តម្លៃរបស់​ “ថត​រូប” ទាំងនេះគឺជា ​មូលនិធិ សម្រាប់ការអប់រំរបស់កុមារ ក្នុងប្រទេសកម្ពុជា

តម្លៃរបស់​ “ថត​រូប” ទាំងនេះគឺជា ​មូលនិធិ សម្រាប់ការអប់រំរបស់កុមារ ក្នុងប្រទេសកម្ពុជា



អត្ថន័យ ឬ​សារ ដែល​បាន​លាក់​ទុក បាន​សម្ដែង​ចេញ​មក​តាមរយៈ ​ការ​តាំងពិព័រណ៍​រូបថត​មួយ ដោយ​បំផុស​នូវ​ភាព​ស្រស់ស្អាត​នៃ​ប្រទេស​ទាំងពីរ​គឺ កម្ពុជា និង​កូរ៉េ​ ដែល​ប្រារព្ធ​ធ្វើឡើង នៅឯ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​កូរ៉េ ក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។ នៅ​ក្នុង​ការ​ពិព័រណ៍​នោះ អ្នក​ថតរូប ៦ នាក់ ដែល​កំពុង​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​បង្ហាញ​លក្ខណៈ​ពិសេស​នៃ​ការ​ប្រមូលផ្ដុំ​នៃ​រូបភាព​ទាំង ១០០ របស់​ខ្លួន ប្រកបដោយ​ទេពកោសល្យ។

ស្ថិត​ក្រោម​ចំណងជើង​ថា “Kim, Seok-hwa with friends” នោះ ព្រឹត្តិការណ៍​នេះ​បាន​បង្ហាញ​ពី​ស្នាដៃ​របស់​អ្នក​ថតរូប ដែល​ត្រូវ​បាន​គេទទួលស្គាល់​គឺ​លោក Kim Seok-hwa ព្រមទាំង​អ្នក​ថតរូប​ទាំង ៥ នាក់​ទៀត ហើយ​ការប្រារព្ធ​ពិធីតាំងពិព័រណ៍នេះ​ឡើង ដើម្បី​រៃអង្គាស​មូលនិធិ សម្រាប់​សាងសង់​សាលា​អន្តរជាតិ​កូរ៉េ សម្រាប់​កុមារ​ដែល​ជា​ជនអន្តោប្រវេសន៍​កូរ៉េខាងត្បូង រស់នៅក្នុង​ប្រទេស​កម្ពុ​ជា ។​

ក្រៅពី​ការ​ធ្វើការ​ជា​អ្នក​ថតរូប​ដ៏​អស្ចារ្យ​មួយរូប លោក Kim, Seok-hwa បាន​អនុញ្ញាតឱ្យ​ទស្សនិកជន​ មើលឃើញ​ពី​ភាពស្រស់ស្អាត​នៃ​ប្រទេស​របស់លោក តាមរយៈ​ការ​អញ្ជើញ​ទៅ​ទស្សនា​ដោយ​ផ្លា​ល់​ភ្នែក​របស់​លោក ដែល​បាន​ធ្វើឱ្យ​លោក​ក្លាយទៅជា​សិល្បករ ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាងខ្លាំង សម្រាប់​ព្រឹត្តិការណ៍​រៃអង្គាស​ប្រាក់​ជាច្រើន​។

លោក​បាន​រំឭក​ថា​៖ “​ពិព័រណ៍​រូបថត​ចុងក្រោយ​របស់ខ្ញុំ គឺ​នៅ​ក្នុង​ឆ្នាំ ២០១១ នៅ​រាជធានី​ភ្នំពេញ ដែល​ខ្ញុំ​បានធ្វើ​ជូន​ដោយ​ឥតគិតថ្លៃ ដូច្នេះ​ដំណើរការ​នឹង​អាចជួយ​ទៅដល់​ប្រជាជន​កម្ពុជា ដែល​ពិតជា​ត្រូវការ​ជំនួយ​”​។ ក្រៅពី​ការតាំងពិព័រណ៍​រូបថត លោក Kim, Seok-hwa កំពុង​សម្លឹងមើល​ទៅមុខ​ដើម្បី​ពង្រីក​ជំនួយ​បន្ថែមទៀត ទៅកាន់​អ្នកស្រុក និង​ជនជាតិ​កូរ៉េ ដែលជា​មិត្ត​របស់លោក ដោយ​រៀបចំ​ជា​ព្រឹត្តិការណ៍​ធំៗ។

ការ​តាំងពិព័រណ៍​នេះ នឹង​នាំមក​នូវ​ការរួបរួម​គ្នា ក្នុងការ​ស្វែងរក បន្ទាប់ពី​ឈុត​ឆាក​ជាច្រើន​នៃ​ស្នាដៃ​ របស់​សិល្បករ​នោះ តាំងពី​ទំនៀមទម្លាប់​ប្រពៃណី​កូរ៉េ និង​កម្ពុជា រហូតមកដល់​រូបភាព​នៃ​ទេសភាព​។ រួមជាមួយ​ស្នាដៃ​របស់លោក Kim, Seok-hwa ដែល​បង្ហាញ​ក្នុង​ថ្ងៃនោះ ក៏​រួមមាន​រូបភាព​របស់​ជាង​ថតរូប Park Jeong-Yeon, ជាង​ថតរូប​កម្ពុជា​អ្នកនាង ម៉ន វ​ត្តី លោក​ទេព សូ​នី លោក គិត សេរី និង​ជាង​ថតរូប​ជប៉ុន លោក Nobuyuki Arai ។​

​ក្នុងអំឡុងពេល​នៃ​ការបើក​ការតាំងពិព័រណ៍ កាលពី​ថ្ងៃ​សៅរ៍​នេះ ប្រធាន​សមាគម​ជនជាតិ​កូរ៉េ នៅ​ប្រទេស​កម្ពុជា លោក Kim, Hyun-Sik បាន​កត់សម្គាល់ថា ព្រឹត្តិការណ៍​នេះ មិនមែន​គ្រាន់តែ​ជាការ​បង្កើន​មូលនិធិ​របស់ខ្លួន​នោះទេ ផ្ទុយទៅវិញ វា​បានបង្ហាញ​ពី​ទំនាក់ទំនង​ដ៏​រឹងមាំ​នៃ​ប្រទេស​ទាំងបី​។ “​គោលបំណង​ចម្បង​នៃ​ការតាំងពិព័រណ៍​នេះ គឺ​យើង​នឹង​ប្រកាស​ពី​ចលនា​សម្រាប់​ការបង្កើត​សាលា​អន្តរជាតិ​កូរ៉េ​ទាំង​ខាងក្នុង និង​ខាងក្រៅ និង​បង្កើន​ការយល់ដឹង​។ លើសពីនេះ​ទៀត ក៏ដូចជា​ជូនទៅ​កាន់​អ្នកចូលរួម​កូរ៉េ ជប៉ុន និង​កម្ពុជា សហ​អ្នកនិពន្ធ​រូបភាព សម្រាប់​ការផ្លាស់ប្តូរ​វប្បធម៌ ក្នុងន័យ​ជា​អន្ដរជាតិ​ផងដែរ​”​។

វា​មាន​រយៈពេល​ជាង ២០ ឆ្នាំ​មកហើយ​នៃ​ទំនាក់ទំនង​ទ្វេភាគី រវាង​ប្រទេស​កូរ៉េ និង​កម្ពុជា ដែល​នាំមក​នូវ​ការអភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស និង​ការកើនឡើង​ការ​បន្លាស់​ប្ដូរ​ប្រជាជន​ទៅវិញ ទៅមក​រវាង​ប្រទេស​ទាំងពីរ​។ ជនជាតិ​កូរ៉េ​ជាង ១៥.០០០ នាក់​កំពុង​រស់នៅ ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ប្តី​ប្រពន្ធ ដែល​ទទួលបាន​អាពាហ៍ពិពាហ៍ មានការ​រីកលូតលាស់​ជា​រៀងរាល់ឆ្នាំ នៅ​ប្រទេស​កម្ពុជា​។ ដោយ​កាលៈទេសៈ​នេះ សាលា​អន្តរជាតិ​នេះ នឹង​ជួយ​ឱ្យ​កុមារ​កូរ៉េ ឱ្យ​បានទទួល​ការបណ្តុះ​បណ្តា​ផ្ទាល់ខ្លួន​មួយ ដែលមាន​លក្ខណៈសម្បត្តិ​ក្នុងប្រទេស​បរទេស ដូចជា​មនុស្ស​ដែលមាន​អត្តសញ្ញាណ​កូរ៉េ​។​

​លោក​ប្រធាន Kim, Hyun-Sik បាន​ថ្លែងអំណរគុណ​ដល់​អ្នក​ថ​ត​រូប ដែល​បាន​ចំណាយ​ពេលវេលា និង​ទេពកោសល្យ​របស់​ពួកគេ ព្រមទាំង​អ្នក​ឧបត្ថម្ភ ដែល​តែងតែ​ផ្តល់ជំនួយ​ដល់​សហគមន៍​កូរ៉េ​។ លោក​សង្ឃឹមថា គម្រោង ដែល​លោក​បាន​រង់ចាំ​ជា​យូរ​មកហើយ​របស់​កូរ៉េ នៅក្នុង​រាជធានី​សម្រាប់​ជនអន្តោប្រវេសន៍ នៅ​ភ្នំពេញ​នេះ នឹង​ឆាប់​ត្រូវបាន​គេ​យល់ដឹង​។​

​ពិព័រណ៍​រូបថត​នេះ បើក​ឱ្យ​សាធារណៈជន​ចូល​ទស្សនា​ដោយ​សេរី រហូតដល់​ថ្ងៃទី ២ ខែមិថុនា នៅក្នុង​បន្ទប់​រង់ចាំ​ទី ១ នៃ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​កូរ៉េ ក្នុង បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​៕


តម្លៃរបស់​ “ថត​រូប” ទាំងនេះគឺជា ​មូលនិធិ សម្រាប់ការអប់រំរបស់កុមារ ក្នុងប្រទេសកម្ពុជា
តម្លៃរបស់​ “ថត​រូប” ទាំងនេះគឺជា ​មូលនិធិ សម្រាប់ការអប់រំរបស់កុមារ ក្នុងប្រទេសកម្ពុជា

តម្លៃរបស់​ “ថត​រូប” ទាំងនេះគឺជា ​មូលនិធិ សម្រាប់ការអប់រំរបស់កុមារ ក្នុងប្រទេសកម្ពុជា