វៀតណាម​ពិភាក្សា​ជាមួយ​រុ​ស្ស៊ី​ស្នើ​ទិញ​នាវា​ពិឃាត​ធុន GEPARD 2 គ្រឿង​ទៀត​

យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​រុ​ស្ស៊ី SPUTNIK ថា ប្រទេស​រុ​ស្ស៊ី និង​វៀតណាម បាន​ពិភាក្សា​គ្នា​ពី​សំណើ​ទិញ​នាវា​ពិឃាត​ប្រភេទ GEPARD 2 គ្រឿង​ទៀត សម្រាប់​កង​ម៉ា​រី​ន​វៀតណាម ។

ក្រុមហ៊ុន​ជាតិ​រុ​ស្ស៊ី ROSTEX រាយការណ៍​ថា ភាគី​ទាំង​២ បាន​ពិភាក្សា​ពី​ការ​កសាង​នាវា​ពិឃាត GEPARD ទី​៥ និង​ទី​៦ នៅ​ទីក្រុង ZELENODOLSK សម្រាប់​កង​ម៉ា​រី​ន​ប្រជាជន​វៀតណាម ។

មុន​នេះ​គឺ​កាលពី​ថ្ងៃ​ទី​២៦ ឧសភា នៅ​ការដ្ឋាន​នាវា ZELENODOLSK មាន​ធ្វើ​ពិធី​ដាក់​បញ្ចូល​ក្នុង​ទឹក​នូវ​នាវា​ពិឃាត GEPARD ទី​៤ សម្រាប់​កង​ម៉ា​រី​ន​វៀតណាម ។ នាវា​ពិឃាត​នេះ​នឹង​ជា​កម្មវត្ថុ​នៃ​ការ​សាកល្បង​រហូត​ដល់​ខែកញ្ញា​។ នាវា​ពិឃាត​ធុន​នេះ​អាច​បើក​ក្រោយ​ចាក់​ប្រេង​ម្តង​ក្នុង​សមុទ្រ​បាន​រយៈពេល​៤៥​ថ្ងៃ​។ ក្រៅពី​សកម្មភាព​យោធា​វា​អាច​ចូលរួម​ក្នុង​សកម្មភាព​ជួយ​បណ្តា​នាវា​កំពុង​ជួប​គ្រោះអាសន្ន ព្រមទាំង​ក្នុង​ការ​តស៊ូ​ប្រឆាំង​ចោរ​សមុទ្រ រុករក​និង​ជួយ​សង្គ្រោះ​ក្នុង​សមុទ្រ ៕