ស្ត្រី​ពីរ​នាក់​បាន​រង​របួស​ធ្ងន់​ នៅ​លើ​ផ្លូវជាតិ ​ដោយសារ​រថយន្ត​តូរីស​មក​គៀរ​ពីក្រោយ​

ស្ត្រី​ពីរ​នាក់​បាន​រង​របួស​ធ្ងន់​ នៅ​លើ​ផ្លូវជាតិ ​ដោយសារ​រថយន្ត​តូរីស​មក​គៀរ​ពីក្រោយ​



ពោធិ៍សាត់ ៖ មនុស្ស​ស្រី​ពីរ​នាក់​បាន​រង​របួស​ធ្ងន់ធ្ងរ​ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​ពោធិ៍សាត់ បន្ទាប់ពី​ពួកគេ​ជិះ​ម៉ូតូឌុប​គ្នា​លើ​ផ្លូវ​ជាតិ​លេខ​០៥ ត្រូវ​រថយន្ត​តូរីស​មក​គៀរ​ពីក្រោយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក ​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០១៦ ស្ថិត​ក្នុង​ភូមិ​តាកែវ​លើ ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់។

លោក យ៉ិន ឈុន​ហាក់ នាយរង​ប៉ុស្តិ៍​រដ្ឋបាល​មូលដ្ឋាន​ ​ឃុំ​ត្នោតជុំ​បាន​និយាយ​ពី​ករណី​ឧប្បត្តិហេតុ​នេះ​ថា ដំបូង​ស្ត្រី​រងគ្រោះ​២​នាក់ ម្នាក់​ឈ្មោះ អាន ម៉ូ​លី អាយុ​២៧​ឆ្នាំ ដោយ​ជា​អ្នកបើកបរ បាន​ឌុប​ឈ្មោះ អាន ស្រី​វើន អាយុ​៣៥​ឆ្នាំ ត្រូវជា​បងស្រី​បង្កើត ដែល​អ្នក​ទាំងពីរ​រស់នៅ​ក្នុង​ភូមិ​រលួស ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់​។

ដោយ​ជិះ​ម៉ូតូ​ប្រភេទ​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2T.50-87 ដោយ​ធ្វើ​ចរាចរណ៍​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត ស្រាប់តែ​ពេល​អ្នក​ទាំង២ ​មកដល់​ចំណុច​កើតហេតុ​ ចន្លោះ​គឺ​ឡូ​ម៉ែត្រ​លេខ​១៧៣​នឹង​១៧៤ ភូមិ​កើតហេតុ​ខាងលើ​នោះ ក៏​មាន​មាន​រថយន្ត​មួយ​គ្រឿង ​ប្រភេទ​តូរីស ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2T.22-64 បាន​ចរាចរណ៍​ដោយ​ប្រើប្រាស់​ល្បឿន​លឿន​លើ​ផ្លូវ​ជាតិ មកពី​ក្រោយ​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​ដែរ ក៏​បាន​វា​នឹង​ម៉ូតូ​ជនរងគ្រោះ​នៅ​ខាងមុខ​នោះ បម្រុង​បត់​ទៅ​ឆ្វេង​ដៃ​ខាងជើង​ផ្លូវជាតិ​លេខ​០៥ ឆ្លង​ចូល​ទៅ​ផ្លូវលំ រថយន្ត​នោះ​ក៏​គេច​ហើយ​គៀរ​ម៉ូតូ​នោះ បណ្ដាល​ឲ្យ​ដួល​ម៉ូតូ នឹង​ស្ត្រី​ទាំងពីរ​នោះ​រង​របួស​ធ្ងន់ធ្ងរ​តែម្ដង ដោយ​ត្រូវ​រថយន្ត​ដឹក​ទៅកាន់​មន្ទីរពេទ្យ​តែម្ដង ហើយ​តៃកុង​រថយន្ត​តូរីស​នោះ ​បាន​ទុក​រថយន្ត​នោះ​ចោល​រួច​រត់​គេច​ខ្លួន​បាត់។

ក្រោយពេល​កើតហេតុ​នេះ​ភ្លាម​ នគរបាល​ចរាចរណ៍​ស្រុក​ក្រគរ ​ក៏​បាន​មក​ធ្វើ​ដល់​កន្លែង​កើតហេតុ រូ​ច​ហើយ​ធ្វើការ​វាស់វែង ក៏​យក​វត្ថុតាង​ទាំងពីរ ​ទៅកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ក្រគរ ​ដើម្បី​រក្សាទុក​បណ្ដោះអាសន្ន​ រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕

ស្ត្រី​ពីរ​នាក់​បាន​រង​របួស​ធ្ងន់​ នៅ​លើ​ផ្លូវជាតិ ​ដោយសារ​រថយន្ត​តូរីស​មក​គៀរ​ពីក្រោយ​

ស្ត្រី​ពីរ​នាក់​បាន​រង​របួស​ធ្ងន់​ នៅ​លើ​ផ្លូវជាតិ ​ដោយសារ​រថយន្ត​តូរីស​មក​គៀរ​ពីក្រោយ​