តុលាការ​សេណេហ្គាល់​កាត់​ក្ដី​ថា​អតីត​មេដឹកនាំ​ប្រទេស​ឆាដ​នៅ​អាហ្រ្វិក​មាន​ទោស​ប្រឆាំង​មនុស្ស​ជាតិ​

អតីត​មេដឹកនាំ​នៃ​ប្រទេស​ឆាដ​ត្រូវ​តុលាការ​រក​ឃើញ​ថា​មាន​ទោស​ពី​បទ​​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ​ហើយ​ត្រូវ​តុលាការ​ប្រទេស​សេណេហ្កាល​កាត់​ទោស​ឲ្យ​ជាប់​ទោស​អស់​មួយ​ជីវិត​។