ការប្រកាស​ជា​ផ្លូវការ​របស់ លី មីន​ហូ បានធ្វើឱ្យ​មិត្ត​អ្នកគាំទ្រ​រីកមុខ​ដូច​គ្រាប់​ជី​

Videos


ថ្មីៗនេះតារាសម្ដែងប្រុសដ៏មានប្រជាប្រិយភាពលោក លី មីនហូ(Lee Min-ho) និងតារាស្រីកូនមួយនាង ជុន ជីយ៉ុន (Jun Ji-Hyun) បានប្រកាសទទួលស្គាល់ថាពួកគេទាំងពីរនាក់នឹងធ្វើការជាមួយគ្នានៅក្នុងរឿងភាគថ្មីរបស់លោក ផាក ជីអ៊ុន (Park Ji-Eun) ដែលជាអ្នកនិពន្ធរឿងភាគដ៏ល្បីល្បាញ «My Love From The Star» ឬ «សង្សារខ្ញុំជាមនុស្សភពផ្កាយ» ។

ការប្រកាស​ជា​ផ្លូវការ​របស់ លី មីន​ហូ បានធ្វើឱ្យ​មិត្ត​អ្នកគាំទ្រ​រីកមុខ​ដូច​គ្រាប់​ជី​

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថារឿងភាគថ្មីដែលសម្ដែងរួមគ្នារវាងលោក លី មីនហូ និង នាង ជុន ជីយ៉ុន នេះមានចំណងជើងថា «Legend of the Blue Sea» ដែលនឹងត្រូវបញ្ចាំងនៅលើស្ថានីយទូរទស្សន៍ SBS រៀងរាល់ថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍ ដោយចាប់ផ្ដើមពីខែវិច្ឆិកាខាងមុខនេះតទៅ ។

ការប្រកាស​ជា​ផ្លូវការ​របស់ លី មីន​ហូ បានធ្វើឱ្យ​មិត្ត​អ្នកគាំទ្រ​រីកមុខ​ដូច​គ្រាប់​ជី​

គួរបញ្ជាក់ដែរថា រឿងភាគថ្មី «Legend of the Blue Sea» គឺជាស្នាដៃរបស់អ្នកនិពន្ធ ផាក ជីអ៊ុន និង ជាម្ចាស់ស្នាដៃនិពន្ធរឿង «My Love From The Star»ដែលសម្ដែងដោយតារាស្រីវ័យ ៣៤ នាង ជុន ជីយ៉ុន ជាតួឯកស្រី និង លោក គីម សូយ៉ុន (Kim Soo Hyun) ជាតួឯកប្រុស ។ សម្រាប់រឿងភាគថ្មី«Legend of the Blue Sea» នេះទៀតសោតត្រូវបានដឹកនាំសម្ដែងដោយលោក ជីង យុគ(Jin Hyuk) គឺជាអ្នកដឹងនាំរឿង «City Hunter» ដែលសម្ដែងដោយលោក លី មីនហូ និង ស្រីស្អាត ផាក មីនយ៉ុង (Park Min-young) ៕ (ប្រភព៖ សោមភី) កុសល

ការប្រកាស​ជា​ផ្លូវការ​របស់ លី មីន​ហូ បានធ្វើឱ្យ​មិត្ត​អ្នកគាំទ្រ​រីកមុខ​ដូច​គ្រាប់​ជី​
ការប្រកាស​ជា​ផ្លូវការ​របស់ លី មីន​ហូ បានធ្វើឱ្យ​មិត្ត​អ្នកគាំទ្រ​រីកមុខ​ដូច​គ្រាប់​ជី​
  • ការប្រកាស​ជា​ផ្លូវការ​របស់ លី មីន​ហូ បានធ្វើឱ្យ​មិត្ត​អ្នកគាំទ្រ​រីកមុខ​ដូច​គ្រាប់​ជី​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/05/31  Category:សិល្បៈ