ខ្សែប្រយុទ្ធវ័យក្មេង Rashford បន្តកុងត្រាថ្មីជាមួយ Man U ដល់ ២០២០

ខ្សែប្រយុទ្ធវ័យ ១៨ឆ្នាំរបស់បិសាចក្រហម Manchester United កីឡាករ Marcus Rashford បានសម្រេចចុះកុងត្រាថ្មីមួយ ដែលនឹងបន្តឲ្យរូបគេលេងនៅកីឡដ្ឋាន Old Trafford នេះរហូតដល់ខែមិថុនា ឆ្នាំ ២០២០។

Rashforx-2020

កីឡាករវ័យក្មេងស៊ុតបញ្ចូលទីបានពីរគ្រាប់ ក្នុងការចូលប្រកួតដំបូងរបស់គេ ជាមួយនឹងក្រុម Midtjylland កាលពីខែកុម្ភៈ និងបានបញ្ចប់រដូវកាលនេះជាមួយនឹងគ្រាប់បាល់ ៨គ្រាប់ ក្នុងការបង្ហាញខ្លួន ១៨ប្រកួត។

Rashford ក៏ត្រូវបានជ្រើសរើសឲ្យចូលក្រុមជម្រើសជាតិអង់គ្លេស ២៦នាក់ដំបូងសម្រាប់យុទ្ធនាការ Euro ២០១៦ និង បានស៊ុតបញ្ចូលទី ក្នុងការបង្ហាញខ្លួនលើកដំបូង ក្នុងប្រកួតមិត្តភាពជាមួយប្រទេសអូស្ត្រាលី កាលពីថ្ងៃសុក្រផងដែរ។
Rashford និយាយថា «អាចបន្តលេងនៅក្នុងក្លិបធំជាងគេក្នុងពិភពលោកនេះ មានន័យគ្រប់យ៉ាងសម្រាប់ និងគ្រួសាររបស់ខ្ញុំ»។

កុងត្រាថ្មីរបស់ Rashford នេះត្រូវបានដឹងថា មានតម្លៃខ្លួន ២ម៉ឺនផោនក្នុងមួយសប្តាហ៍។
ខ្សែការពារ Cameron Borthwick-Jackson វ័យ ១៩ឆ្នាំ ក៏បានចុះហត្ថលេខាបន្តកុងត្រាថ្មីរហូតដល់ឆ្នាំ ២០២០ ផងដែរ៕