កុមារ​រាប់​សិប​នាក់​ស្លាប់​ក្នុង​ការ​លង់​ទឹក​ ខណៈ​ការ​លិច​ទូកស្លាប់ ៧០០ នាក់

ក្រុងរ៉ូមៈ ការលិចទូកមួយសប្តាហ៍នៅក្នុងសមុទ្រមេឌីទែរ៉ាណេ បានឡើងដល់កម្រិតខ្ពស់ពីថ្ងៃអាទិត្យ ខណៈជនចំណាកស្រុក ៧០០ នាក់ បានបាត់បង់ជីវិត ហើយក្រុមអ្នកនៅរស់ ផ្តល់ជា សាក្សីថា ក្មេងតូចៗប្រមាណជា ៤០ នាក់បានលង់ទឹកស្លាប់។

កុមារ​រាប់​សិប​នាក់​ស្លាប់​ក្នុង​ការ​លង់​ទឹក​ ខណៈ​ការ​លិច​ទូកស្លាប់ ៧០០ នាក់ទូកដឹកជនភៀសខ្លួនលិចនៅពេលធ្វើដំណើរឆ្លងមហាសមុទ្រ។ Afp

ក្រុមអ្នកនៅរស់ដែលត្រូវបាននាំទៅដល់កំពង់ផែអ៊ីតាលី Taranto និង Pozzallo ដោយសុវត្ថិភាព បានប្រាប់ទីភ្នាក់ងារជនភៀសខ្លួន អ.ស.ប. (UNHCR) និងអង្គការជួយសង្រ្គោះកុមារពីរបៀបដែលទូករបស់ពួកគេ បានលិចកាលពីព្រឹកថ្ងៃព្រហស្បតិ៍ក្រោយពីមហន្តរាយសមុទ្រខ្ពស់ដែលបានមើលឃើញស្រ្តីម្នាក់ត្រូវបានស្លាប់។

អ្នកនាំពាក្យ UNHCR លោកស្រី Carlotta Sami បាននិយាយថា៖ «យើងនឹងមិនដឹងចំនួនពិតប្រាកដ យើងមិនដឹងអត្តសញ្ញាណរបស់ពួកគេ។ ប៉ុន្តែរបាយការណ៍របស់សាក្សីជាច្រើនបានបញ្ជាក់ថា មនុស្សប្រហែល ៥០០ នាក់ បានលង់ទឹកស្លាប់នៅពេលនាវាលិច។

ដោយមនុស្សប្រហែល ១០០ នាក់ផ្សេងទៀត បានបាត់ខ្លួនក្រោយពីនាវាមួយគ្រឿងបានលិចកាលពីថ្ងៃពុធ និងសាកសព ៤៥ នាក់ទៀតត្រូវបានស្រង់ចេញពីកន្លែងនាវានោះលិចដែលបានកើតឡើងកាលពីថ្ងៃសុក្រ UNHCR បាននិយាយថាខ្លួនគិតថាមនុស្សប្រហែល ៧០០ នាក់បានលង់ទឹកស្លាប់ក្នុងសប្តាហ៍នេះ។

អ្នកនាំពាក្យអង្គការសង្រ្គោះកុមារ លោកស្រី Giovanna Di Benedetto បានប្រាប់ AFP ថា មនុស្សប្រហែល ១១០០ នាក់ចេញដំណើរពីលីប៊ីពីថ្ងៃពុធតាមទូកនេសាទ៕

ប្រភពៈ ភ្នំពេញប៉ុស្តិ៍