​អាកាសចរណ៍​ថៃ​អន្តរជាតិ​ នឹង​ប្រើ​យន្តហោះ​ប្រភេទ​ A330​ សម្រាប់​​ការហោះហើរ​ទៅ​មកពី​កម្ពុជា​-ថៃ​

​អាកាសចរណ៍​ថៃ​អន្តរជាតិ​ នឹង​ប្រើ​យន្តហោះ​ប្រភេទ​ A330​ សម្រាប់​​ការហោះហើរ​ទៅ​មកពី​កម្ពុជា​-ថៃ​



ភ្នំពេញ ​៖ ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​អន្តរជាតិ ​នឹង​ធ្វើ​ការផ្លាស់ប្ដូរ​ប្រភេទ​យន្តហោះ ​ដែល​ធំ​ជាង​មុន​ សម្រាប់​ការហោះហើរ​ទៅមក​រៀងរាល់ថ្ងៃ​រវាង​ព្រះ​រាជាណាចក្រ​កម្ពុជា ​ទៅកាន់​ព្រះរាជាណាចក្រ​ថៃ​ គឺ​ពី​ប្រភេទ​យន្តហោះ​ Airbus320​ ទៅ​ Airbus330​ វិញ​។​
​ ​
ការប្រើ​យន្តហោះ​ប្រភេទ Airbus330​ នឹង​ចាប់ផ្តើម​បើក​ការហោះហើរ​ជា​ផ្លូវការ​នៅ​ថ្ងៃទី​០១​ ខែ​កក្កដា ​ឆ្នាំ​២០១៦ ​ខាងមុខនេះ​ និង​ចាប់ផ្តើម​លក់​សំបុត្រ​ពី​ថ្ងៃ​ទី​០១​ ខែ​មិថុនា​នេះ​តទៅ​។​
​ ​
ការ​ប្រកាស​ការ​ផ្លាស់ប្ដូរ​ប្រភេទ​យន្តហោះ​នេះ​ បាន​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃទី​៣០​ ខែឧសភា ​ឆ្នាំ​២០១​៦​ នៅ​សណ្ឋាគារ​អ៊ិន​ធឺ​ខន​ទី​ណង់​តា​ល់​ ដោយមាន​ការចូលរួម​ពី​ កញ្ញា​ ឆា​ទី​យ៉ា ​អា​ភី​យ៉ាន់​នុត​(CHA​TI​YA APINYANUTH)​ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​អន្តរជាតិ​ និង​មានការ​ចូលរួម​ពី​ក្រុម​ហ៊ុន​ទេសចរណ៍​ជាតិ ​និង​អន្តរជាតិ​ជាច្រើន​ទៀត​។​

​កញ្ញា ​ឆា​ទី​យ៉ា ​អា​ភី​យ៉ាន់​នុត​ បាន​មានប្រសាសន៍ថា​ ការផ្លាស់ប្ដូរ​ប្រភេទ​យន្តហោះ​ពី Airbus320​ ទៅ​ Airbus330 ​នេះ ​អាច​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​អតិថិជន​ថ្នាក់​ពិសេស​ដល់​ទៅ​៣៦​នាក់​ ហើយ​ថ្នាក់​ធម្មតា​បាន​ចំនួន​២៦៣​នាក់​។ ​កញ្ញា​បាន​បន្ត​ថា ​ការផ្លាស់ប្ដូរ​នេះ​ ក៏​នឹង​ផ្តល់​ភាព​ងាយស្រួល ​ដែល​ទំហំ​កៅអី​មាន​ទទឹង​ប្រវែង​២០​អ៊ីង ​និង​បណ្តោយ​១៩.៣​អ៊ីង​ ដែល​អាច​ធ្វើ​ចលនា​ឡើង​ចុះ​ក្នុងកម្រិត​៥៨​ដឺ​ក្រេ ​ព្រមទាំង​អាច​ធ្វើ​ការ​បត់​បាន​រហូត​ដល់​កម្រិត​៦៥,៣​អ៊ីង​។​ សម្រាប់​​កៅអី​ធម្មតា​អាច​ធ្វើ​ចលនា​ឡើង​ចុះ​បាន​ក្នុង​កម្រិត​​៣២​អ៊ីង​ ជាមួយនឹង​ទំហំ​កៅអី​ ដែល​មាន​ទទឹង​ប្រវែង​១៦,៣​អ៊ីង​ ហើយ​បណ្តោ​យ​១៨​អ៊ីង​ ដែល​អាច​បត់​បាន​ត្រឹម​កម្រិត​៦​ដឺ​ក្រេ​។​

​កញ្ញា​ ឆា​ទី​យ៉ា​ អា​ភី​យ៉ាន់​នុត ​បាន​បញ្ជាក់​ថា ​«​យើង​ក៏​មាន​បម្រើ​ជូន​នូវ​អាហារ ​ផាសុខភាព​ក្តៅៗ​ស​ម្រាប់​ថ្នាក់​ពិសេស ​និង​រីករាយ​ជាមួយ​អាហារសម្រន់​ សម្រាប់​​កៅអី​ថ្នាក់​ធម្មតា​ ហើយ​ក្នុង​នោះ​យើ​ង​ក៏​នឹង​ផ្តល់​ជូន​ពិសេស ​ដល់​អតិថិជន​ថ្នាក់​ធម្មតា​តម្លៃ​ចាប់ផ្តើម​ពី ​១៨៨​ដុល្លារ​អាមេរិក​ទៅ​ ដោយ​មានការ​បញ្ចូល​ពន្ធ​រួចជាស្រេច ​ដែល​នឹង​ចាប់ផ្តើម​លក់​នៅ​ថ្ងៃទី​១ ខែ​​មិថុនា​នេះ​តទៅ​»​។​

​កញ្ញា ​ឆា​ទី​យ៉ា ​អា​ភី​យ៉ាន់​នុត ​បាន​មានប្រសាសន៍​ទៀត​ថា ​កម្ពុជា​ជា​គោលដៅ​ការហោះហើរ​ដ៏​សំខា​ន់​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ថៃ​អន្តរជាតិ​ ហើយ​តាមរយៈ​ការ​ការហោះហើរ​រយៈពេល​២៤​ឆ្នាំ​ ពោល​តាំងពី​ឆ្នាំ​១៩៩២​ចំណងមិត្តភាព ​និង​ភាពជា​ដៃគូ​រវាង​ប្រទេស​កម្ពុជា-ថៃ កាន់តែ​រឹងមាំ​ ហើយ​សង្ឃឹមថា ​ទៅ​ថ្ងៃ​អនាគត​ដោយ​នាំមក​នូវ​ចំណងមិត្តភាព រវាង​ប្រជាជន​ទាំងពីរ​កាន់តែ​ជិតស្និទ្ធ​ថែម​ទៀ​ត​៕

​អាកាសចរណ៍​ថៃ​អន្តរជាតិ​ នឹង​ប្រើ​យន្តហោះ​ប្រភេទ​ A330​ សម្រាប់​​ការហោះហើរ​ទៅ​មកពី​កម្ពុជា​-ថៃ​