Leicester ត្រៀមបំពេញការផ្ទេរជាមួយអ្នកចាំទីអាល្លឺម៉ង់ Ron-Robert Zieler

ក្លិប Leicester ត្រៀមក្នុងការចុះហត្ថលេខាជាមួយកីឡាករអន្តរជាតិអាល្លឺម៉ង់ Ron-Robert Zieler ដែលជាការចុះហត្ថលេខាកីឡាករដំបូងគេនារដូវក្តៅនេះ បន្ទាប់ពីអ្នកចាំទីក្លិប Hannover 96 បានអះអាងថា រូបគេខិតជិតមកចូលរួមជាមួយម្ចាស់ជើងឯក Premier League នេះ។
Ron-Robert-Zieler16
Zieler ដែលចាប់ផ្តើមអាជីពរបស់គេដំបូងជាមួយ Manchester United មុនពេលមកលេងនៅអាល្លឺម៉ង់នេះ គឺជាផ្នែកមួយនៃក្រុមជម្រើសជាតិរបស់លោក Joachim Low ដែលបានឈ្នះពាន World Cup កាលពីឆ្នាំ ២០១៤ ថ្វីបើរូបគេមិនបានទៅលេងនៅក្នុងប្រទេសប្រេស៊ីលក៏ដោយ។

កុងត្រារបស់គេជាមួយក្លិបត្រូវគេកាត់ចោល Hannover នេះមានតម្លៃខ្លួន ៣.៥លានអឺរ៉ូ (២.៦លានផោន) ខណៈដែលអ្នកចាំទីរូបនេះក៏មានក្លិប Manchester City និង Everton សម្លឺងឃើញកាលពីអតីតកាលដែរ។
ទោះជាយ៉ាងណា សេចក្តីថ្លែងការណ៍ពីគេហទំព័ររបស់ក្លិប Hannover ចេញផ្សាយកាលពីព្រឹកថ្ងៃអាទិត្យ បានបញ្ជាក់ថា កីឡាករវ័យ ២៧ឆ្នាំរូបនេះ បានធ្វើដំណើរទៅក្លិប Leicester ដើម្បីបំពេញការពេញនេះ៕