ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម ចែក​រថយន្ត​ពន្លត់អគ្គិភ័យ ដល់​អធិការ​នគរបាល​ស្រុក

ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម ចែក​រថយន្ត​ពន្លត់អគ្គិភ័យ ដល់​អធិការ​នគរបាល​ស្រុក

កំពង់ចាម ​៖​ រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន ៩គ្រឿង ​ត្រូវ​បាន​ប្រគល់​ជូន​អធិការ​នគរបាល​ចំនួន ៩​ស្រុក ​នៅ​​ថ្ងៃទី​៣១ ខែ​ឧសភា​ ឆ្នាំ២០១៦​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ​ក្រោម​អធិបតី​ភាព​ លោ​ក​ លន់ លឹម​ថៃ​ អភិបាល​ខេត្តកំពង់ចាម​ និង​លោក​ឧត្តមសេនីយ៍​ទោ ​បែន​ រ័ត្ន​ ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​។​
​ ​
លោកស្នងការ​បាន​លើក​ឡើង ​ពី​គ្រោះ​អគ្គិភ័យ​ក្នុង​ឆ​មាស​ទី១ ឆ្នាំ២០១៦​នេះ​ មាន​ចំនួន​ ២៦​លើក​ គឺ ​៖
​ ​
១- ​ស្រុក​ព្រៃឈរ​ចំនួន៦លើក​
​២-​ ស្រុក​កោះសូទិន​ចំនួន​៤លើក​
​៣-​ ស្រុក​បាធាយ​ចំនួន​៣​លើក​
​៤- ​ស្រុក​កងមាស​ចំនួន​៣លើក​
​៥-​ ស្រុក​ស្ទឹងត្រង់​ចំនួន៣លើក​
​៦- ​ស្រុក​ជើងព្រៃ​ចំនួន​២លើក​
​៧-​ ស្រុក​ស្រី​សន្ធរ​ចំនួន​២លើក​
​៨-​ ស្រុក​កំពង់សៀម​ចំនួន​១លើក​
​៩-​ ស្រុក​ចំការលើ​ចំនួន១​លើក​
​១០- ​ស្រុក​កំពង់ចាម​ចំនួន​១លើក។​

​លោកស្នងការ​បញ្ជាក់​ថា​ គ្រោះ​អគ្គិភ័យ​ទាំង២៦​លើក​នេះ ​បណ្ដាលមកពី​ឆ្លង​ចរន្ត​អគ្គិសនី​ចំនួន​ ១២​លើក​ ការ​ធ្វេសប្រហែស​ទៀន​ធូប​ចំនួន ​១២​លើក ផ្ទុះ​ធុង​ហ្គាស៍​ ១​លើក ​និង​ភ្លើង​ឆេះ​ឡ​ចំនួន ១លើក​។​
​ ​
លោកស្នងការ​បាន​បញ្ជាក់​ថា ​កន្លងមក​ស្នងការ​ដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ​មាន​រថយន្ត​ពន្លត់​អគ្គិភ័​យ​ចំនួន ៥​គ្រឿង​។​ រហូតដល់​ថ្ងៃទី២៦ ខែឧសភា​ ឆ្នាំ​២០១៦ ​សម្ដេច​ក្រឡាហោម​ ស ខេង​ ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​ប្រគល់​រថយន្ត​ចំនួន​ ៦គ្រឿង ​ម៉ាក​ izuzu ដែល​ក្នុង​នោះ​មាន​ចំណុះ ៧០០០​លីត្រ​ គឺ​ទឹក​ចំនួន​៥០០០​លីត្រ ​និង​ចំណុះ​ទឹក​ពពុះ២០០០លីត្រ​។​

​បច្ចុប្បន្ន​ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន១១គ្រឿង ​ត្រូវ​បែង​ចែ​ក​ជូន​អធិការដ្ឋាន​នគរបាល​ស្រុក​៩គឺ ​៖

​១-​ស្រុក​កំពង់សៀម
២-​ស្រុក​ស្ទឹងត្រង់
៤-​ស្រុក​ព្រៃឈរ​
(​ទាំង៥​ស្រុក​នេះ​ ទទួល​បាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំណុះ៧០០០លីត្រ)

៦-​ស្រុក​ជើងព្រៃ​
៧-​ស្រុក​កងមាស ​
៨-​ស្រុក​កោះសូទិន និង
៩-​ស្រុក​ស្រី​សន្ធរ​។​
​ ​
លោក ​បែន ​រ័ត្ន​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​បាន​បញ្ជាក់​បន្ថែម​ថា​ នៅក្នុង​នោះ​ដែរ​ លោក​អភិបា​ល​ខេត្ត​បាន​ជួយ​ឧបត្ថម្ភ​សំភារៈ​មាន ​៖

​-​ម៉ាស៊ីនបូមទឹក​ម៉ាក​យ៉ូ​កូ​ម៉ា​ហា​ចំនួន៧គ្រឿង​
​​-​ទុយោ​បាញ់​ទឹក​ចំនួន​៣៥០​ម​
​-​ទុយោ​បូមទឹក​ចំនួន​៤៩​ម​​ និង​មាន​សប្បុរសជន​ជួយ​ឧបត្ថម្ភ​វិទ្យុទាក់ទង​ចំនួន​២០​គ្រឿង​ម៉ាក​MTS200​​

​លោក ​លន់ លឹម​ថៃ ​បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ​ដល់​មន្ត្រី​ពន្លត់​អគ្គិភ័យ​ថា ​រថយន្ត​ថ្មី​ស្រឡាង​ទាំងនេះ​សម្រាប់​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​ឲ្យ​ទាន់​ពេលវេលា​ និង​មាន​ប្រសិទ្ធភាព​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ ឬ​ទី​ជិត​ឆ្ងាយ​ទេ​។​ ហើយ​មិន​ត្រូវ​ទារ​លុយ​តថ្លៃ​មុន​ទើប​ប្រតិបត្តិការ​តាម​ក្រោយ​ឡើយ​។​
​ ​
ក្នុង​នោះ​ដែរ​ លោក​អភិបាលខេត្ត​ ក៏បាន​ឧបត្ថម្ភ​កង់ឡាន​ចំនួន​១០គ្រាប់​បន្ថែម​ទៀត ​និង​ថវិកា​ចំនួន​២០ម៉ឺន​រៀល ​ក្នុង​រថយន្ត១គ្រឿងៗ ​និង​កម្លាំង​នគរបាល​ចូលរួម​ក្នុង​ម្នាក់​២ម៉ឺន​រៀល៕​