ជនជាតិ​អាមេរិកកាំង​ម្នាក់ ​​អង្គុយ​ស្លាប់​នៅ​លើ​​សាឡុង​ ដោយ​មិនដឹង​មូល​ហេតុ​

ជនជាតិ​អាមេរិកកាំង​ម្នាក់ ​​អង្គុយ​ស្លាប់​នៅ​លើ​​សាឡុង​ ដោយ​មិនដឹង​មូល​ហេតុ​



​ព្រះសីហនុ​ ៖ សាកសព​បុរស​ជនបរទេស​សញ្ជាតិ​អាមេរិកកាំង​ម្នាក់​ ត្រូវ​គេ​ប្រទះឃើញ​អង្គុយ​ស្លាប់​ផ្អែ​ក​នៅ​លើ​ពូក​សា​ឡុង​ ដោយ​មិនដឹង​មូលហេតុ​នៅក្នុង​បន្ទប់​ជួល​លេខ៤០២ ជាន់​ទី​៣នៃ​ផ្ទះ​ជួល​មួយ​កន្លែង​ កាលពីវេលា​ម៉ោង១១និង១៥នាទី​ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦​។​

មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​​ សាកសព​ជនរងគ្រោះ​ ឈ្មោះ BURGOYNE JR JOHNJAMES ភេទ​ប្រុស អាយុ៦៣ សញ្ជាតិ USA កាន់​លិខិតឆ្លងដែន​លេខ ​488177511 សុពលភាព​ថ្ងៃទី​១៧ ខែ​តុលា​ ឆ្នាំ២០២២។

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀត​ថា​ ជនរងគ្រោះ​នេះ​បាន​ចូល​មក​ស្នាក់នៅ​ផ្ទះ​ជួល​នៅ​ថ្ងៃទី១៣ ខែ​វិច្ឆិកា​ ឆ្នាំ២០១៣ ដែល​មកដល់ពេលនេះ​មាន​រយៈពេល​ជិត ៣ឆ្នាំ ​មក​ហើយ​។​

បច្ចុប្បន្ន​នេះ​ សាកសព​បាន​រក្សាទុក​នៅ​កន្លែង​ដដែល ដោយ​រង់ចាំ​សមត្ថកិច្ច​បច្ចេកទេស​វិទ្យាសាស្ត្រ ​និង​គ្រូពេទ្យ​ជំនាញ​មក​ធ្វើការ​ត្រួតពិនិត្យ​សាកសព​៕