មូលហេតុសំខាន់ដែលអ្នកមិនអាចចោល ផ្លែឳឡឹកបាន ទោះបីជាសំបករបស់វាក៏ដោយ

មនុស្សស្ទើរតែគ្រប់គ្នាទៅហើយដែលបានបោះសំបកឳឡឹកចោល ក្រោយពេលញ៉ាំសាច់វាអស់។ តែមានរឿងមួយដែលអ្នកពុំបានដឹងនោះគឺអ្នកអាចយកសំបករបស់វាទៅស្លបានទៀតផង។លើសពីនេះទៅទៀត បើតាមការចេញផ្សាយរបស់គេហៈទំព័រ naturalmedicinebox បានអោយដឹងថា សំបករបស់វាគឺមានគុនប្រយោជន៏ច្រើនណាស់ ចំពោះសុខភាពដូចដែលបានរៀបរាប់ខាងក្រោមនេះ៖

  • ជួយបង្កើនចំណង់ផ្លូវភេទ

តាមពិតវាមិនមែនជាថ្នាំសម្រើបនោះទេ តែបើសិនជាអ្នកចង់អោយខ្លូួនឯងមានចំណង់ផ្លូវភេទពុះ កញ្ចោ្រលនោះអ្នកអាចញ៉ាំវាបាន ដោយសារតែវាមានអាស៊ីតអាមីណូមួយដែលមានឈ្មោះថា  Citrulline ។ តើអ្នកដឹងទេថា វាគឺត្រូវាបានគេផ្សំឡើងដើម្បីផលិតជាប្រភេទថ្នាំគ្រប់ចំណង់ផ្លូវភេទ ហើយបើតាមការសិក្សាមួយបានបង្ហាញថា វាអាចជួយការពារនិងប្រយុទ្ធប្រឆាំងពីការងាប់លិង្គប្រភេទស្រាលផងដែរ។

  • ជួយសម្រកទម្ងន់

ឳឡឹកវាសំបូរទៅដោយកាកសរសៃ ដែលវាជាអាហារដ៏សមស្របសម្រាប់អ្នកដែលមានបំណងចង់សម្រកទម្ងន់។ វានឹងជួយការពារកុំអោយមានកាឡូូរីលើសនៅក្នុងរាងកាយរបស់អ្នក។ លើសពីនេះទៅទៀតនោះ វាអាចជួយការពារអ្នកពីការខ្វះជាតិទឹកពីក្នុងខ្លួនផងដែរ។

  • ជួយការពារពីជម្ងឺមហារីក

ដោយសារតែវាមានសារធាតុ  Lycopene ជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលសារធាតុមួយនេះវាពិតជាសំបកណាស់នៅក្នុងសំបកនៃផ្លែឳឡឹក។ ការស្រាវជ្រាវមួយចំនួនបានបង្ហាញថាសារធាតុ lycopene នេះមានសមត្ថភាពអាចកាត់បន្ថយ ហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាតបានរហូតដល់ទៅ 34% ឯណោះ ហើយវាក៏អាចប្រឆាំងនៅនឹងជម្ងឺមហារីក ផ្សេងៗប្រភេទផ្សេងទៀតបានផងដែរ ដែលមានដូចជា៖  ជម្ងឺមហារីកបំពង់អាហារ, ក្រពះ, លំពែង, ពោះវៀនធំនិងមហារីកស្បូនជាដើម។

ខាងលើនេះគឺជាចំណុចមួយចំនូនដែលអ្នកអាចសាកល្បងបាន ដើម្បីទទួលបានផលប្រយោជន៏ចំពោះសុខភាព៕

ប្រភព៖ khmerwonder

  • មូលហេតុសំខាន់ដែលអ្នកមិនអាចចោល ផ្លែឳឡឹកបាន ទោះបីជាសំបករបស់វាក៏ដោយ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/05/31  Category:សុខភាព
Tags: