​ចង​នារីរូប​នេះ​​​សឹង​​ខ្លោច​​ចិត្ត តែ​បើមិន​ នឹង​មាន​​​រឿង​​​ធំ​​

រាជធានីភ្នំពេញ ៖ ​ស្ត្រី​បែក​ថ្នាំ​ម្នាក់ ​ត្រូវ​​ប្រជាពលរដ្ឋ​និង​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​នាំគ្នា​ចាប់ចង​ទុក​នៅ​ចំណតរថយន្ត​ក្រុង​ខ្សែ​ទី​១ (ចំណ​ត​ទី​៤៦) ស្ថិត​តាម​ផ្លូវ​ព្រះ​មុន្នី​វង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន បន្ទាប់​ពី​ស្ត្រី​រូប​នោះបាន​ស្រែក​ជេរ​គេជេរ​​​ឯង​​ ពេញ​ផ្លូវ ហើយ​បាន​យកដុំ​​ថ្ម​គប់​ទៅ​លើ​រថយន្ត​ ដែល​គេ​ធ្វើ​ដំណើរ​តាម​​ផ្លូវ បណ្តាលឱ្យ​​បែកកញ្ចក់​អស់​ចំនួន​៤​​គ្រឿង បង្ក​ឱ្យ​​មានការ​ភ្ញាក់​ផ្អើល​ឡើង កាលពី​វេលា​ម៉ោង០៧ ​និង​០៥​នាទី​យប់ថ្ងៃ​ទី​៣០ ​ឧសភា​ ។

មុន​ពេល​កើតហេតុ បើ​តាម​សម្តី​ប្រជាពលរដ្ឋ និង​អ្នកដំណើរ​ដែល​រស់នៅ​ក្បែរ​​នោះ បាន​​និយាយ​​ថា ពួក​គាត់​មិន​បានដឹង​​ថា ស្ត្រី​វ័យ​៣០​​ឆ្នាំ បាន​ធ្វើ​ដំណើរ​ពី​ណា​​នោះ​ទេ ស្រាប់តែ​ឃើញ​​ មក​ឈរ​នៅ​មុខ​ចំណត​រង់​ចាំ​រថយន្តក្រុង ហើយ​ស្រែក​ជេរ​គេឯង ពាសពេញ​ផ្លូវ និង​បាន​យក​ដុំ​ថ្ម​គប់ ទៅ​លើ​រថយន្ត​របស់​គេ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ បណ្ដាល​ឱ្យ​​បែក​កញ្ចក់ និង​ក្រ​ពិតចំនួន​៤​គ្រឿង ​សុទ្ធតែ​រថយន្ត ស៊េរី​ទំនើប ពេល​នោះ​ដែរ ម្ចាស់​រថយន្ត​ដែល​រង​ការ​ខូចខាត​បាន​ចុះ​មក​ ដើម្បី​សួរនាំ​ដែរ តែ​ឃើញ​នារី​រូប​និយាយ​ជេរ​គេឯង លេង​ដឹង​អ្វី​សោះ ពួក​គាត់​​ក៏​បាន​នាំ​គ្នា​បើករថយន្ត​ចេញ​បាត់​អស់​ទៅ ។

ឃើញ​ដូច្នេះ ​ពួក​គាត់​ជា​ប្រជាពលរដ្ឋ និង​អ្នកដំណើរ​តាម​ផ្លូវឃើញ​សភាព​ដូចនេះ​ ក៏​បាន​យក​ខ្សែ​ចាប់​ចងដៃ​ជាប់​ និង​បង្គោល​ដែក​ចំណត​រថយន្ត​ក្រុង ហើយ​បាន​រាយការណ៍​ទៅ​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន ឱ្យ​​ចុះ​មក​មើល ។ លុះ​សមត្ថកិច្ចមក​ដល់ មិន​ដឹង​ធ្វើ​ម៉េច​ក៏​ជិះ​ម៉ូតូ​ត្រឡប់​ទៅ​វិញ​ទៅ ។ បន្ទាប់​មក ​ស្ត្រី​រូប​នោះបាន​ស្រាយដោយ​ខ្លួនឯង ហើយ​បាន​បន្តដំណើរដើរ​ស្រែក​ជេ​គេឯង​ ពាសពេញ​ផ្លូវជា​បន្ត​ទៀត​ ទៅ​រហូត​ដល់​ពាក់កណ្តាល​អធ្រាត្រ ឃើញ​ត្រូវ​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ដឹក​យក​ទៅ​ទម្លាក់​ចោល​នៅ​ក្បាល​ថ្នល់ ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា បានលោតមកលើដី រងរបួសបាក់ជើងម្ខាង កាលពីវេលាម៉ោងជិត៥ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦នេះ ស្ថិតនៅក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមការរៀបរាប់របស់នគរបាល បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ​ បានឡើងទៅលើដំបូល និងស្លាកយានដ្ឋានជួលជុលរថយន្ត យីហោ លឹម គា បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ម្ចាស់យានដ្ឋាន និងកម្មករ​ រួមទាំងប្រជាពលរដ្ឋជិតខាង ភ្លាមៗនោះសមត្ថកិច្ចមូលដ្ឋាន បានទទួលព័ត៌មាន ចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសបែកថ្នាំខាងលើនេះ ត្រូវបានសមត្ថកិច្ចនិយាយលួងលោម ឲ្យចុះតាមសម្រួល ស្រាប់តែបុរសរូបនេះលោតចុះមកតែម្តង បណ្តាលឲ្យបាក់ជើងម្ខាង ភ្លាមៗនោះសមត្ថកិច្ចបានដឹកបញ្ជូន បុរសខាងលើ ទៅសង្រ្គោះជាបន្ទាន់៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

​ចង​នារីរូប​នេះ​​​សឹង​​ខ្លោច​​ចិត្ត តែ​បើមិន​ នឹង​មាន​​​រឿង​​​ធំ​​

​ចង​នារីរូប​នេះ​​​សឹង​​ខ្លោច​​ចិត្ត តែ​បើមិន​ នឹង​មាន​​​រឿង​​​ធំ​​

​ចង​នារីរូប​នេះ​​​សឹង​​ខ្លោច​​ចិត្ត តែ​បើមិន​ នឹង​មាន​​​រឿង​​​ធំ​​

​ចង​នារីរូប​នេះ​​​សឹង​​ខ្លោច​​ចិត្ត តែ​បើមិន​ នឹង​មាន​​​រឿង​​​ធំ​​