​ពេទ្យ​​ជំនាញ ​​​​ប្រាប់​មូលហេតុ​​​អ្នក​ជំងឺ​​​​ចុក​ទ្រូង ​​និង​ចុក​ខ្នង​គំហុក ​មាន​អត្រា​ស្លាប់​ខ្ពស់

សុខភាព៖ លោកសាស្ត្រាចារ្យ តាន់ តឹកស្រេង ប្រធានសមាគមគ្រូពេទ្យផ្នែករំលាយអាហារ កម្ពុជា បានធ្វើការបង្ហាញពីអាការៈចំនួន៣ប្រភេទ ទាក់ទងនឹងការចុកទ្រូង និងចុកខ្នងគំហុក ក្នុងចំណោមអាការៈរួមផ្សំមួយចំនួនទៀត ដែលអ្នកជំងឺមានអត្រាស្លាប់ខ្ពស់ ដល់វេជ្ជសាស្ត្រទាំងអស់ក្នុងប្រទេសកម្ពុជា។

លោកសាស្ត្រាចារ្យ បានឲ្យដឹងនៅលើទំព័រ Facebook របស់លោកថា៖ ”៣ទាក់ទងនឹងចុកទ្រូង ចុកខ្នងគំហុក ក្នុងចំណោមអាការៈរួមផ្សំមួយចំនួនទៀត ដែលមានអត្រាស្លាប់ខ្ពស់ តម្រូវការធ្វើតេស្តឈាមនឹងបរិក្ខារពេទ្យក្នុងមន្ទីរពេទ្យទំនើប ដើម្បីរកមូលហេតុនៃរោគ និងការព្យាបាល” រួមមាន៖

​ពេទ្យ​​ជំនាញ ​​​​ប្រាប់​មូលហេតុ​​​អ្នក​ជំងឺ​​​​ចុក​ទ្រូង ​​និង​ចុក​ខ្នង​គំហុក ​មាន​អត្រា​ស្លាប់​ខ្ពស់

ទី១. រហែកស្រទាប់ក្នុងសរសៃឈាម អាអក; dissecting aorta; dissection aortique។ ស្ថានភាពនេះបណ្ដាលពីរោគមួយចំនួន តែមានរោគធំៗ២ ដោយទី១ ឈាមបុកខ្លាំង លើសរសៃឈាមដែលស្ដើងខ្សោយស្រាប់ជា anévrisme aortique; thoracic aortic aneurysm និងទី២ ឈាមបុកខ្លាំងដោយ រោគលើសឈាមមិននឹងន។

ចំពោះការព្យាបាល លោកសាស្ត្រាចារ្យ តាន់ តឹកស្រេង បានឲ្យដឹងថា តាមករណីនឹងមូលហេតុ ពីការប្រើប្រាស់ឱសថបន្ថយសម្ពាធឈាម ដល់ការវះកាត់ ក្នុងមជ្ឈមណ្ឌលឯកទេសបេះដូង។

ទី២. ស្ទះសរសៃឈាមពីបេះដូងទៅសួត ដោយកំណកឈាម; Embolie pulmonaire; pulmonary embolism។ ការព្យាបាលដោយប្រើឱសថរំលាយឈាមកក និងឧបករណ៍ជួយបើកសរសៃរឈាម ដែលសុទ្ធត្រូវការពេទ្យឯកទេសជំនាញ។

ទី៣. រលាកហើមលំពែង pancréatite aiguë; acute pancreatitis។ ចុកចុងដង្ហើមមែន តែរាលទៅឆ្អឹងខ្នង។ ការព្យាបាល ប្រើមធ្យោបាយឱសថសង្គ្រោះបន្ទាន់ បរិក្ខាសុងរហូតដល់ដើមពោះវៀនតូច មុខច្រកចេញទឹកប្រមាត់-លំពែង អាចរហូតដល់ការវះកាត់ជំនាញ។

លោកសាស្ត្រាចារ្យ បានបញ្ជាក់ថា ការចុកទ្រូង និងចុកខ្នងគំហុក ពេលវេលាសង្គ្រោះតិចតួចណាស់ រកពេលឡើងយន្តហោះសឹងមិនទាន់ទេ។ យល់ហេតុដែលគ្រួសារត្រូវបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យរដ្ឋតែម្ដង។ ដូចនេះ លោកសាស្ត្រាចារ្យសូមគ្រូពេទ្យពង្រឹងខ្លួនឯង ឯសាធារណជន ជួយលើកទឹកចិត្តអ្វីដែលល្អ និងជួយជំរុញវិស័យសុខាភិបាល តាមលទ្ធភាព៕

ប្រភព៖ kbn-live

  • ​ពេទ្យ​​ជំនាញ ​​​​ប្រាប់​មូលហេតុ​​​អ្នក​ជំងឺ​​​​ចុក​ទ្រូង ​​និង​ចុក​ខ្នង​គំហុក ​មាន​អត្រា​ស្លាប់​ខ្ពស់已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/31  Category:សុខភាព
Tags: