រក​ឃើញ​អ្នកឈ្នះ​រង្វាន់​ធំ​នៅ​ខេត្ត​តាកែវ និង​ខេត្តព្រះវិហារ​ហើយ ​ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​ស្រា​បៀរ​អង្គរ

រក​ឃើញ​អ្នកឈ្នះ​រង្វាន់​ធំ​នៅ​ខេត្ត​តាកែវ និង​ខេត្តព្រះវិហារ​ហើយ ​ក្នុង​កម្មវិធី​ប្រូ​ម៉ូ​សិន​ស្រា​បៀរ​អង្គរ

ភ្នំពេញ ៖ កាល​ពី​ពេល​ល្ងាចថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៦​ កន្លង​ទៅ​នេះ ស្រា​បៀរ​អង្គរ​ បាន​រក​ឃើ​ញ​អ្នកឈ្នះ​រង្វាន់​ធំ​ចំនួន៤​នាក់​ទៀតហើយ​ ក្នុង​កម្មវិធី​ប្រូម៉ូសិន​របស់​ខ្លួន​ ដើម្បី​អបអរសាទរ​មេដាយ​មាស ​ដែល​ស្រា​បៀរ​អង្គរ​ទើប​ទទួល​បាន​ពី​ម៉ុង​សេ​ឡិច​សិន ហើយក៏​បាន​ធ្វើ​ការចែក​រង្វាន់​ដល់​អតិថិ​ជន​របស់​ខ្លួន​ដល់​អតិថិជន​ ដល់​ភូមិកំណើត​របស់​ពួកគាត់។​

ថ្លែង​នៅក្នុង​ឱកាស​នោះ ​លោកស្រី​ ប៊ួ​យ ចាន់​សុធា អ្នកតំណាង​ផ្នែក​ទីផ្សារ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ បាន​បញ្ជាក់​ថា នៅក្នុង​កម្មវិធី​ប្រូ​មូ​សិន​ក្រុមហ៊ុន​បាន​ប្ដូរ ក្រវិល​កំប៉ុង​ទៅជា​ពណ៌​ក្រហម និង​ពណ៌​និម្មិត​សញ្ញា​រង្វាន់​ពណ៌​បៃតងចាស់ ដើម្បី​ឲ្យ​អតិជន​មើលឃើញ​រូបភាព​បាន​កាន់​តែ​ច្បាស់​ជាង​មុន​។ ពិសេស​ជាង​នេះ​ទៅ​ទៀត ក្រុមហ៊ុន​បានសម្រេច​បន្ថែម​រង្វាន់ ទូរស័ព្ទ Samsung Galaxy A5​ចំនួន១៦០​រង្វាន់​ទៀត បន្ថែម​ពីលើ​ម៉ូតូ ​Honda Dream ១៦០ រង្វាន់ និង​ទូរស័ព្ទ iPhone 6s ១៦០ រង្វាន់​ប្រចាំខែ និង​រង្វាន់​ផ្សេងៗ​ជាច្រើន​ទៀត​ចែក​ជា​រៀងរាល់ថ្ងៃ​។

ក្នុង​ឱកាស​ទទួល​រង្វាន់​នោះ​ដែរ លោក គង់ គឿន នៅ​ភូមិ​ក្រចាប់ ឃុំ​បារាយ ស្រុក​ដូន​កែវ ខេត្តតាកែវ និង លោក ​សុខ សុច នៅ​ពី​ខេត្តព្រះវិហារ​បាន​ឲ្យ​ដឹង​ថា កន្លងមក លោកពូ​ធ្លាប់តែ​ឈ្នះ​រង្វាន់​ស្រា​បៀ​រ​កំប៉ុង​ពី​ស្រា​បៀរ​អង្គរ តែ​លើក​នេះ​ពិតជា​ហេង​មែន រូប​គាត់​បាន​ឈ្នះ​ម៉ូតូ Honda Dream ថ្មី​សន្លាង​១ គ្រឿង​។​

គួរ​បញ្ជាក់​ផង​ដែរ​ថា កម្មវិធី​ប្រូម៉ូសិន​របស់​ស្រា​បៀរ​អង្គរ​កំប៉ុង​នេះ​នឹង​នៅតែ​បន្ត​រហូត ដូច្នេះ​អតិថិជន​ដែល​មិនទាន់​ឈ្នះ​រង្វាន់ នៅ​តែ​មាន​ឱកាស​ឈ្នះ​រង្វាន់​ជា​បន្ត​ទៀត​៕​