​ភោជនីយដ្ឋាន​​សិច​​នៅ​ចិន បើក​ជិត​មួយ​ឆ្នាំ ភ្ញៀវ​​​​នៅ​បន្ត​ចូល​ហូរហែ​

ភោជនីយដ្ឋាន​​សិច​​មួយ​កន្លែង​​នៅ​ក្នុង​ទី​ក្រុង​​ប៉េកាំង​ប្រទេស​ចិន ដែល​បាន​បើក​​រយៈ​ពេល​ជិត​១២​ខែ នៅ​​តែ​ទទួល​បាន​ការ​គាំ​ទ្រ​​ពី​ភ្ញៀវ​បន្ត​ចូល​ហូរហែ​ឥត​ដាច់ ដោយ​សារ​​​ភាព​ច្នៃ​ប្រឌិត​របស់​ម្ចាស់​ហាង។

 

​ភោជនីយដ្ឋាន​​សិច​​នៅ​ចិន បើក​ជិត​មួយ​ឆ្នាំ ភ្ញៀវ​​​​នៅ​បន្ត​ចូល​ហូរហែ​

 

តាម​​សារព័ត៌មាន Reuters​ បាន​ឲ្យ​ដឹង​ថា ​ភោជនីយដ្ឋាន​ Beijing S&M សព្វ​ថ្ងៃ​កំពុង​បើក​បម្រើ​​អាហារ​គ្រឿង​សមុទ្រ​​ជា​ច្រើន ដែល​​ក្នុង​នោះ​​​ទិដ្ឋភាព​នៅ​ក្នុង​ហាង ដូច​ជា​រូប​ដាក់​តាំង ចាន​កែវ​​ដាក់​អាហារ​និង​ភេសជ្ជៈ​ ​សំលៀក​បំពាក់​អ្នក​បម្រើ​ភ្ញៀវ ទាំង​អស់​គឺ​មាន​សុទ្ធ​សឹង​​តែ​ទាក់​ទង​នឹង​​ផ្លូវ​ភេទ។
បើ​តាម​សម្ដី​ម្ចាស់​ហាង​ស្រី ឈ្មោះ លូ​​លូ បាន​​បង្ហើប​ឲ្យ​ដឹង​ពី​​គំនិត​​ខ្លះ​ៗ​នៃ​ការ​បង្កើត​ហាង​​របស់​ខ្លួន​ថា៖ “អាហារ​និង​ ជីវិត​ផ្លូវ​ភេទ​​​គឺ​ជា​​តម្រូវ​​ដំបូង​របស់​មនុស្ស​។ ហើយ​​​​សេចក្ដី​ត្រូវ​ការ​​នេះ​មិន​​​ដែល​ប្រែ​ប្រួល​ទេ​ជាង​៥​ពាន់​ឆ្នាំ​មក​ហើយ។ អ្នក​​​ចេះ​គិត​​​ខ្លួន​ឯង​ហើយ​ ហើយ​វា​​​​​​ជា​ពេល​វេលា​​មួយ​​ដែល​អ្នក​​គួរ​មាន​សេរីភាព​​ដោយ​ខ្លួន​​ឯង”។

 

​ភោជនីយដ្ឋាន​​សិច​​នៅ​ចិន បើក​ជិត​មួយ​ឆ្នាំ ភ្ញៀវ​​​​នៅ​បន្ត​ចូល​ហូរហែ​

 

ម្ចាស់​ហាង​​វ័យ​​​២៧​​ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា​ ការ​បើក​ហាង​អាហារ​នោះ​​អាច​ជា​ការ​ឲ្យ​​ក្មេង​ៗ​ជំនាន់​ថ្មី​ក្នុង​ទី​ក្រុង​អាច​ស្វែង​យល់​អំពី​ជីវិត​​ផ្លូវ​ភេទ​ផង​ដែរ​​​។ ការ​លើក​ឡើង​​របស់​ម្ចាស់​ហាង​រូប​នេះ គឺ​​ស្រប​​និង​ស្ថានភាព​​​​សង្គម​ចិន ដែល​រដ្ឋាភិបាល​​ប្រទេស​នេះ​តែង​​​​មាន​ការ​​វិធាន​ការ​រឹត​បន្តឹង​ខ្លាំង​ផង​ដែរ​​​​លើ​​​​ រូប​ភាព​អាសអាភាស​ផ្សេង​ៗ​​ដែល​បាន​ផ្សាយ​លើ​ទូរទស្សន៍​ឬ​តាម​​​បណ្ដាញ​អ៊ីនធឺណិត​​ជា​ច្រើន​។

 

​ដោយ​ឡែក​នា​​ពេល​​ខាង​មុខ​ ម្ចាស់​ហាង​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ខ្លួន​នឹង​មាន​​បង្កើត​គម្រោង​​​​​ឲ្យ​ស្រី​ស្អាត​ៗ​មក​បម្រើ​អាហារ​ជូន​ភ្ញៀវ​ផង​ដែរ​ ​ដើម្បី​​​ឲ្យ​ភោជនីយដ្ឋាន​អ្នក​ស្រី​កាន់​តែ​មាន​ភាព​ទាក់​ទាញ៕

 

​ភោជនីយដ្ឋាន​​សិច​​នៅ​ចិន បើក​ជិត​មួយ​ឆ្នាំ ភ្ញៀវ​​​​នៅ​បន្ត​ចូល​ហូរហែ​
​ភោជនីយដ្ឋាន​​សិច​​នៅ​ចិន បើក​ជិត​មួយ​ឆ្នាំ ភ្ញៀវ​​​​នៅ​បន្ត​ចូល​ហូរហែ​
​ភោជនីយដ្ឋាន​​សិច​​នៅ​ចិន បើក​ជិត​មួយ​ឆ្នាំ ភ្ញៀវ​​​​នៅ​បន្ត​ចូល​ហូរហែ​
​ភោជនីយដ្ឋាន​​សិច​​នៅ​ចិន បើក​ជិត​មួយ​ឆ្នាំ ភ្ញៀវ​​​​នៅ​បន្ត​ចូល​ហូរហែ​
​ភោជនីយដ្ឋាន​​សិច​​នៅ​ចិន បើក​ជិត​មួយ​ឆ្នាំ ភ្ញៀវ​​​​នៅ​បន្ត​ចូល​ហូរហែ​
​ភោជនីយដ្ឋាន​​សិច​​នៅ​ចិន បើក​ជិត​មួយ​ឆ្នាំ ភ្ញៀវ​​​​នៅ​បន្ត​ចូល​ហូរហែ​
​ភោជនីយដ្ឋាន​​សិច​​នៅ​ចិន បើក​ជិត​មួយ​ឆ្នាំ ភ្ញៀវ​​​​នៅ​បន្ត​ចូល​ហូរហែ​
​ភោជនីយដ្ឋាន​​សិច​​នៅ​ចិន បើក​ជិត​មួយ​ឆ្នាំ ភ្ញៀវ​​​​នៅ​បន្ត​ចូល​ហូរហែ​

 

ចុចអាន៖  ម្ចាស់​ភោជនីយដ្ឋាន​វាយ​ក្មេង​ប្រុស​លក់​ក្រដាស​ជូត​មាត់​ល្បី​ដល់​នាយករដ្ឋមន្ត្រី​ទួរគី

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ shanghaiist​​