៌​ផ្កាឈូក​មាស​ តាម​ហាង​លក់​ផលិតផល អេឡិចត្រូនិក​មួយចំនួន​ ដែល​មាន​ដូចជា ​៖ ហាង​KLD​ផ្សារ​ធំ​ថ្មី ហាង​KLD​ផ្លូវ​មុនីវង្ស​ទល់​មុខ​អគារ​ភ្នំពេញ​ថៅ​វើ ហាង​KLD​ផ្លូវ​មុនី​វង្ស​ក្បែរ​ស្តុប​បូកគោ ហាង​អប្សរា​ផ្សារ​ដេប៉ូ និង​ហាង​Nika​សា​ខា​បូកគោ​។ ចំណែកឯ​អតិថិជន​នៅ​ខេត្តបាត់ដំបង​អាច​ធ្វើ​ការ​កុម្ម៉ង់​ទិញ​នៅ​ហាង​Nika ខេត្តបាត់ដំបង​ផង​ដែរ​។ អតិថិជន ​ដែល​ធ្វើការ​កុម្ម៉ង់​ទិញ​អាច​មក​ទទួលយក​ទូរស័ព្ទ​បាន​នៅ​ថ្ងៃទី១ ខែ​មិថុនា ឆ្នាំ​២​០​១៦។

ទូរស័ព្ទ​ពណ៌​ផ្កាឈូក​មាស​នេះ មាន​ពណ៌​ស្រស់​ស្អាត​បែប​ធម្មជាតិ ហើយ​ធ្វើ​ឲ្យ​មាន​អារម្មណ៍​ថា​ងា​យ ស្រួល​ប្រើប្រាស់​។ ផ្ទៃ​របស់​ទូរស័ព្ទ​ទាំងមូល​ភ្លឺរលោង​ចិញ្ចែងចិញ្ចាច​ប្រៀប​ទៅ​នឹង​កញ្ចក់ ​ដែល​ព័​ទ្ធ​ជុំវិញ​។

ទូរស័ព្ទ Galaxy S7 edge ពណ៌​ផ្កាឈូក​មាស​នេះ ក៏ដូចជា ​ទូរស័ព្ទ Galaxy S7 និង S7 edge ដែល​សុទ្ធ​តែ​អាច​ការពារ​ការ​ជ្រាប​ទឹក​ដោយមាន​ប្រព័ន្ធ​ការពារ​នៅ​ខាងក្នុង​ទូរស័ព្ទ​តែម្តង​។ ចំណែកឯ Galaxy S7 edge មាន​ដាក់​នូវ​shortcut ដែល​លោកអ្នក​អាច​ប្រើ​អ៊ីម៉ែល ថត​selfie ថត​panorama និង​ប្រើ​កម្មវិធី​ផ្សេងៗ​បាន​យ៉ាង សាមញ្ញ​ភ្លាមៗ​។

សាម​សុង Galaxy S7 និង Galaxy S7 edge សាក​ថ្ម​បាន​លឿន ទោះ​ជា​មិន​ប្រើ​ខ្សែ​ក៏ដោយ​។ លើស​ពី​នេះ​ទៅ​ទៀត វា​មាន​កន្លែង​ដាក់​ស៊ីម​២ ហើយ​អ្នក​អាច​បន្ថែម​អង្គ​ចងចាំ​មួយទៀត​រហូតដល់​ទៅ 200​GB ពេល​ដែល​ប្រើ​ស៊ីម​តែ១៕

ឥឡូវ​អតិថិជន​អាច​កុម្ម៉ង់​ទិញ​ សាម​សុង Galaxy S7 edge ពណ៌​ផ្កាឈូក​មាស​បាន​ហើយ​

ឥឡូវ​អតិថិជន​អាច​កុម្ម៉ង់​ទិញ​ សាម​សុង Galaxy S7 edge ពណ៌​ផ្កាឈូក​មាស​បាន​ហើយ​