វិធី​ទាំង​៣​ដែល​អ្នក​ម្តាយ​គួរ​រៀន​ពេល​មាន​កូន​ដំបូង​

វិធី​ទាំង​៣​ដែល​អ្នក​ម្តាយ​គួរ​រៀន​ពេល​មាន​កូន​ដំបូង​

​នៅពេល​ដែល​អ្នក​មាន​កូន​ទី​១ នោះ​អាច​បញ្ជាក់បាន​ថា​អ្នក​ជា​អ្នក​ម្តាយ​ថ្មីថ្មោង​នៅឡើយ ដូចនេះ​ប្រសិនជា​អ្នក​ចង់​មើលថែ​កូន​ឲ្យបាន​ល្អ អ្នក​គួរតែ​រៀន​តាម​វិធី​ទាំង​៣​ខាងក្រោម​នេះ នោះ​អ្នកនឹង​អាច​មាន​បទពិសោធន៍​ខ្លះ​ក្នុង​ការ​មើលថែទាំ​កូន​ជា​មិនខានឡើយ​។ តើ​មាន​វិធី​ណា​ខ្លះ​ទៅ​?

កូនរ​ករឿង​មិន​ប្រាកដ​ថា​គេ​ឃ្លាន​នោះទេ​
មាន​ទារក​ខ្លះ​នៅពេលដែល​គេ​នឿយហត់​ខ្លាំង គេ​មិន​ប្រាកដ​ថា​គេង​ភ្លាម​នោះ​ទេ គេ​អាច​មួល​ម៉ៅ រករឿង ក្តាប់​ដៃ ញី​ភ្នែក ឬ​ទាញ​ត្រចៀក​ខ្លួនឯង​ក៏មាន​ដែរ ទាំងនេះ​សុទ្ធតែ​ជា​ទង្វើ​ដែល​គេ​ហត់ ដូចនេះ​អ្នក​អាច​លួង​គេ​ឲ្យគេ​ង​បាន ដោយ​មិន​ត្រូវ​គិត​ថា​ពេល​ដែល​កូន​យំ​គឺ​ពេលដែល​កូន​ឃ្លាន ហើយ​គិតតែ​បំបៅ​ទឹកដោះគោ​ដល់​គេ​ឡើយ​។​

ប្រយ័ត្ន​មេរោគ​
នៅ​មុនពេល​ដែល​អ្នក​ព​រ​កូន អ្នក​ត្រូវ​តែ​លាងដៃ​ជាមុនសិន ហើយ​អ្នក​មិន​ត្រូវ​ឲ្យ​កូន​នៅ​ជិត​អ្នកជំងឺ​ឡើយ ម្យ៉ាងទៀត​ប្រដាប់​ប្រដាល់​ប្រើប្រាស់​របស់​គេ​ត្រូវតែ​យក​ទៅ​សម្លាប់​មេរោគ​ឲ្យអស់​ទើប​វា​គ្មាន​មេរោគ​ដែល​អាច​ធ្វើឲ្យ​កូនឈឺ​បាន​។​

​ម៉ាស្សា​ឲ្យ​កូន​
អ្នក​អាច​ម៉ាស្សា​ឲ្យ​កូន​អ្នកថ្នមៗ​បាន នោះ​គេ​នឹង​មិន​សូវ​រករឿង​នោះទេ ដោយសារ​តែ​គេ​អាច​បន្ធូរ​អារម្មណ៍​របស់​គេ​បាន​៕


​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។