តារា​កំប្លែង សង់​ស៊ី​ស ប​ញ្ចូ​ន​ចូល​បន្ទប់សង្គ្រោះបន្ទាន់ ដោយសារតែ​…​

Videos


មុននេះបន្តិចមានដំណឹងមកថា តារាកំប្លែងជើងចាស់ លោកតា សង់ស៊ីស កំពុងសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យ ដោយសារគាត់ឡើងឈាមខ្លាំង ទាញមាត់មួយចំហៀង កាលពីព្រឹកជិតភ្លឺនេះ ដែលជាដំណឹងគួរឱ្យរន្ធត់ចិត្តមួយ ។

តារា​កំប្លែង សង់​ស៊ី​ស ប​ញ្ចូ​ន​ចូល​បន្ទប់សង្គ្រោះបន្ទាន់ ដោយសារតែ​…​

ជាមួយគ្នានេះលើទំព័រហ្វេសប៊ុករបស់អ្នកនាង ស៊ុន ស្រីនិត ជាកូនស្រីបានបង្ហោះរូបថតឪពុក គឺលោកតា សង់ស៊ីស ដែលកំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយមានលាយឡំនឹងពាក្យពេចន៍ថា «កូនសូមបួងសួងដល់ទេវតាគ្រប់អង្គ គុណកែវទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមថែរក្សារអាយុជីវិតលោកឪពុកខ្ញុំផង កូនព្រួយណាស់ពុកសូមពុកឆាប់ជាសះស្បើយ 31 05 2016» ។

តារា​កំប្លែង សង់​ស៊ី​ស ប​ញ្ចូ​ន​ចូល​បន្ទប់សង្គ្រោះបន្ទាន់ ដោយសារតែ​…​

ទាក់ទងនឹងព័ត៌មាននេះ យើងពុំទាន់ដឹងលម្អិតទេថា លោកតា សង់ស៊ីស កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យណា ហើយពេលនេះស្ថានភាពធ្ងន់ ឬ ស្រាលយ៉ាងណា ក៏យើងនៅមិនទាន់ដឹងនៅឡើយដែរ ដូច្នេះយើងនឹងព្យាយាមទាក់ទងក្រុមសាច់ញាតិដើម្បីច្បាស់ពីព័ត៌មាននេះ ៕ សាកល

តារា​កំប្លែង សង់​ស៊ី​ស ប​ញ្ចូ​ន​ចូល​បន្ទប់សង្គ្រោះបន្ទាន់ ដោយសារតែ​…​