ញុំា​ទៀប​ល្អ​ទាំង​សម្រស់​និង​សុខភាព

ផ្លែទៀបយើងអាចរកទិញបាន យ៉ាងងាយស្រួល នៅក្នុងប្រទេសរបស់យើង មានសារៈប្រយោជន៏ជាច្រើន ដល់សុខភាពរបស់យើង។គុណប្រយោជន៏នៃផ្លែ ទៀបនេះមានដូចជា៖

១. ជួយដល់ភ្នែក៖ វីតាមីន A ដែលមាននៅក្នុងផ្លែឈើមួយនេះ អាចជួយការពារ ភ្នែកយើងអោយជៀសផុតពីប្រត្តិកម្មផ្សេងៗ។

២. ជួយដល់ស្បែក និងសក់៖ វាមានផ្ទុកវីតាមីន A ដែលវាអាចជួយអោយស្បែកយើងមានសភាពរលោង និងក្មេងជាងវ័យ។មិនត្រឹមតែប៉ុណ្ណោះ វាក៏ជួយអោយសក់ យើងភ្លឺរលោងផងដែរ។

៣. ជួយអោយឡើងទម្ងន់៖ ទទួលទានផ្លែឈើនេះ អាចធ្វើអោយអ្នកឡើងទម្ងន់បាន ពីព្រោះវាមានផ្ទុកជាតិ Calories ដែលវាមិនមានផល់ប៉ះពាល់ ដល់សុខភាពអ្នកទេ៕

ប្រភព៖ kamsanradio

  • ញុំា​ទៀប​ល្អ​ទាំង​សម្រស់​និង​សុខភាព已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/05/31  Category:សុខភាព
Tags: