​សញ្ញា​ដែល​បង្ហាញ​ថា​ចៅហ្វាយ​របស់​អ្នក​កំពុង​តែ​លួច​ស្រលាញ់​អ្នក​

តើចៅហា្វយរបស់អ្នកមានអ្វីបន្ថែមឲ្យអ្នកញឹកញាប់មែនទេ? តើចៅហ្វាយរបស់អ្នកផ្ញើសារទៅកាន់អ្នកនៅថ្ងៃចុងសប្តាហ៍មែនទេ? តើចៅហ្វាយរបស់អ្នកតែងតែងសើចនូវគ្រប់រាល់រឿងកំប្លែងដែលអ្នកប្រាប់ បើទោះបីជាវាមិនគួរឲ្យចង់សើចមែនទេ? ប្រសិនបើមែន នោះចៅហ្វាយរបស់អ្នកប្រហែលជាកំពុងមានអារម្មណ៍លើអ្នកហើយ។

វាជារឿងពិបាកក្នុងការប្រាប់ថា នរណាម្នាក់កំពុងតែលួចស្រលាញ់អ្នក នៅពេលដែលគេជាមនុស្សដែលល្អពេក ឧទាហរណ៍ ចៅហ្វាយរបស់អ្នកជាដើម ដូចនេះត្រូវមានការប្រុងប្រយ័ត្ន ព្រោះថាការយល់ខុសពីចេតនារបស់ពួកគេអាចធ្វើឲ្យមានភាពអាម៉ាស់ទាំងសងខាង ឬអាចប៉ះពាល់ដល់ការងារផងដែរ។ ប៉ុន្តែអ្នកអាចមើលតាមរយៈសញ្ញាទាំង១៧យ៉ាងខាងក្រោមនេះ ដើម្បីដឹងថាតើពួកគេកំពុងលួចស្រលាញ់អ្នកឬអត់?

១. អារម្មណ៍របស់អ្នកប្រាប់អ្នក

វាហាក់មានអ្វីនៅក្នុងអារម្មណ៍របស់អ្នកប្រាប់អ្នកថា អ្វីមួយរវាងអ្នក និងចៅហ្វាយរបស់អ្នកហាក់មានភាពឆ្គាំឆ្គង ខុសពីធម្មតា។

២. ចៅហ្វាយអ្នកតាមចែចង់អ្នក

មុននឹងអាចធ្វើការកំណត់ថា ចៅហ្វាយរបស់អ្នកចែចង់អ្នក អ្នកត្រូវសង្កេតមើលឥរិយាបថរបស់ចៅហ្វាយអ្នកជាមួយនិងបុគ្គលិកផ្សេងទៀតសិន ថាតើគេប្រព្រឹត្តចំពោះយើងដូចអ្នកដទៃដែរឬទេ ព្រោះពេលខ្លះវាជាចរិករបស់គេដែលជាមនុស្សចូលចិត្តរីករាយ និងទាក់ទងអ្នកដទៃ ហើយគ្មានអ្វីពិសេសសម្រាប់អ្នកលើសគេនោះទេ ។ ម្យ៉ាងទៀតអ្នកក៏ត្រូវពិនិត្យមើលលើឥរិយាបថរបស់ខ្លួនអ្នកផងដែរ ព្រោះជួនកាលគេចែចង់អ្នក គឺដោយសារតែអ្នកជាមនុស្សដែលចង់ឲ្យគេចែចង់ដែរ។ អ្នកត្រូវមានការប្រុងប្រយ័ត្នក្នុងការយល់ពីគោលបំណងរបស់មនុស្សម្នាក់តាមរយៈសកម្មភាពរបស់គេ។ ប្រសិនបើមិនមានចំណុចទាំងពីរនេះទេ ទើបអាចនិយាយបានថាគេកំពុងតែចែចង់អ្នក។

៣. ចៅហ្វាយអ្នកធ្វើការណាត់ជួបជាលក្ខណៈឯកជន និងប្រជុំយប់ជ្រៅជាមួយអ្នកជាញឹកញាប់

ប្រសិនបើអ្នកឃើញថា អ្នកតែងតែជាមនុស្សតែម្នាក់ដែលត្រូវនៅប្រជុំហួសម៉ោងធ្វើការជាញឹកញាប់ ហើយចៅហ្វាយរបស់អ្នកតែងតែធ្វើការណាត់ជួបជាលក្ខណៈឯកជនជាមួយអ្នកជាញឹកញាប់ ដោយមិនចាំបាច់នោះ វាអាចជាសញ្ញាបង្ហាញថា គេកំពុងតែលួចស្រលាញ់អ្នក។

៤. ចៅហ្វាយអ្នកទូរស័ព្ទ ឬផ្ញើសារមកអ្នកដោយគ្មានមូលហេតុពិសេសណាមួយ

អ្នកគ្រប់គ្រងភាគច្រើន មានការងារច្រើនដែលត្រូវធ្វើ ដូចនេះប្រសិនបើគេចំណាយពេល ដើម្បីគ្រាន់តែទូរស័ព្ទ ឬផ្ញើសារមកអ្នកដោយមិនមានមូលហេតុជាក់លាក់ណាមួយនោះ វាអាចជាសញ្ញាបង្ហាញថា គេកំពុងតែគិតដល់អ្នកជាពិសេសលើសពីធម្មតា។

៥. កាយវិការរបស់គេចំពោះអ្នកមានលក្ខណៈលេងសើច និងបង្ហាញពីអារម្មណ៍ច្រើន

អ្នកអាចសង្កេតមើលកាយវិការ និងក្រសែភ្នែករបស់គេ។ ប្រសិនបើអ្នកចាប់បានថា គេលួចសម្លឹងមើលអ្នក ឬមើលមកអ្នកយូរខ្លាំងលើសពីធម្មតា នោះអាចជាសញ្ញាផងដែរ។

៦. ចៅហ្វាយរបស់អ្នកផ្តល់ឲ្យអ្នកហាក់ច្រើនជាងគេ

ប្រសិនបើចៅហ្វាយរបស់អ្នកផ្តល់ឲ្យអ្នកលើសពីអ្វីដែលជាការចូលចិត្តធម្មតា ហើយដែលអ្នកដឹងក្នុងចិត្តច្បាស់ថាអ្នកមិនសមនឹងទទួលបាននោះ វាក៏ជាសញ្ញាបង្ហាញថា គេកំពុងលួចស្រលាញ់អ្នកផងដែរ។

៧. ចៅហ្វាយរបស់អ្នកទុកចិត្តអ្នក

ចៅហ្វាយរបស់អ្នកចែករំលែកការសម្ងាត់រឿងផ្ទាល់ខ្លួន និងការងារជាមួយអ្នក ហើយដែលអ្នកយល់ថា គេមិនបានចែករំលែកវាជាមួយអ្នកផ្សេងនោះទេនៅក្នុងកន្លែងធ្វើការ។ ជាការពិតដែលវាអាចថា ដោយសារគេទុកចិត្តអ្នក តែវាក៏អាចថាមកពីគេចង់ធ្វើឲ្យទំនាក់ទំនងរវាងអ្នក និងគេកាន់តែជ្រាលជ្រៅថែមទៀតផងដែរ។

៨. អ្នកទទួលបានការសន្យាច្រើនជ្រុលពីចៅហ្វាយរបស់អ្នក

វាអាចជាលក្ខណៈរបស់គេ ដែលចូលចិត្តលើកទឹកចិត្តអ្នកជុំវិញខ្លួន តាមរយៈការលើកឡើងពីអនាគតការងារនៅក្នុងកន្លែងធ្វើការ ប៉ុន្តែបើគេធ្វើបែបនេះលើសជ្រុល ឬហាក់សន្យាពីការជួយឲ្យអ្នកមានអនាគតល្អខ្លាំងនៅកន្លែងការងារ ដែលលើសពីការពិតនោះ វាក៏អាចជាសញ្ញាផងដែរ។

៩. ចៅហ្វាយអ្នកអញ្ជើញអ្នកដើម្បីចំណាយពេលនៅជាមួយគ្នានៅក្រៅពេលវេលា និងកន្លែងធ្វើការ

ប្រសិនបើវាកើតឡើងលើសពីការជួបគ្នាពេលសម្រាកការងារធម្មតា ហើយញឹកញាប់នោះ វាជាសញ្ញាបង្ហាញពីការចាប់អារម្មណ៍របស់គេលើអ្នកផងដែរ។

១០. គេស្រាប់តែផ្លាស់ប្តូរលក្ខណៈរូបរាងខាងក្រៅរបស់គេភ្លាមៗនៅកន្លែងធ្វើការ

គេស្រាប់តែផ្លាស់ប្តូរការស្លៀកពាក់ ម៉ូតសក់ និងអ្វីជាច្រើនទៀត ដែលមើលទៅហាក់ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីនរណាម្នាក់។

១១. គេឲ្យតម្លៃលើយោបល់របស់អ្នកជាងអ្នកណាទាំងអស់

វាជារឿងធម្មតាដែលគេជឿ និងទុកចិត្តលើសមត្ថភាពរបស់អ្នក។ ប៉ុន្តែបើឈានទៅដល់ការសួរយោបល់របស់អ្នកសូម្បីតែលើ ការស្លៀកពាក់ ការណាត់ជួបនរណាម្នាក់ និងបញ្ហាជីវិតផ្ទាល់ខ្លួននោះ វាអាចជាសញ្ញាថា គេលួចស្រលាញ់អ្នកហើយ។

១២. គេជាញឹកញាប់ផ្តល់ឲ្យនូវអ្វីដែលលើសពីបញ្ហាការងារ

ប្រសិនបើគេចេះតែផ្តល់ឲ្យអ្នកនូវអ្វីៗមិនឈប់ ហើយដែលមិនមានជាប់ទាក់ទងនឹងការងារនោះ វាអាចជាសញ្ញាផងដែរ។

១៣. គេផ្តល់កាដូដល់អ្នក

គេផ្តល់កាដូជាសម្ងាត់ឲ្យដល់អ្នក ដោយមិនស្ថិតនៅក្នុងឱកាសពិសេសណាមួយ។

១៤. គេមានទំនាក់ទំនងខាងរូបរាងកាយជាមួយអ្នក

គេចាប់ផ្តើមចង់ប៉ះពាល់រូបរាងកាយរបស់អ្នកដូចជាចាប់ដៃជាដើម។

១៥. គេសើចនូវរាល់រឿងកំប្លែងដែលអ្នកនិយាយ ហើយសើចយូរថែមទៀត ទោះបីជាវាមិនសូវកំប្លែង

១៦. គេលេងសើចជាមួយអ្នកច្រើន

១៧. មុខរបស់គេឡើងក្រហម នៅពេលដែលអ្នកនៅក្បែរ

ប្រែសម្រួល ៖ Sophany
ប្រភព៖


  • ​សញ្ញា​ដែល​បង្ហាញ​ថា​ចៅហ្វាយ​របស់​អ្នក​កំពុង​តែ​លួច​ស្រលាញ់​អ្នក​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/31  Category:វីដេអូ
Tags: