ចិន​សង្ឃឹម​ស្ដារ​ទំនាក់ទំនង​ជាមួយ​ហ្វីលីពីន​ឡើងវិញ បន្ទាប់ពី​លោក Duterte ឡើងកាន់​អំណាច​

dnt-news : ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង បាន​ប្រាប់​ទៅ​ប្រធានាធិបតី​ថ្មី​របស់​ហ្វីលីពីន​ថា​ប្រទេស​ចិន​សង្ឃឹម​ស្ដារ​ទំនាក់ទំនង​ជាមួយ​ប្រទេស​ហ្វីលីពីន​ឲ្យ​ត្រឡប់​ទៅរក​ភាពប្រក្រតី​ឡើងវិញ បន្ទាប់ពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​ជួប​ភាព​រកាំរកូស​ជុំវិញ​ជម្លោះ​ដែនទឹក​នៅ​សមុទ្រ​ចិន​ខាងត្បូង​។​