ហេតុ​អី​ជនជាតិ​ឥណ្ឌា ចូលចិត្ត​ចោះ​សាច់​? តាម​ពិត​មាន​ប្រយោជន៍ សម្រាប់​សុខភាព​អឺចឹង​សោះ​

ហេតុ​អី​ជនជាតិ​ឥណ្ឌា ចូលចិត្ត​ចោះ​សាច់​? តាម​ពិត​មាន​ប្រយោជន៍ សម្រាប់​សុខភាព​អឺចឹង​សោះ​

​ការ​ចោះត្រចៀក និង​ច្រមុះ គឺជា​ការពេញនិយម​បំផុត សម្រាប់​ជនជាតិ​ឥណ្ឌា ហើយ​សូម្បី​តែ​ក្មេងៗ​តូច ក៏​ត្រូវបាន​ឪពុក​ម្តាយ យក​ទៅ​ធ្វើ​បែប​នេះ​ដែរ​។ អឺចឹង តើ​បងប្អូន​មាន​ដឹង​ទេ​ថា ហេតុ​អី​គេ​ធ្វើបែបនេះ​?

​យោង​ទៅ​តាម​ប្រពៃណី​សាសនា Hindu Vedic ការ​ចោះ​សាច់​បែបនេះ ក៏​មាន​សារៈប្រយោជន៍​ជាច្រើន សម្រាប់​សុខភាព​ផងដែរ​។​

ស្អាត
តើលោកអ្នក គិតអឺចឹងអត់?

ជួយ​ឲ្យ​សរីរាង្គ​បន្ត​ពូជ និង​ប្រព័ន្ធ​ការពារ​រាងកាយ​រឹងមាំ​
​នៅ​ត្រចៀក មាន​តំបន់​សម្ពាធ​ជាច្រើន ហើយ​ការ​ចោះ​សាច់​នៅ​កន្លែង​នោះ អាច​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ និង​សុខភាព​ផ្លូវភេទ​។​

​ល្អ សម្រាប់​សុខភាព​ភ្នែក​
​យោង​តាម​ការព្យាបាល​ដោយ​ការចាក់​ម្ជុល​វិទ្យាសាស្ត្រ បានឲ្យដឹងថា នៅ​កណ្តាល​ស្លឹកត្រចៀក ជា​តំបន់​ទាក់ទង​នឹង​សុខភាព​ភ្នែក ដូច្នេះ ការដាក់​សម្ពាធ ឬ​ការ​ចោះ​សាច់ អាច​ជួយ​ដល់​ការមើលឃើញ​ផងដែរ​។​

​ផ្តោតអារម្មណ៍​បានល្អ​
​ការ​ចោះ​សាច់​នៅ​តំបន់​នោះ អាច​រំញោច​ដល់​ខួរក្បាល ឲ្យ​ផ្តោត​អារម្មណ៍បានល្អ អឺចឹង​ហើយ បាន​ជា​ក្មេងៗ​ជនជាតិ​ឥណ្ឌា តែងតែ​ចោះត្រចៀក នៅ​ប្រាំបី​ខែ​ដំបូង ខណៈពេល​ដែល​ខួរក្បាល​កំពុង​លូតលាស់​។​

​ជំនួយ​សុខភាព​ផ្លូវចិត្ត​
​ការ​សង្កត់ ឬ​ការ​ចោះ​សាច់ អាច​នៅ​តំបន់​នោះ អាច​ដោះស្រាយ​បញ្ហា​ផ្លូវចិត្ត​បាន​មួយចំនួន​ផង​ដែរ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។