លើកកម្ពស់​ការ​យល់ដឹង​អំពី​កម្មវិធី​កែទម្រង់ ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដល់​យុវជន​

លើកកម្ពស់​ការ​យល់ដឹង​អំពី​កម្មវិធី​កែទម្រង់ ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដល់​យុវជន​ភ្នំពេញ ៖ ព្រឹក​ថ្ងៃទី ៣១ ខែឧសភា​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរៀបចំ​សិក្ខាសាលា ស្តីពី​ការ​លើកកម្ពស់​ការយល់​ដឹង អំពី​កម្មវិធី​កែទម្រង់​ ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ ​ដល់​យុវជន​ប្រមាណ​ជាង ៧០០​នាក់ ក្រោម​អធិបតីភាព​លោក ហ៊ុន ម៉ានី និង​លោក​បណ្ឌិត​ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ នៅ​សណ្ឋាគារ​ភ្នំពេញ។

សិក្ខាសាលា​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ ​ពី​កម្មវិធី​កែទម្រង់​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​ដើម្បី​លើកកម្ពស់​ការ​យល់ដឹង ការ​ទទួលស្គាល់​ពី​ភាព​ចាំបាច់ ការចូលរួម​អនុវត្ត​កម្មវិធី​ កែទម្រង់​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ របស់​រាជរដ្ឋាភិបាល ស្របតាម​ចក្ខុវិស័យ ដែល​បាន​ដាក់​ចេញ​កន្លងមក។

សិក្ខាសាលា​ពេញ​មួយថ្ងៃ​នេះ គឺ​មាន​ប្រធានបទ​ចំនួន ៧ ដែល​ធ្វើ​បទ​បង្ហាញ ដោយ​មន្ត្រី​ជំនាញ​ប្រកបដោយ​បទពិសោធន៍​ជំនាញ​ការងារ​៕

លើកកម្ពស់​ការ​យល់ដឹង​អំពី​កម្មវិធី​កែទម្រង់ ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដល់​យុវជន​លើកកម្ពស់​ការ​យល់ដឹង​អំពី​កម្មវិធី​កែទម្រង់ ​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ដល់​យុវជន​