សើច ជា​ថ្នាំ​ព្យាបាល​ជំងឺ ដែល​មនុស្ស​គ្រប់គ្នា​មើលរំលង​

សើច ជា​ថ្នាំ​ព្យាបាល​ជំងឺ ដែល​មនុស្ស​គ្រប់គ្នា​មើលរំលង​

​ការ​សើច ជា​ថ្នាំ​ព្យាបាល​ជំងឺ​។ មិនមែន​យើងខ្ញុំ​ចេះតែ​ថា​នោះទេ ប៉ុន្តែ វិទ្យាសាស្ត្រ បានបញ្ជាក់​ថា ការ​សើច ពិតជា​ផ្តល់​ផល​ល្អ​ច្រើន សម្រាប់​សុខភាព​របស់​អ្នក​។ ការ​សើច អាច​បង្កើន​លំហូរ​ឈាម ដែល​វា​នឹង​កាត់បន្ថយ ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង ហើយ​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​រាងកាយ​។​

១. ដុត​កាឡូរី​
​ការ​សើច​មួយ​នាទី អាច​ស្មើនឹង​ការ​ហាត់ប្រាណ ១០ នាទី​។​

២. មាន​ទំនាក់ទំនង​ល្អ​
​ការពិភាក្សាគ្នា ដោយ​លាយឡំ​នឹង​សំណើច អាច​ធ្វើឲ្យ​មិត្តភាព និង​ការងារ​របស់​អ្នក រលូន​ទៅ​មុខ​ជា​និច្ច​។​

៣. ខួរក្បាល មាន​សុខភាព​ល្អ​
​ការ​សើច និង​ការសប្បាយ មាន​ផល​វិជ្ជមាន ចំពោះ​ខួរក្បាល និង​ការចងចាំ​។ ការ​សើច អាច​កាត់បន្ថយ​ជំងឺ​ភ្លេចភ្លាំង​ផងដែរ​។​

៤. ជួយ​ឲ្យគេ​ងលក់​ស្រួល​
​ការ​សើច ធ្វើឲ្យ​អ្នក​មាន​អារម្មណ៍ បាត់​ស្ត្រេ​ស ហើយ​គេង​លក់​ស្រួល​។​

៥. បំបាត់​ការឈឺចាប់​
​សើច បន្លប់​ទុក្ខ​! ការ​សើច អាច​បំបាត់​ការឈឺចាប់​មួយ​ចំនួន មិន​ថា​ការឈឺចាប់​ផ្លូវចិត្ត ឬ​ផ្លូវភេទ​នោះទេ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31 
ឧសភា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។