ក្រុមU14នារីកម្ពុជា ត្រូវជួបជម្រើសជាតិថៃ នៅរសៀលថ្ងៃអង្គារនេះ

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាផ្នែកនារី អាយុក្រោម១៤ឆ្នាំ(U14) ត្រូវប្រកួតបើកឆាកជាមួយក្រុមជម្រើសជាតិនារីថៃ អាយុក្រោម១៤ឆ្នាំ ក្នុងការប្រកួតជម្រុះតាមបាល់ទាត់ពានរង្វាន់ AFC U14 Girls Regional Championship 2016 នៅលើទឹកដីប្រទេសឡាវ នារៀលម៉ោង ១:៣០នាទី ថ្ងៃអង្គារនេះ។
khmer2
ការប្រកួតបាល់ទាត់នារីដណ្តើមពាន AFC U14 Girls Regional Championship 2016 នេះគឺមានការប្រកួតបែងចែកការប្រកួតទៅតាមតំបន់ ឬ Zone រីឯតំបន់អាស៊ាន (ASEAN Zone) មានប្រទេសចំនួន៨បានចូលរួម ហើយបានចែកការប្រកួតជា២ពូល ដោយក្នុងនោះកម្ពុជា បានឈរនៅពូលAជាមួយថៃ ឡាវ និងហ្វីលីពីន ខណៈពូលB មានក្រុមវៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងមីយ៉ាន់ម៉ា។
khmer1
ក្រោមការដឹកនាំរបស់គ្រូបង្គោល លោក មាស សំអឿន ក្រុមU14នារីកម្ពុជា ដែលបានធ្វើដំណើរដល់ប្រទេសឡាវ កាលពីថ្ងៃអាទិត្យនោះ នឹងត្រូវធ្វើការប្រកួតបើកឆាកជាមួយក្រុមជម្រើសជាតិនារីថៃ នៅថ្ងៃអង្គារនេះ មុនពេលទៅជួបក្រុមម្ចាស់ផ្ទះឡាវ នៅថ្ងៃទី១ ខែមិថុនា និងជួបក្រុមហ្វីលីពីន នៅថ្ងៃទី២ ខែមិនថុនា។

គេនៅមិនទាន់ដឹងថា ក្រុមនារីកម្ពុជា នឹងទទួលបានល្អឬយ៉ាងណានោះទេ ព្រោះក្រុមតំណាងឲ្យកម្ពុជាមួយនេះ ទើបតែហ្វឹកហាត់ជុំគ្នាបានរយៈពេល១០ថ្ងៃប៉ុណ្ណោះ ខណៈពួកគេជាប់រវល់ទៅលេងតំណាងឲ្យសាលារបស់ខ្លួន ក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកទូទាំងប្រទេស ប្រចាំឆ្នាំ២០១៦ នៅខេត្តកំពត កន្លងមកនេះ៕
table