​ធ្វើ​ម៉េច​ទើប​មិន​មាន​អាការៈ​សម្ពាធ​ឈាមចុះ​ពេល​មាន​ផ្ទៃពោះ​?

​ធ្វើ​ម៉េច​ទើប​មិន​មាន​អាការៈ​សម្ពាធ​ឈាមចុះ​ពេល​មាន​ផ្ទៃពោះ​?

​នៅក្រោយពេល​ដែល​អ្នកមាន​ផ្ទៃពោះ​រួច ឈាម​របស់​អ្នក​នឹងមិន​ដូច​ពី​មុន​ទៀត​ទេ ដោយ​កូន​អ្នក​ក៏​ត្រូវការ​វា​ដើម្បី​លូតលាស់​ក្នុង​ផ្ទៃ​ដែរ ជា​ហេតុ​ដែល​អាច​ធ្វើ​ឲ្យ​ខ្វះ​។ ហើយ​នៅពេល​ដែល​សម្ពាធ​ឈាម​អ្នក​ធ្លាក់ចុះ វា​នឹង​អាច​ធ្វើឲ្យ​ខួរក្បាល​អ្នកខ្វះ​ឈាម ដែល​អាច​ធ្វើឲ្យ​អ្នក​មានអា​ការៈវិលមុខ ហើយ​មើលឃើញ​វត្ថុ​នៅ​ចំពោះមុខ​សុទ្ធតែ​ខ្មៅ​ទាំងអស់ ជា​ហេតុ​ដែល​ងាយ​ធ្វើឲ្យ​អ្នកដួ​លបាន​។ ដូចនេះ​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​ការពារ​មិនឲ្យ​មាន​អាការៈ​សម្ពាធ​ឈាម​ចុះទៅ​?

​នៅពេល​ដែល​អ្នក​អង្គុយ ឬ​គេង ហើយ​អ្នក​ចង់​ងើបឡើង​មក​យក​របស់​ផ្សេងៗ អ្នក​មិន​គួរ​ក្រោក​ឡើង​ភ្លាម​នោះ​ទេ អ្នក​ត្រូវ​តែ​ងើបឡើង​យឺតៗ​ទើប​មិន​មាន​អា​ការៈនោះកើតឡើង​។ នោះ​ពេល​ដែល​អ្នក​ធ្វើ​អ្វីមួយ អ្នក​ត្រូវ​តែ​ធ្វើ​ដោយ​យឺតៗ ដើម្បី​ចៀសវាង​ឈាម​អ្នក​ទៅ​ផ្គត់ផ្គង់​ខួរក្បាល​មិនបាន​គ្រប់គ្រាន់​។ ម្យ៉ាងទៀត​អ្នក​ត្រូវតែ​ញ៉ាំ​ទឹក​ឲ្យបាន​ច្រើន ហើយ​ពេល​ដែល​ងូតទឹក អ្នក​មិន​ត្រូវ​ប្រើ​សីតុណ្ហភាព​ខ្ពស់​ងូត​នោះទេ​។ ជាងនេះទៅទៀត នៅពេល​ដែល​អ្នកមាន​អា​ការៈវិល​មុខ អ្នក​ត្រូវ​តែ​អង្គុយ​ភ្លាម ឬ​សម្រាក​លើ​គ្រែ​ក៏​បាន​ដែរ ដើម្បី​ឲ្យ​អា​ការៈនេះបាត់ ទើប​អ្នក​អាច​បន្ត​ធ្វើ​ការងារ​បាន​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។