Marco Reus ​ស្នើ​ Dortmund ​ទិញ​តារា​ល្បីៗ​ខ្លះ ដើម្បី​អាច​ប្រជែង​ Bayern

ខ្សែ​បម្រើ​ Marco Reus ​​​តារា​ឆ្នើម​ក្រុម​ Borussia Dortmund ​បាន​ស្នើ​សុំ​ដល់​ថ្នាក់​លើ​របស់​ក្លឹប​ ឲ្យ​ហ៊ាន​ចំណាយ​លុយ​ធំ ​ទិញ​ចូល​​កីឡាករ​ឆ្នើមៗ​ខ្លះ ​ដើម្បី​អាច​ប្រជែង​ជាមួយ​ក្រុម​​ជើង​ឯក​ Bayern Munich នៅ​រដូវ​កាល​២០១៦-១៧​ខាង​មុខ។

 

Marco Reus ​ស្នើ​ Dortmund ​ទិញ​តារា​ល្បីៗ​ខ្លះ ដើម្បី​អាច​ប្រជែង​ Bayern

Marco Reus អាច​នឹង​ក្លាយ​ជា​ប្រធាន​ក្រុម​ Dortmund រដូវ​កាល​ក្រោយ​ ជំនួស​ Hummels

 

ក្រោយ​ប្រធាន​ក្រុម​ Mats Hummels ចាក​ចេញ​ទៅ​ Bayern ក្រុម​ជើង​ឯក​រង​អាល្លឺម៉ង់​ Dortmund ​បាន​​ចុះ​កុងត្រា​យក​កីឡាករ​វ័យ​ក្មេង​​២​នាក់​ហើយ ក្នុង​នោះ​មាន​​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បារាំង​វ័យ​១៩​ឆ្នាំ Ousmane Dembele ​និង​​ខ្សែ​បម្រើ​សញ្ជាតិ​អេស្ប៉ាញ ​វ័យ​១៩​ឆ្នាំ Mikel Merino ប៉ុន្តែ​ Reus ​ត្រូវ​ការ​ឲ្យ​ក្លឹប​ទិញ​ចូល​កីឡាករ​ថ្មី​បន្ថែម​ទៀត​ ដើម្បី​ពង្រឹង​ក្រុម​ខ្លាំង​ជាង​មុន។

 

Marco Reus ​ស្នើ​ Dortmund ​ទិញ​តារា​ល្បីៗ​ខ្លះ ដើម្បី​អាច​ប្រជែង​ Bayern

Marco Reus (ស្តាំ) កាល​ Dortmund ចាញ់​ Bayern នៅ​ German Cup

 

កីឡាករ​ជម្រើស​ជាតិ​អាល្លឺម៉ង់​ វ័យ​​២៦​ឆ្នាំ (Reus) បាន​ប្រាប់​ដល់​ Funke Mediengruppe ថា៖ “ក្លាយ​ជា​កីឡាករ​សំខាន់​របស់​ក្រុម​ Dortmund ម្នាក់…វា​ជា​ទំនួល​ខុស​ត្រូវ​របស់​ខ្ញុំ​​មួយ​ ដើម្បី​​ផ្ដល់​ជា​គំនិត​ ​​ដល់​ថ្នាក់​លើ​របស់​ក្លឹប។ ខ្ញុំ​បាន​ចាប់​អារម្មណ៍​ក្នុង​គម្រោង​របស់​យើង​ សម្រាប់​ពេល​អនាគត ហើយ​ខ្ញុំ​ចង់​ឲ្យ​ Dortmund ​​ក្លាយ​ជា​ក្រុម​ធំ​ជាង​មុន។ នោះ​ជា​អ្វី​ដែល​ខ្ញុំ​សង្ឃឹម និង​រំពឹង​ទុក​ថា Dortmund ​នឹង​ចុះ​កុងត្រា​កីឡាករ​ល្អ​ខ្លះៗ​ចូល”៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ goal