វិទ្យាស្ថានកម្ពុជា-អាស៊ាន បើកវគ្គបំប៉នជំនាញ និយាយជាសាធាណៈ និងការធ្វើបទបង្ហាញ

ភ្នំពេញ៖ សហគមន៍សេដ្ឋកិច្ចអាស៊ាន និង ចរន្តសកលភាវូបនីយកម្ម នាំមកនូវទាំងឱកាស និងបញ្ហាប្រឈម សម្រាប់កម្ពុជា។ 

ឱកាសនៅពេលដែលកម្ពុជា អាចទាញអត្ថប្រយោជន៍ បានច្រើនបំផុតពីនិន្នាការអន្តរជាតិនេះ ហើយកម្លាំងពលកម្មជំនាញ ជាកត្តាទាក់ទាញវិនិយោគដ៏សំខាន់មួយ។ បុគ្គលដែលមានជំនាញច្បាស់លាស់ តែងមានឱកាសកាន់តែទូលំទូលាយ ទាំងឱកាសទទួលបានការដំទ្បើងឋានៈតួនាទី និងប្រាក់បៀរវត្សរ៍ ព្រមទាំងឱកាសចូលរួមដោយស្មើមុខ ក្នុងឆាកអន្តរជាតិផងដែរ។ 

យ៉ាងណាមិញ ជំនាញប្រាស្រ័យទាក់ទងជាភាសាអង់គ្លេស (ទាំងការនិយាយ និងការសរសេរ) ប្រកបដោយវិជ្ជាជីវៈ ជាកត្តាគន្លឹះគោលសម្រាប់ជោគជ័យបុគ្គល និងស្ថាប័នរបស់ខ្លួន ខណៈដែលជំនាញសំខាន់នេះនៅតែ ខ្វះខាតនៅទ្បើយនៅក្នុងចំណោមកម្លាំងពលកម្មកម្ពុជាបច្ចុប្បន្ន។

ដើម្បីរួមចំណែកជួយឲ្យប្រសើរឡើង វិទ្យាស្ថានអន្តរជាតិកម្ពុជា-អាស៊ាន ប្រកាសបើកវគ្គ វគ្គបំប៉នជំនាញនិយាយជាសាធាណៈ និងការធ្វើបទបង្ហាញ (Public Speaking & Strategic Presentations) ដោយផ្តោតលើការអនុវត្តផ្ទាល់ ដើម្បីបំពាក់ជំនាញពិតប្រាកដមួយដល់សិក្ខាកាម ដើម្បីស្វែងយល់ច្បាស់ពីវិធី ក្នុងការអភិវឌ្ឍទំនុកចិត្ត និងទទួលបានគន្លឹះ បច្ចេកទេសដែលចាំបាច់ក្នុងការធ្វើបទបង្ហាញ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

សិក្ខាកាមនឹងសិក្សាជាមួយអ្នកជំនាញដែលធ្លាប់ធ្វើការងារនេះ កម្រិតអន្តរជាតិនៅក្នុងស្ថាប័នអន្តរជាតិធំៗ ដែលមានបទពិសោធន៍ជាក់ស្តែង និងទេពកោសល្យខ្ពស់ក្នុងការផ្ទេរជំនាញ និងចំណេះដឹង។
ចូលរួមវគ្គសិក្សានេះ
វគ្គសិក្សាចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០១៦ ខាងមុខនេះ ដែលសិក្ខាកាមអាចធ្វើការចុះឈ្មោះបានតាមរយៈឫទំនាក់ទំនងតាមទូរស័ព្ទលេខ៖ 012/016 343338
សម្រាប់ពត៌មានលំអិតសូមចូលទៅកាន់៖    

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

វិទ្យាស្ថានកម្ពុជា-អាស៊ាន បើកវគ្គបំប៉នជំនាញ និយាយជាសាធាណៈ និងការធ្វើបទបង្ហាញ