ហេតុផល​១០​យ៉ាង​ ​កុមារ​ក្រោម​១២​ឆ្នាំ​គួរ​ហាមមិន​ឲ្យ​​លេង​ ​​Smartphone និង​ iPad

មានរបាយការណ៍និងការសិក្សាជាច្រើនបានបង្ហាញពីផលប៉ះពាល់មួយចំនួនចំពោះការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងបច្ចេកវិទ្យាទំនើបនាពេលបច្ចុប្បន្នសម្រាប់កុមារដែលមានអាយុក្រោម១២ឆ្នាំ។ ជាក់ស្ដែងខាងក្រោមនេះគឺជាផលប៉ះពាល់១០យ៉ាងនៃការប្រើឧបករណ៍បច្ចេកវិទ្យាចំពោះកុមារក្រោមអាយុ១២ឆ្នាំ៖

 

១. ប៉ះពាល់ការរីកចម្រើនផ្នែកខួរក្បាល

ក្នុងចន្លោះចាប់ពីអាយុពី ០ និង ២ ឆ្នាំ ទំហំខួរក្បាលរបស់កុមារគឺមានការរីកលូតលាស់បីដង ហើយវាបន្តលូតលាស់ដល់អាយុ២១ឆ្នាំ (ដោយ Christakis ឆ្នាំ២០១១)។ ការរីកចម្រើនខួរក្បាលរបស់កុមារគឺត្រូវបានកំណត់ដោយមជ្ឈដ្ឋាននិងបរិយាកាសជុំវិញខ្លួន។ តែចំពោះរំញោចនៃការអភិវឌ្ឍផ្នែកខួរក្បាលដែលបង្កដោយបច្ចេកវិទ្យា (ដូចជាទូរសព្ទ, អ៊ីនធឺណិត, iPads, ទូរទស្សន៍) ធ្វើឲ្យមុខងារមួយចំនួនរបស់ខួរក្បាលមានការធ្លាក់ចុះ, ទំនុកចិត្តក៏ធ្លាក់ចុះ, ចុះខ្សោយផ្នែកបញ្ញា, ចុះខ្សោយការសិក្សា, និងចុះខ្សោយសមត្ថភាពនៃការគ្រប់គ្រងខ្លួនឯង (ដោយ Small ឆ្នាំ២០០៨, Pagini ឆ្នាំ២០១០)។

២. ពន្យារនៃការអភិវឌ្ឍផ្នែករាងកាយ

បច្ចេកវិទ្យាធ្វើឲ្យមនុស្សមានចលនាតិចដែលជាហេតុធ្វើឲ្យការអភិវឌ្ឍផ្នែករាងកាយយឺត។ បច្ចុប្បន្នកុមារ ១/៣ គឺមានការរីកចម្រើនយឺតយ៉ាវដែលធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានផ្នែកអក្ខរកម្ម និងលទ្ធផលការសិក្សារបស់ពួកគេ (ដោយ HELP EDI Maps ឆ្នាំ២០១៣)។ ចលនារាងកាយបង្កើនចំណង់និងសមត្ថភាពការរៀនសូត្ររបស់កុមារ (ដោយ Ratey ឆ្នាំ២០០៨) ដូច្នេះការប្រើបច្ចេកវិទ្យាច្រើនជាងសកម្មភាពនានារបស់កុមារក្រោមអាយុ១២ឆ្នាំ គឺធ្វើឲ្យការសិក្សាធ្លាក់ចុះ (ដោយ Rowan ឆ្នាំ២០១០)។

៣. ឡើងទម្ងន់ (ជំងឺធាត់)

ការវក់មើលទូរទស្សន៍ធ្វើកុមារការឡើងទម្ងន់ ជាពិសេសនៅពេលឪពុកម្ដាយមិនគ្រប់គ្រងរបបអាហាររបស់ពួកគេបានត្រឹមត្រូវ (ដោយTremblay ឆ្នាំ ២០០៥)។ តាមរបាយការដោយ Feng ឆ្នាំ២០១១បានឲ្យដឹងថា កុមារ ៣០% គឺជួបជំងឺធាត់ឬដុះក្បាលពោះ។ ជាមួយគ្នានោះដែរកុមារ ១/៤នៅកាណាដា និង ១/៣ នៅអាមេរិកគឺទទួលរងជំងឺធាត់ (ដោយ Tremblay ឆ្នាំ២០១១)។ មិនត្រឹមតែប៉ុណ្ណោះ ៣០% នៃកុមារដែលធាត់អាចបង្កឲ្យមានជំងឺទឹកនោមផ្អែម និងមានហានិភ័យ ខ្ពស់ទទួលរងជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺគាំងបេះដូង (ដោយCenter for Disease Control and Prevention ឆ្នាំ ២០១០)។

៤.ដេកមិនគ្រប់គ្រាន់

ឪពុកម្ដាយ ៦០% គឺមិនសូវយកចិត្តទុកដាក់ពីការប្រើប្រាស់នៃឧបករណ៍បច្ចេកវិទ្យារបស់កូនៗពួកគេនោះទេ ហើយ ៧៥% នៃកុមារគឺត្រូវបានអនុញ្ញាតឲ្យលេងឧបករណ៍ទាំងនេះក្នុងបន្ទប់គេងរបស់ពួកគេ (ដោយKaiser Foundation ឆ្នាំ២០១០) ។ តាមការសិក្សាបានបង្ហាញថា កុមារ ៧៥% អាយុ ៩ និង ១០ឆ្នាំ គឺជួបបញ្ហាដេកមិនគ្រប់គ្រាន់ ហើយក៏ជាហេតុធ្វើឲ្យធ្លាក់ចុះការសិក្សាផងដែរ (ដោយ Boston College ឆ្នាំ២០១២)។

 

៥. ជំងឺផ្លូវចិត្ត

ការប្រើឧបករណ៍បច្ចេកវិទ្យាច្រើនហួសបង្ហាញកត្តាដែលបង្កឲ្យមានការកើនឡើងអត្រាជំងឺធ្លាក់ទឹកចិត្ត, ថប់អារម្មណ៍, បាត់បង់ទំនុកចិត្ត, ជំងឺបាត់បង់ស្មារតី, ឆាប់ភ័យ និង ជំងឺវិកលចរិតជាដើម (ដោយ Bristol University ឆ្នាំ២០១០, Mentzoni ឆ្នាំ២០១១, Shin ឆ្នាំ២០១១, Liberatore ឆ្នាំ២០១១, Robinson ឆ្នាំ២០១៨)។ ១/៦នៃកុមារកាណាដាត្រូវបានវិនិច្ឆ័យដោយគ្រូពេទ្យឃើញថាមានបញ្ហាផ្លូវចិត្ត ហើយកុមារមួយចំនួនក្នុងចំណោមនោះដែរគឺកំពុងទទួលរងគ្រោះថ្នាក់ពីការប្រើប្រាស់ថ្នាំសម្រាប់កែប្រែផ្លូវចិត្ត (ដោយWaddell ឆ្នាំ២០០៧)។

៦. ឆេវឆាវ ឬ ឆាប់ខឹង

ការមើលក្នុងកម្មវិធី ប្រព័ន្ធផ្សព្វផ្សាយ ឬវីដេអូដែលបង្ហាញពីអំពើហិង្សាអាចធ្វើឲ្យអាកប្បកិរិយាកុមារឆាប់ខឹង (ដោយAndersonឆ្នាំ២០០៧)។ សហរដ្ឋអាមេរិកបានចាត់ទុកអំពើហិង្សាលើប្រព័ន្ធផ្សព្វផ្សាយថាជាគ្រោះថ្នាក់សុខភាពសាធារណៈដោយសារតែវាបង្កឲ្យប៉ះពាល់លើកំហឹងរបស់ក្មេង (ដោយHuesmann ឆ្នាំ២០០៧)។

៧. ជំងឺវង្វេង
ចំពោះភាពជឿនលឿននៃបច្ចេកវិទ្យាអាចបង្កឲ្យមានការធ្លាក់ចុះនូវទំនុកចិត្តហើយក៏ធ្លាក់ចុះនូវការផ្ចង់ស្មារតី និងការចងចាំដល់កុមារមួយចំនួន។ ទាំងនេះគឺដោយសារតែកោសិកានៃប្រព័ន្ធសរសៃប្រសាទឆ្លងកាត់ក្រសោមខួរក្បាលផ្នែកខាងមុខ (ដោយChristakisឆ្នាំ២០០៤, Small ឆ្នាំ២០០៨) ដូច្នេះចំពោះកុមារដែលមិនបានយកចិត្តទុកដាក់ គឺមិនអាចរៀន និងចាប់យកចំណេះដឹងបានពីការសិក្សាឡើយ។

៨. ការញៀន

តាមការសិក្សាដោយ Gentile ឆ្នាំ ២០០៩បានបង្ហាញថា ១/១១នៃកុមារដែលមានអាយុចាប់ពី ៨ តៅ ១៨ ឆ្នាំគឺត្រូវបានវក់ទៅនឹងបច្ចេកវិទ្យា។

៩. ទទួលរងផលប៉ះពាល់ពីជាតិវិទ្យុសកម្ម

ក្នុងខែឧសភាឆ្នាំ ២០១១អង្គការសុខភាពពិភពលោក WHO បានចាត់ទូរសព្ទដៃ និងឧបករណ៍ឥតខ្សែផ្សេងទៀតជាហានិភ័យសុខភាពប្រភេទ២ (អាចជាជំងឺមហារីក)។ លោក James McNamee ជាមួយនឹងនាយកដ្ឋានសហព័ន្ធ Health Canada កាលពីខែតុលាឆ្នាំ ២០១១បានចេញសេចក្ដីបម្រាមមួយថា កុមារគឺងាយនឹងទទួលរងពីសារធាតុវិទ្យុសកម្មជាងមនុស្សវ័យជំទង់ដោយសារតែខួរក្បាលនិងប្រព័ន្ធស៊ាំរបស់ពួកគេគឺកំពុងតែស្ថិតក្នុងការអភិវឌ្ឍនៅឡើយ។

 

១០. ចំណេះដឹងមិនមាននិរន្តរភាព

ការយល់ឃើញថាឲ្យកុមារលេងទូរសព្ទទំនើប ឬ Tablet ដើម្បីឲ្យចេះដឹងពីបច្ចេកវិទ្យា គឺអាចជាការយល់ខុសមួយ ពីព្រោះចំណេះដឹងដ៏តូចតាចទាំងនេះមិនមែនមាននិរន្តរភាពយូរអង្វែងនោះទេ។ កុមារគឺជាអនាគតរបស់ពួកយើង ប៉ុន្តែមិនមែនជាអនាគតសម្រាប់កុមារដែលប្រើបច្ចេកវិទ្យាហួសហេតុពេកទេ (ដោយRowan ឆ្នាំ២០១០)៕

ប្រភព៖ baykdang

  • ហេតុផល​១០​យ៉ាង​ ​កុមារ​ក្រោម​១២​ឆ្នាំ​គួរ​ហាមមិន​ឲ្យ​​លេង​ ​​Smartphone និង​ iPad已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/05/31  Category:សុខភាព
Tags: