បទ «La Song» របស់ Rain ជាប់​ចំណាត់ថ្នាក់​លេខ ១ នៅក្នុង​កម្មវិធី​ចម្រៀង Online ចិន QQ (​មាន​វីដេអូ​)

Videos


ថ្មីៗនេះនៅក្នុងកម្មវិធីចម្រៀង Online របស់ចិន «Music Chart QQ» គេឃើញមានការចាប់អារម្មណ៍ជាថ្មីលើបទចម្រៀងមួយបទរបស់តារាសម្ដែង និង ចម្រៀងលោក Rain ដែលបានចេញជាអាល់ប៊ុមកាលពីឆ្នាំ ២០១៤ គឺបទ «La Song» ។  

បទ «La Song» របស់ Rain ជាប់​ចំណាត់ថ្នាក់​លេខ ១ នៅក្នុង​កម្មវិធី​ចម្រៀង Online ចិន QQ (​មាន​វីដេអូ​)

«La Song» គឺជាបទចម្រៀងមួយបទដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់ស្រទាប់យុវវ័យរាប់លាននាក់លើសកលលោកជាមួយសាច់ភ្លេង ក៏ដូចជាក្បាច់រាំ ហើយទោះបីជាបទចម្រៀងមួយបទនេះមានអាយុលកាល ២ ឆ្នាំមកហើយក្ដី ក៏ប៉ុន្មានថ្ងៃនេះនៅក្នុងកម្មវិធីចម្រៀង Online ចិនគេឃើញការរុករកបទចម្រៀងរបស់លោក Rain មួយបទនេះយ៉ាងច្រើនរហូតក្លាយជាបទចម្រៀងជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងកម្មវិធី Music Chart QQ ទៀតផង ។

បទ «La Song» របស់ Rain ជាប់​ចំណាត់ថ្នាក់​លេខ ១ នៅក្នុង​កម្មវិធី​ចម្រៀង Online ចិន QQ (​មាន​វីដេអូ​)

ដើម្បីកុំឲ្យខាតពេលយូរសូមមើលការបង្ហាញជូនបទចម្រៀង «La Song» ខាងក្រោមនេះទាំងអស់គ្នា ៕ (ប្រភពកូរ៉េប៊ូ) កុសល