ដួង ម៉ា​និ​ច ត្រូវ​គេ​រិះគន់​ថា ​ជា​គំរូ​អាក្រក់​ ពេល​បែក​ធ្លាយ​រូបភាព​សេប​គ្រឿងញៀន​

ដួង ម៉ា​និ​ច ត្រូវ​គេ​រិះគន់​ថា ​ជា​គំរូ​អាក្រក់​ ពេល​បែក​ធ្លាយ​រូបភាព​សេប​គ្រឿងញៀន​



ភ្នំពេញ ៖ តារា​សម្ដែង​ស្រី​រូប​ស្រស់​កញ្ញា ដួង ម៉ា​និ​ច ថ្មីៗ​នេះ ត្រូវ​បាន​អ្នក​និយម​លេង​បណ្ដាញ សង្គម Facebook ជាច្រើន​បាន​បង្ហាញ​ពី​ភាព​មិន​ពេញចិត្ត​ និង​ធ្វើការ​រិះគន់​ទៅលើ​ទង្វើ​របស់​តារា​ស្រី​រូប​នេះ​ នៅ​លើ​ឆាក​និង​ក្រៅ​ឆាក​មានការ​ខុសគ្នា ​និង​ជា​គំរូ​អាក្រក់​មួយ​ដែល​យុវវ័យ​មិន​គួរ​ធ្វើតាម​នោះ​ទេ​។

ដួង ម៉ា​និ​ច ត្រូវ​គេ​រិះគន់​ថា ​ជា​គំរូ​អាក្រក់​ ពេល​បែក​ធ្លាយ​រូបភាព​សេប​គ្រឿងញៀន​

តាមរយៈ Account Facebook មួយ​ដែល​មាន​ឈ្មោះថា​ Troll Dara​ បាន​យក​រូប​របស់​តារា​សម្ដែង​ស្រី​កញ្ញា ដួង ម៉ា​និ​ច នៅ​ក្នុង​ពេល​ដែល​នាង​អង្គុយ​ជក់​គ្រឿងញៀន​ ដែល​ហាក់​បង្ហាញ​ពី​គំរូ​មិនល្អ​ សម្រាប់​យុវវ័យ​ជំនាន់​ក្រោយ មក​បង្ហោះ​ដោយ​ភ្ជាប់​ជាមួយ​ពាក្យ​រិះគន់ថា “​មី ដួង ម៉ា​និ​ច​អើយ ​នាង​ឯង​បាន​ធ្វើ​ឲ្យ​សិល្បៈ​ខ្មែរ​ធ្លាក់​ចុះ​ហើយ​ ដោយសារតែ​នាង​ឯង​នឹង មនុស្ស​ដូច​នាង​ឯង​រស់នៅ​យូរ​ប៉ុណ្ណា​ទៀត​បាន​ងាប់​អស់”។

ដួង ម៉ា​និ​ច ត្រូវ​គេ​រិះគន់​ថា ​ជា​គំរូ​អាក្រក់​ ពេល​បែក​ធ្លាយ​រូបភាព​សេប​គ្រឿងញៀន​

ជាមួយ​ការ​បង្ហោះ​រិះគន់​ភ្ជាប់​ជាមួយ​រូបភាព​បែបនេះ​ ក៏​មាន​អ្នក​និយម​លេង​ហ្វេ​ស​ប៊ុ​ក​ជា​ច្រើ​បាន ​Comment ដែរ​ថា “មិច​មិនបាន​បំផ្លាញ អត់​អាច​ល្បី​បាន​មែន​? ​ចង់​ល្បី​ទេរ​កអី​ត្រឹមត្រូវ​មក​បង្ហាញ​មក គេ​អោយ​ល្បី​ហើយ​ ហើយ​បើ​រឹតតែ​ចង់​ល្បី​ លើស​និង​ទៀត​នោះ​ហែកកេរ្តិ៍​ខ្លួនឯង​ទៅ​ល្បី​លឿន​ហើយ កុំ​ខុស​រឿង ឃើញ​គេ​ជេរ​ទេ”។

ដួង ម៉ា​និ​ច ត្រូវ​គេ​រិះគន់​ថា ​ជា​គំរូ​អាក្រក់​ ពេល​បែក​ធ្លាយ​រូបភាព​សេប​គ្រឿងញៀន​

នៅ​ក្នុង​នោះ​ក៏​មាន​អ្នក​និយម​លេង Facebook ជាច្រើន​ផ្សេងទៀត​បាន​បញ្ចេញមតិ​ផ្ទាល់ខ្លួន​ផង​ដែរ​ថា “​តាម​ការសង្កេត​រូប​នេះ​ទំនង​មិនមែន​ជា​រឿង​ពិត ​ដែល​កញ្ញា ដួង ម៉ា​និច ត្រូវ​ធ្វើ​បែបនេះ​ឡើយ​ ពោល​គឺ​ប្រហែលជា​ការ​ថត​សម្ដែង​ក្នុង​រឿង​អ្វីមួយ​ប៉ុណ្ណោះ ​ដូច្នេះ​ហើយ​ការរិះគន់​មួយ​ចំនួន​ទំនង​អាច​មាន​ការ​ភ័ន្តច្រឡំ​លើ​រឿង​នេះ”។

ដួង ម៉ា​និ​ច ត្រូវ​គេ​រិះគន់​ថា ​ជា​គំរូ​អាក្រក់​ ពេល​បែក​ធ្លាយ​រូបភាព​សេប​គ្រឿងញៀន​

កម្ពុជា​ថ្មី​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦​ បាន​ភ្ជាប់​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ ដើម្បី​សុំ​ការ​បក​ស្រាយ​ពី​សាមីខ្លួន​កញ្ញា ដួង ម៉ា​និ​ច ជុំវិញ​រឿងរ៉ាវ​ខាងលើ​នេះ​ដែរ​ ប៉ុន្តែ​ពេល​តេ​ចូល​ ត្រូវ​បាន​នាង​លើក​ទទួល​ហើយ​ឆ្លើយ​ថា​ “រឿង​គេ​រិះគន់​នេះ​ គឺ​ខ្ញុំ​បាន​ដឹង​ហើយ​ តែ​ពេល​ឥឡូវ​ជាប់រវល់​មិនទាន់​អាច​និយាយ​បាន​ទេ​ ចាំ​ខ្ញុំ​ទាក់ទង​ទៅវិញ​ពេល​ក្រោយ​ រួច​ក៏​បិទ​ទូរស័ព្ទ​តែម្តង​”៕

ដួង ម៉ា​និ​ច ត្រូវ​គេ​រិះគន់​ថា ​ជា​គំរូ​អាក្រក់​ ពេល​បែក​ធ្លាយ​រូបភាព​សេប​គ្រឿងញៀន​ ដួង ម៉ា​និ​ច ត្រូវ​គេ​រិះគន់​ថា ​ជា​គំរូ​អាក្រក់​ ពេល​បែក​ធ្លាយ​រូបភាព​សេប​គ្រឿងញៀន​