កំហុស​អ្នក​ណា? ក្មេង​ស្រី​១​ខួប​ស្លាប់​យ៉ាង​អាណោចអាធ័ម

ខេត្តបន្ទាយមានជ័យ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​ភ្លាម​ៗ​បន្ទាប់​ពី​បាន​ទម្លាក់​ប៉ែល​ត្រាក់ទ័រ​មិន​បាន​មើល​ដិត​ដល់​សង្កត់​ត្រូវ​ក្បាល​ក្មេង​ស្រី​អាយុ​១​ខួប​ម្នាក់​កំពុង​វារ​លេង​នៅ​វាលស្រែ​ក្រោយ​ត្រាក់ទ័រ​ស្លាប់​យ៉ាង​អាណោចអាធ័ម​ភ្លាម​ៗ​មួយ​រំពេច ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​៣០ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​វាលស្រែ​ក្រោយ​ផ្ទះ ក្នុងភូមិ​ត្រពាំង​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

អាវុធហត្ថ​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ ភ័​ក្រ សុ​ផា​រី អាយុ​១​ខួប រស់នៅ​ភូមិ​ត្រ​ពាំ​ធ្លក ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ឯ​អ្នកបើកបរ​ត្រាក់ទ័រ​ឈ្មោះ ធឿ​ន ជឿន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ផ្សារ​ថ្មី ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ មានមុខរ​បរជា​អ្នក​បើក​ត្រាក់ទ័រ ស៊ីឈ្នួល​ភ្ជួ​ដី​តាម​ភូមិ ។

ប​ច្ច​ប្ប្ន​ន្ន​សព​ក្មេង​ស្រី​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ដោយឡែក​អ្នកបើកបរ​ត្រាក់ទ័រ​ក្រោយ​សួរនាំ​រួច​ត្រូវ​បាន​កម្លាំង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាម​ច្បាប់ ៕