ភាព​គ្មាន​ការ​អធ្យាស្រ័យ ជា​បច្ច័យ​ឲ្យ​សមត្ថកិច្ច​វ៉ៃខ្នោះ​

​រាជធានី​ភ្នំពេញ : យ៉ាងហោចណាស់​ជនដៃដល់​២​នាក់​ត្រូវ​ចាប់ខ្លួន និង​ជនរងគ្រោះ​២​នាក់​ផ្សេងទៀត​ត្រូវ​រងរបួស​ធ្ងន់ ក្នុង​ជម្លោះ​ពាក្យសម្តី រហូតដល់​បង្ក​ជា​ហិង្សា​កាលពី​វេលា​ម៉ោង ៥​និង​៣០​នាទី​ល្ងាច ថ្ងៃទី​៣០ ខែ​ឧសា​ភា ឆ្នាំ​២០១៦ នៅត្រង់ចំណុច​ផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ក្រុមទី​៨ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​


​ជនសង្ស័យ​ដែល​កម្លាំង​សមត្ថកិច្ច​បានធ្វើ​ការឃាត់​ខ្លួន​នោះ ទី​១ ឈ្មោះ ទ្រី​វ សុវណ្ណ​ឌី ភេទ ប្រុស អាយុ ៤៨​ឆ្នាំ មុខរបរ រកស៊ី និង​ទី​២ ឈ្មោះ ទ្រី​វ សា​វី ហៅ​វ៉ា​ក់ ភេទ ប្រុស អាយុ ៤៦​ឆ្នាំ មុខរបរ នៅផ្ទះ ជនបង្ក​ទាំង ០២​នាក់​ខាងលើ គឺជា​បងប្អូន​បង្កើត​នឹង​គ្នា ស្នាក់នៅ​ចំណុចកើតហេតុ​ខាងលើ​។ ចំណែកឯ​ជនរងគ្រោះ​ឈ្មោះ វេន សា​វី ហៅ ហេង ភេទ​ប្រុស អាយុ ៥៩​ឆ្នាំ មុខរបរ​មន្ត្រី​យោធា ស្នាក់នៅ​បន្ទប់​ជួល​គ្មាន​លេខ ផ្លូវ​បេតុង ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​


​ប្រភពព័ត៌មាន​ពីសា​ក្សី​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ​ឈ្លោះប្រកែក​ជាមួយ​ជនបង្ករ​ឈ្មោះ ឌី ហើយក៏​ត្រូវបាន​ជនបង្ក​បាន​ស្តោះ​ទឹកមាត់​ទៅលើ​ជនរងគ្រោះ ក្រោយមក​ជនរងគ្រោះ​បាន​ច្រាន​ទ្រូង​ជនបង្ក ហើយ​ជនបង្ក​ទាំង ០២​នាក់​បងប្អូន​បានមក​គ្រៀក​.​ក​ជនរងគ្រោះ​វាយ​អូស​ចូលទៅ​ក្នុងផ្ទះ​របស់ខ្លួន ហើយ​បាន​យក​ដុំថ្ម​វាយ​ក្បាល​ជនរងគ្រោះ​រហូតដល់​ស​ន្ល​ប់ ហើយ​នៅក្នុង​នោះដែរ គឺ​បាន​បណ្តាល​ឲ្យ​ម្តាយ​ជនបង្ក ឈ្មោះ នួន ឡេង អាយុ ៨៤​ឆ្នាំ បាន​រងរបួស ពកថ្ងាស​ខាងឆ្វេង និង​របួស​កំភួនដៃ​ខាងស្តាំ​ស្រាល​។​


​ក្រោយពី​កើតហេតុ កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ទួល​សង្កែ​បាន​ចុះទៅ​ជួយ​អន្តរាគមន៍ ហើយ​បាន បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ រឺ​ឯ​ជនបង្ក​រទាំង ០២​នាក់​បង​បង្អូន​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​បាន​នាំយកមក​សាកសួរ​បន្ត​។​


​បច្ចុប្បន្ន​ជនបង្ក​ទាំង ២​នាក់​បងប្អូន​ត្រូវបាន​ចាប់បញ្ជូន​ខ្លួន​ទៅ​ឃុំ​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ភាព​គ្មាន​ការ​អធ្យាស្រ័យ ជា​បច្ច័យ​ឲ្យ​សមត្ថកិច្ច​វ៉ៃខ្នោះ​ ភាព​គ្មាន​ការ​អធ្យាស្រ័យ ជា​បច្ច័យ​ឲ្យ​សមត្ថកិច្ច​វ៉ៃខ្នោះ​